ខេត្តសៀមរាប៖ យោងតាមលិខិតបង្គាប់ការ អ្នកស្រី ស៊ឹម សុផាត ត្រូវបានប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សម្រេចដកចេញពីតួនាទីហើយ ក្រោយពីបែកធ្លាយរូបភាពមិនសមរម្យក្នុងពេលបំពេញការងារ។ ដោយយោងតាមលិខិតបង្គាប់ការ ច្បាស់ការមួយ ដែលចុះហត្ថលេខាដោយប្រធានមន្ទីរសាធារណការខេត្តសៀមរាប លោក គី វីរិន្ទ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នេះ នៅត្រង់ប្រការ ១ បានសម្រេចផ្ទេរភារកិច្ចលោកស្រី ស៊ឹម សុផាត ពីអនុប្រធានអង្គភាពចុះបញ្ជី និងផ្តល់បណ្ណបើកបរយានយន្ត អោយមកបម្រើការងារនៅ ការិយាល័យកិច្ចការទូទៅ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប។ ចំណែកប្រការ ២ ក៏បានបង្គាប់អោយសាមីខ្លួន គឺអ្នកស្រី ស៊ឹម សុផាត ត្រូវមកបង្ហាញខ្លួននៅការិយាល័យកិច្ចការទូទៅ នៅរៀងរាល់ម៉ោងធ្វើការ។ រីឯប្រការ ៣ ក៏បានបង្គាប់អោយការិយាល័យកិច្ចការទូទៅ អង្គភាពចុះបញ្ជី និងផ្តល់បណ្ណបើកបរយានយន្ត និងសាមីខ្លួន ត្រូវសហការអនុវត្តសេចក្តីសម្រេចនេះ អោយមានប្រសិទ្ធិភាពខ្ពស់។ គួរបញ្ជាក់ថា៖ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ កន្លងថ្មីៗនេះ រូបភាពយកជើងចង្អុលស្លាកលេខរថយន្ត របស់អ្នកស្រី ស៊ឹម សុផាត ត្រូវបានគេថតបាន និងចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក ដោយក្រុមអ្នកលែងបណ្តាញសង្គមទាំងនោះ បាននាំគ្នារិះគន់ជាខ្លាំងលើកាយវិការមិនសមរម្យនេះ៕ ដោយៈ លោក ភូ សោភ័ណ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា