ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
តើទីតាំងណេត​បង្កប់ល្បែងសុីសង​​(​U88 Cafe)មានខ្នងបង្អែកធំប៉ុណ្ណា! ហ៊ានបើកលេងក្បែប៉ុស្តិ៍នគរបាលច្បារអំពៅ២ ទើបមិនរំខានដល់សមត្ថកិច្ចប្រចាំការនៅទីនោះ...!!!
Fri,16 August 2019 (Time 09:34 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 944នាក់)


រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នេះ មានសេចក្តីក្តីរាយការណ៍បានអោយដឹងថា៖ មានទីតាំង​ណេត​បង្កប់ល្បែងសុីសង​មួយកន្លែង​យីហោ​(​U88 Cafe)​​ មិនដឹងអាងខ្នងបង្អែកធំប៉ុណ្ណានោះទេ​ ទើបហ៊ានបើកលេងល្បែង ក្បែប៉ុស្តិ៍នគរបាលច្បារអំពៅ២ ដោយមិនរំខានដល់សមត្ថកិច្ចប្រចាំការនៅទីនោះសោះ ដែលទីតាំងណេតខាងលើ ស្ថិតតាមបណ្ដោយផ្លូវលេខ ៣៦១ ក្នុងសង្កា​ត់​ច្បារអំពៅ​២​ ខណ្ឌ​ច្បារអំពៅ​ កំពុងតែបើក​ដំណើរការ​ទទួល​ក្រុមអ្នកញៀនល្បែង ចេញចូលលេងបានយ៉ាងរលូន បើទោះបីជាមានបទបញ្ជា របស់​ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​នៃ​គណៈអភិបាល​រាជាធានីភ្នំពេញយ៉ាងណាក៏​ដោយ​។ បើតាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា៖ ទីតាំង​ណេតបង្កប់ល្បែងសុីសង​ មួយនេះ បើកនៅក្បែប៉ុស្តិ៍នគរបាល ច្បារអំពៅ២​ តែងតែមានក្រុមអ្នកញៀនល្បែង​ចេញចូល​ បង្កភាពអសន្តិសុខ​ក្នុងមូលដ្ឋាន តែមិនឃើញមានអាជ្ញាធរនិងសមត្ថកិច្ចប្រចាំការនៅទីនោះ ចុះបង្ការ ទប់ស្កាត់ និងបង្ក្រាបឡើយ ឬមួយអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចប្រចាំការនៅទីនោះ មិនធ្វើការបង្ក្រាប ព្រោះតែខ្លាចបែកឆ្នាំងបាយរបស់ខ្លួន ហើយមើលទៅនោះ។ បើតាមប្រភព មតិពលរដ្ឋបាននាំគ្នា រិះគន់ លាន់មាត់លាន់កថា៖ បើអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្បារអំពៅ២ នៅតែ បណ្តែតបណ្ដោយអោយកើតមានណេតបង្កប់ដោយល្បែងស៊ីសង តទៅទៀតនោះ ពិតជាធ្វើអោយបង្កអសន្តិសុខ ក្នុងភូមិ ឃុំ សង្កាត់ ជាក់ជាពុំខានឡើយ ប្រសិនបើមិនបង្ក្រាបនោះទេ។ ពលរដ្ឋជាច្រើនរស់នៅខណ្ឌច្បារអំពៅ២ កំពុងតែមានការព្រួយបារម្ភជាខ្លាំងខណៈទីតាំងណេតបើកលេងល្បែងស៊ីសងសេរីយីហោ(U88 Cafe)កំពុងបើកអោយអ្នកញៀនល្បែងចូលលេងទាំងថ្ងៃយប់ ដំណើរការទៅដោយរលូន និងអាចជះឥទ្ធិពលដល់កូនចៅរបស់ពួកគាត់ក្នុងវ័យសិក្សា អាចទៅរៀនគេចសាលា ចោលការសិក្សា នាំគូកនចូលលេងល្បែងណេតស៊ីសងប្រាក់ ញៀនល្បែង បែកគំនិតមិនចូលផ្ទះ តាមគ្នីគ្នាបងធំបងតូចសេពគ្រឿងញៀន កើតអំពើលួចឆក់ប្លន់ុ។ ពលរដ្ឋបន្តថា៖ ល្បែងស៊ីសងកើតមានទាំងហើយជាដើមចម បង្ករអោយកើតមានប្រើអំពើហឹង្សាក្នុងគ្រួសារ និងអំពើចារកម្មលួចឆក់ប្លន់ជាដើម។ល។ គួរបញ្ជាក់ផងដែរថា៖ កន្លងមកសម្ដេចក្រឡាហោម​ ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាអោយមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវាទ ត្រូវតែអនុវត្តន៍ច្បាប់បញ្ញតិរាជរដ្ឋាភិបាលកម្ពុជា ភូមិ/ឃុំ/មានសុវត្តិភាពទាំង៩ចំណុច ជាពិសេសចំណុចទី៥ គ្មានបនល្បែងស៊ីសង ដើម្បីធានាអោយបាននូវភូមិឃុំមានសុវត្តិភាពទាំង៩ចំណុច ជូនប្រជាពលរដ្ឋ ។ មិនតែប៉ុណ្ណោះ នៅពេលថ្មីៗនេះទៀត ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏ធ្លាប់បានប្ដេជ្ញា និង ដាក់បទ​បញ្ជារយ៉ាងម៉ឺងម៉ាត់ អោយលោកអភិបាល និងលោកអធិការខណ្ឌទាំង១៤ ត្រូវតែទប់ស្កាត់និងបង្រ្កាបបនល្បែងស៊ីសងគ្រប់ប្រភេទដូចគ្នាផងដែល៕ ដោយៈ ព្រីង សំឡត អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1399 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6711 នាក់
ខែនេះ :
22549 នាក់
3 ខែនេះ :
77168 នាក់
សរុប :
1661095 នាក់