ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
(មានវីដេអូ)ក្រោយពីមានការផ្ទុះរឿងតវ៉ាទាមទាររបស់កងកំលាំងវរៈការពារព្រំដែនគោកលេខ៩១១ រកដីរបបខ្លួន បែជាចំលើដីលោក ខាត់ ធា នៅចំណុចក្រោយបន្ទាយចាន់គិរី ទៅវិញ...!!!
Thu,01 August 2019 (Time 11:21 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 904នាក់)


ក្រុងប៉ោយប៉ែត៖ ដោយយោងតាមការបក ស្រាយពីលោក ឈូក អាង អតីតមេបញ្ជាការនគរបាលវរការពារព្រំដែន គោកលេខ៩១១ បានអោយ (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) យើងខ្ញុំដឹងយ៉ាងច្បាស់ថា៖ ដីបន្ទាយចាស់ដំបូងឡើយ គឺជាដីវត្ត ស្រះត្រាច ទេ ដីដែលមានទំហំ២០ម៉ែត្រ បួនជ្រុង ដល់ក្រោយមក វត្តក៏ត្រូវការយកធ្វើសាលារៀនទៅ លោកក៏បាន ស្នើសុំទៅថ្នាក់ស្រុក និង ទៅថ្នាក់ខេត្ត ដើម្បីដោះដូរដីបន្ទាយចាស់ មកធ្វើបន្ទាយថ្មី ហើយដីដែលលោកស្នើសុំនោះ មានទំហំ ៥០០០ (ប្រាំពាន់ម៉ែត្រការ៉េ) ស្ថិតនៅចំណុចភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត តាំងពីឆ្នាំ២០០៦ មកម្ល៉េះ ហើយឯកឧត្តម សុខ សារ៉េត បានចំណារ លើដីកសិកម្មជាតិ ដែលមានទំហំ ៥០០០ (ប្រាំពាន់ម៉ែត្រការ៉េ)មែន ក៏ប៉ុន្តែ ចំណារចាលើដីកសិកម្មជាតិនោះទេ ទើបធ្វើឱ្យដីនោះពាក់ព័ន្ធមានរឿងជាមួយម្ចាស់ដីកសិកម្មជាតិទៀត ហើយឯកឧត្តម សុខ សារ៉េត បានចា នោះគឺដើម្បីដោះដូរអោយលោកយកមកធ្វើបន្ទាយនោះទេ មិនបានចាដោះដូរអោយលោកយកមកចែកកងកម្លាំងនោះទេ។ លោក ឈូក អាង បានបន្តអោយដឹងទេថា៖ កាលពីឆ្នាំ២០០៦ លោកបានកសាង តាមគតិយុត្តរបស់ថ្នាក់ខេត្ត និង តាមគោលការរាជរដ្ឋាភិបាលកម្ពុជា នូវគ្រប់បន្ទាយ ដែលលោកនៅកាន់ទទួលបន្ទុក លោកបានបញ្ជាក់ថា៖ កាលពីលោកមិនទាន់ចូលនិវត្តន៍ លោកបានកសាងសមិទ្ធិផលបន្ទាយនគរបាលវរៈការពារព្រំដែនគោកលេខ ៩១១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានជាច្រើនកន្លែង នេះជាស្នាដៃរបស់លោកដែលខំកសាងសមិទ្ធិផលបានទល់មកសព្វថ្ងៃនេះ។ លោកបន្តទៀតថា៖ ការកសាងបន្ទាយមានដូចជាៈ ប៉ុស្តិ៍ចាន់គិរី ប៉ុស្តិ៍បឹងសាគូ ប៉ុស្តិ៍សាលាខ្មែរ ប៉ុស្តិ៍រិទ្ធិសែន ប៉ុស្តិ៍ជោគជ័យ ប៉ុស្តិ៍ចំការគោ។ លោកបានបញ្ជាក់បន្ថែមអោយដឹងទៀតថា៖ ខាងថ្នាក់ខេត្ត ចំណារអោយលោកធ្វើបន្ទាយ ហើយលោកក៏បានធ្វើបន្ទាយតាមគោលការរួចរាល់អស់ហើយដែល។ ហើយលោកបានបញ្ជាក់យ៉ាងខ្លីៗថា៖ បន្ទាយដែលលោកសាងសង់បានជាច្រើនកន្លែងនេះ លោកបានចំណាយថវិកាផ្ទាល់ខ្លួនទិញដីចាក់អស់រាប់រយឡានផងដែរ។ លោកបន្តទៀតថា៖ ច្បាប់ទាហាន ធ្វើបន្ទាយឬធ្វើប៉ុស្ដិ៍ អោយរួចអស់ហើយ ម្តេចក៏មិនទៅនៅបន្ទាយ តាមអង្គភាពទៅ ហើយឯកឧត្តមបានចំណារមកគឺអោយលោកធ្វើបន្ទាយតាំងពីឆ្នាំ២០០៦មកម្ល៉េះ មិនមែន ឯកឧត្តមចំណារឱ្យចែកកងកម្លាំងនោះទេ? ចុះហេតុអ្វីមកដល់ឆ្នាំ២០១៩នេះ ទើបកងកំលាំង ស្រែកតវ៉ាទាមទារទៅវិញ កាលពីមុនហេតុអ្វីមិនតវ៉ា ហើយបែរជាថ្មីៗនេះមកនាំគ្នាស្រែកតវ៉ានឹងហ៊ានសាងសង់ជាខ្ទមៗនៅលើដីរបស់ពលរដ្ឋទៅវិញ។ ហើយដីកសិកម្មជាតិ ដែលមានទំនាស់ខាងលើនោះ បានដោះស្រាយចប់សព្វគ្រប់នៅតុលាការខេត្ត ហើយម្ចាស់ដីកសិកម្មបានលក់ទៅអោយលោកស្រី ជា ណារី ហើយលោកស្រី ជា ណារី បានលក់ដីនោះបន្តទៅអោយលោក ខាត់ ធា ហើយដែលនៅពេលបច្ចុប្បន្ននេះ ជាដីកម្មសិទ្ធិរបស់លោក ខាត់ ធា ផ្ទាល់ទៅហើយផងដែល។ លោកបន្តថា៖ កងកម្លាំងបាននាំគ្នាមកតវ៉ាអានាធិបតេយ្យ លើដីពលរដ្ឋទៅវិញ វាមិនត្រឹមត្រូវនោះទេ គឺខាងភាគីម្ចាស់កម្មសិទ្ធិលើដីអាចចោតពីបទរំលោភយកដី គេហើយ។ លោកបន្តថា៖ គឺលោកបានធ្វើសំណើតាមចំណារថ្នាក់ខេត្តអោយដីខាងលើនោះ ដោះដូរពីដីកសិកម្មជាតិ ដែលមានទំហំ ៥០០០ (ប្រាំពាន់ម៉ែត្រការ៉េ)យកមកធ្វើបន្ទាយរួចអស់ហើយដែល លោកមានអីត្រូវខុស បើលោកដោះដូរដីខាងលើនោះហើយមិនធ្វើបន្ទាយ ទើបលោកជាអ្នកខុស។ ពាក់ព័ន្ធនឹងកងកម្លាំងការពារព្រំដែនគោកលេខ៩១១ បាននាំគ្នាមកតវ៉ានៅលើដីកម្មសិទ្ធិរបស់លោក ខាត់ ធា មិនតែប៉ុណ្ណោះក្រុមកងកំលាំង ថែមទាំងហ៊ានធ្វើការសាងសង់ជាខ្ទមៗជាច្រើន ខណៈដែលលោក ខាត់ ធា បានចុះមកដល់កន្លែងដីរបស់លោកផ្ទាល់ ហើយក៏បានស្នើសុំអោយខាងកងកម្លាំងវរៈ៩១១ ផ្អាកការសាងសង់ ត្រូវតែរកដំណោះស្រាយគ្នានៅសាលាក្រុងប៉ោយប៉ែតសិន។ បន្ទាប់មកក្រុមកងកំលាំងវរៈ៩១១ ក៏បាននាំគ្នាចូលខ្លួនទៅដោះស្រាយគ្នានៅសាលាក្រុងប៉ោយប៉ែតហើយដែល តាមការស្នើសុំរបស់លោក ខាត់ ធា ដែលជាម្ចាស់កម្មសិទ្ធិលើដី៥០០០(ប្រាំពាន់ម៉ែត្រការ៉េ)ខាងលើនោះ។ តែមកទល់នឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នេះ គេសង្កេតឃើញក្រុមកងកំលាំងនគរបាលវរៈការពារព្រំដែនគោក លេខ៩១១ នៅពំុទាន់មានការរុះរើខ្ទមដែលបានសាងសង់នៅលើដីរបស់លោក ខាត់ ធា នៅឡើយនោះទេ។ លោក ខាត់ ធា បានបន្តអោយដឹងទៀតថា៖ បើរកងកំលាំង មិនព្រមរុះរើខ្ទមដែលក្រុមខ្លួនបានសាងសង់ តាមការណែនាំគណៈបញ្ជាការឯកភាពសាលាក្រុងប៉ោយប៉ែតនោះទេ លោកថា៖និងស្នើសុំចេញដីការរុះកំទេចចោលតែម្តង។ លោក ខាត់ ធា បានបញ្ជាក់ប្រាប់សារព័ត៌មានជាច្រើនស្ថាប័នរួមនិងស្ថាប័ន(គេហទំព័រ ប៉ោយប៉ែតប៉ុស្តី) អោយដឹងយ៉ាងច្បាស់ថា៖ លោកបានធ្វើពាក្យបណ្ដឹងទៅតុលាការខេត្តបន្ទាយមានជ័យ ដើម្បីជួយអន្តរាគមន៍ ដោយយោងតាមឯកសារគ្រប់គ្រាន់ ពីព្រោះលោកមិនបានទិញដីមានទំនាស់នោះទេ លោកបានទិញដីនេះក្រោយបញ្ចប់ទំនាស់នៃដីកសិកម្មជាតិរួចមកហើយដែរ លោកបានបន្តអោយសារព័ត៌មានដឹងទៀតថា៖ បើដីកសិកម្មជាតិខាងលើនោះ មិនទាន់ដោះស្រាយចប់រួចរាល់នោះទេ លោកក៏មិនហ៊ានចំណាយថវិការដើម្បីទិញយកដី ៥០០០ (ប្រាំពាន់ម៉ែត្រការ៉េ) នោះដែល៕ សូមបញ្ជាក់ផងដែរថា៖ ទោះបីជាមានការបកស្រាយបំភ្លឺជុំវិញមជ្ឈដ្ឋានខាងលើនេះ យ៉ាងណាក្តី សារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែត) យើងខ្ញុំ ចុះផ្សាយទៅនេះ ដោយផ្អែកលើឯកសារទាំងស្រុង "សូមពិនិត្យមើលឯកសារផ្លង់ដីដូចខាងក្រោម" ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1035 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
5943 នាក់
ខែនេះ :
19164 នាក់
3 ខែនេះ :
71062 នាក់
សរុប :
1559231 នាក់