ថ្ងៃព្រហស្បតិ៍ ទី០១ ខែឧសភា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សមត្ថកិច្ចជំនាញពាក់ព័ន្ធ ក្នុងខេត្តសៀមរាប!នៅតែបណ្តែតបណ្តោយអោយមានបទល្មើសព្រៃឈើ កើតយ៉ាងអាណាធិបតេយ្យបានយ៉ាងរលូនដ៏ដែល...!!!
Fri,23 August 2019 (Time 11:22 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 845នាក់)


ខេត្តសៀមរាប៖ បើយោងប្រភពពីមន្ត្រីឃ្លាំមើលបទល្មើសព្រៃឈើ បានអោយដឹងថា៖ មានឈ្មួញជាច្រើននៅតែបន្តកាប់ និងដឹក ជញ្ជូនឈើចូលក្នុងខេត្តសៀមរាប បានដោយសេរីដ៏ដែល។ ប្រភពមន្ត្រីឃ្លាំមើលបានបន្តអោយដឹងទៀតថា៖ សមត្ថកិច្ចជំនាញហាក់រក្សាភាពស្ងៀមស្ងាត់មិនចាត់វិធានការអោយមានភាពខ្ពស់ ស៊ីជម្រៅ អោយសម ស្របទៅតាមបទបញ្ជារបស់ថ្នាក់ជាតិដែលកំពុងតែបើកយុទ្ធនាការយ៉ាងក្ដៅកកុក ក្នុងខែសីហា ឆ្នាំ២០១៩នេះ។ ប្រភពបន្តទៀតថា៖ ក្រុមឈ្មួញរកស៊ីឈើទាំងនោះ បានធ្វើការដឹកជញ្ជូនមកពីខេត្តព្រះវិហារ និង ខេត្តឧត្តរមានជ័យ ដោយប្រើរូបភាពដាក់តាម ឡានសាំយ៉ុង ឡានលុចស៊ីស ឡានកាំម៉ារី និង គោយន្តកន្ត្រៃ បន្តធ្វើចរាចរឆ្លងកាត់ស្នាក់ការសមត្ថកិច្ចពាក់ពន្ធ័ តាមដងផ្លូវបានដោយសេរី។ ជាក់ស្ដែងមានមេឈ្មួញឈេីដោះស្លែជាច្រេីននាក់នៅក្នុងស្រុកជីក្រែង បានធ្វើការដឹកជញ្ជូនឈើមូល តាមគោយន្តកន្ត្រៃ ឆ្លងកាត់តាមភូមិខ្វាវស្រុកជីក្រែង ដឹកយកមកស្តុកទុកក្នុងរោងសិប្បកម្មកែច្នៃ និងបន្តយកទៅលក់ចែកចាយក្នុងខេត្តសៀមរាប បានយ៉ាងសុខស្រួល។ គួរបញ្ជាក់ផងដែរថា៖ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប និងលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប ព្រមទាំងលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ត្រូវបានប្រជាពលរដ្ឋរិះគន់ចំៗថា៖ ក្នុងខែសីហា ថ្មីៗនេះ នៅតែបណ្ដែតបណ្ដោយអោយបទល្មើសព្រៃឈើកើតឡើងយ៉ាងពេញបន្ទុកដ៏ដែល។ ដូច្នេះហើយទើបមានសេចក្ដីរាយការណ៍មកនិងអំពាវនាវទៅដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាគណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិ សូមមេត្តាស៊ើបអង្កេត និង ធ្វើការបង្ក្រាបអោយមានភាពស៊ីជម្រៅទៅលើក្រុមឈ្មួញជាច្រើនខាងលើ ដែលកំពុងតែបន្តកាប់ឈើ និង ដឹកជញ្ជូនឈេីចូលក្នុងខេត្តសៀមរាប បានដោយរលូនដូចសព្វថ្ងៃនេះផងបាទ៕ រាយការណ៍ដោយៈ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
930 នាក់
ម្សិលមិញ :
800 នាក់
សប្តាហ៍នេះ :
5669 នាក់
ខែនេះ :
23173 នាក់
3 ខែនេះ :
74655 នាក់
សរុប :
1669760 នាក់