ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៩នេះ បែកធ្លាយមកថា៖ លោក គឹម គាវិន ប្រធានមន្ទីសុរិយោដីខេត្តឧត្ដរមានជ័យ បានផ្គើនទៅនិងចំណា របស់ឯកឧត្ដមជាសុផារ៉ា រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ យោងតាមលិខិតសំណើរមួយច្បាប់ របស់អតីតអភិបាលនៃគណ: អភិបាល ខេត្តឧត្ដរមានជ័យ ឯកឧត្ដម សរ ថាវី ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ស្ដីពីសំណើរសុំផ្ទេភារកិច្ច និង តែងតាំងមន្រ្ដីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់និងសូរិយោដីចំនួន២រូប យោងតាមការចាំបាច់របស់រដ្ឋបាលខេត្តឧត្ដរមានជ័យ។ រដ្ឋបាលខេត្តបានធ្វើសំណើរគោរពជូនឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្រ្ដី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូរិយោដី ស្នើសុំផ្ទេភារកិច្ចតែងតាំងមន្រ្ដីការិយាល័យ ភូមិបាលស្រុកបន្ទាយអំពិល ចំនួនពីរូបដូចខាងក្រោមៈ ទី១-លោក ម៉ៅ មឿន ប្រធានការិយាល័យភូមិបាលស្រុកបន្ទាយអំពិល ស្នើរសុំផ្ទេភារ:កិច្ចអោយមកបំរើការងារនៅមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់និងសូរិយោដីខេត្តឧត្ដរមានជ័យ។ ទី២-លោកជៀក ហាន់ អនុប្រធានការិយាល័យ ភូមិបាលស្រុកបន្ទាយអំពិល ស្នើសុំតែងតាំងជាប្រធានការិយាល័យ ភូមិបាលស្រុកបន្ទាយអំពិល។ ដោយមានចំណារបស់ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ។ រហូតមកទល់និងពេលនេះគឺរយ:ពេលមួយឆ្នាំពេញហើយ ដែល លោក គឹម គាវិន ប្រធានមន្ទីរសូរិយោដីខេត្តឧត្ដរមានជ័យ។ បានទុកចំណារបស់រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដីចោលមិនអនុវត្ដតាមនិតិវិធី ដោយផ្គើនទៅនិងបទបញ្ជាថ្នាក់ដឹកនាំនិយមបក្សពួក។ ការស្នើសុំផ្ទេភារកិច្ចរបស់រដ្ឋបាលខេត្តឧត្ដរមានជ័យ ដោយសង្កេតឃើញថា៖ លោក ម៉ៅ មឿន ប្រធានការិយាល័យភូមិបាលស្រុកបន្ទាយអំពិល អសកម្មការងារ និងមានបញ្ហាជាច្រើនជាមួយប្រជាពលរដ្ឋ និងនាក់ពាក់ពន្ធ័បង្ករឡើងដោយ លោក ម៉ៅ មឿន ប្រធានការិយាល័យភូមិបាលស្រុកបន្ទាយអំពិល ដោយផ្ទាល់។ បែជាលោក គឹមគា វិន ប្រធានមន្ទីរក្សាទុកជាកូនអុកសំរាប់ រកប្រយោជន៍ ទើបលោក គឹម គាវិន ហ៊ានផ្គើននិងចំណារបស់រដ្ឋមន្រ្ដីអង្គភាពសាមី។ លោកគឹម គាវិន ប្រធានមន្ទីសុរិយោដីខេត្តឧត្ដរមានជ័យបានបញ្ជាក់ថា៖ ជារឿងរបស់រដ្ឋបាលខេត្ត ព្រោះលោកធ្វើឯកសារជូនទៅរដ្ឋបាលខេត្តរួចរាល់អស់ហើយ៕ ដោយៈ វ័ន ប៊ុនរើន អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា