ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ទីតាំងល្បែងហ្គេមបាញ់ត្រី០២កន្លែង! ផ្លូវឡើងទៅកោះពេជ្រចូលតាមមជ្ឍមណ្ឌល ជីនស៊ឺម៉ៅ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កំពុង តែបើកទទួលអ្នកចូលលេងយ៉ាងរលូន ដោយមិនរំខានសមត្ថកិច្ចធ្វើការបង្ក្រាប...!!!
Fri,23 August 2019 (Time 11:43 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 813នាក់)


រាជធានីភ្នំពេញ៖ ទីតាំងទូបាញ់ត្រី០២កន្លែង និង ល្បែងស៊ីសងធំៗជាច្រើនប្រភេទទៀតកំពុងបើកលេងដោយយ៉ាងរលូន ដោយមិនរំខានសមត្ថកិច្ចធ្វើការបង្ក្រាប។ មតិពលរដ្ឋមានការងឿងឆ្ងល់ថា៖ មិនដឹងទីតាំងទូបាញ់ត្រី០២កន្លែង អាងខ្នងបង្អែកចាំជួយនៅពីក្រោយខ្នងធំប៉ុណ្ណានោះទេ ទើបហ៊ានផ្គើនទៅនិងបទបញ្ចារបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ស ថេត ស្នងការនគបាលរាជធានីភ្នំពេញ យ៉ាងពេញបន្ទុកដូច្នេះ ដែលកន្លងមក ឯកឧត្តម បានដាក់បញ្ចាអោយបង្ក្រាបបទល្មើសល្បែងស៊ីសង ដើម្បីរក្សាបាននូវសន្តិសុខ ភូមិ/ឃុំ មានសុវត្តិភាពទាំង៩ចំនុច តែមន្រ្តីថ្នាក់ក្រោមហាក់ដូចជាត្រូវថ្នាំសណ្តំអស់ហើយមើលទៅនោះ ទើបបានជាមិនធ្វើការបង្ក្រាបសោះ។ គួររំលឹកផងដែរថា៖ កាលពីមុនទីតាំងហ្គេមទូបាញ់ត្រីខាងលើ ត្រូវបានបង្ក្រាបជាច្រើនសារហើយដែល តាំងតែពីលោកអភិបាល ព្រំ សំខាន់ នៅជាអភិបាលចាស់។ ហើយពេលដែលលោក ថេង សុថុល អភិបាលខណ្ឌចំការមន មកកាន់តំណែងថ្មីៗ ក៏បានធ្វើការបង្ក្រាបទៀត ប៉ុន្តែពេលនេះ ត្រូវបានបើកវិញបានដោយរលូន....មជ្ឈដ្ឋានទូទាំងរាជធានីភ្នំពេញ កំពុងមានចម្ងល់ថា៖ មិនដឹងមូល ហេតុអ្វីនោះទេ ទើបទីតាំងបាញ់ត្រី០២កន្លែងនេះ អាចបើកសារាចរបាន ឬមួយក៏មានអ្នកមានអំណាចធំណាម្នាក់ ចាំជួយសម្របសម្រួលនៅពីក្រោយខ្នង.!។ គួបញ្ចាក់ថា៖ ថ្មីៗនេះ រាជរដ្ឋាភិបាលបានចេញសារាចរនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នេះ ស្ដីពីការពង្រឹង ការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក និងតាមរយៈអ៊ីនធើណេតអនឡាញក្នុង និង ក្រៅ ប្រទេស គ្រប់ប្រភេទ និងគ្រប់រូបភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយសារាចរនេះក៏ត្រូវបានសម្តេចតជោ ហ៊ុន សែន ធ្វើការផូសនៅលើ ផេក ផ្លូវការរបស់សម្តេចផងដែល។ គួរំលឹកផងដែលថា៖ បើទោះជាមានការផ្លាស់ប្តូរលោក ព្រំ សំខាន់ អភិបាលខណ្ឌចំការមន មក លោក ថេង សុថុល ដើម្បីពង្រឹង និងពិនិត្យមើលបទល្មើសនៅក្នុងមូលដ្ឋានយ៉ាងណាក៏ដោយ កាន់តែមានទីតាំងហ្គេមបាញ់ត្រី និងទីតាំងណេត ច្រើនកន្លែងជាងមុនទៅទៀត រីកដុះដាលដូចផ្សិត ក្នុងសង្កាត់/ខណ្ឌ/រាជធានីភ្នំពេញ ដ៏ដែល។ ជុំវិញករណីបើកទីតាំងល្បែងហ្គេមបាញ់ត្រី និងណេត ទាំងនេះ មជ្ឈដ្ឋានទូទាំងរាជធានីភ្នំពេញ បានលើកឡើងថា៖ តើលោកអភិបាល និង លោកអធិការ ហ៊ានបង្ក្រាបដែលឬទេ។ ហើយបើតាមប្រភពច្បាស់ការមួយបានអោយដឹងថា៖ អ្នកដែលចាំជួយនៅពីក្រោយខ្នងនៃទីតាំងបនល្បែងហ្គេមបាញ់ត្រី និង ណេត ខាងលើ សុទ្ធតែជាអ្នកមានអំណាចធំជាងលោកអភិបាល និង លោកអធិការទៅទៀត។ ជុំវិញករណីខាងលើនេះ សារពត័មានយើងខ្ញុំ ចុះផ្សាយទៅនេះក្នុងនាមជាព្រាបនាំសារ ជាកញ្ចប់ឆ្លុះបញ្ចាំងពីសង្គម ដើម្បីជូនដំណឹងដល់ថ្នាក់ដឹកនាំបានដឹង និងកែតម្រូវតែប៉ុណ្ណោះ ហើយសារព័ត៌មានយើងខ្ញុំចុះផ្សាយទៅនេះ រិះគន់ក្នុងនៃស្ថាបនា មិនបានបង្អាប់បង្អោន ឬជាន់ពន្លិចបុគ្គលណាមួយឡើយ ហើយអង្គភាពយើងខ្ញុំ ស្វាគមន៍ រងចាំការបកស្រាយបំភ្លឺ ជុំវិញករណីខាងលើឡើងវិញ រៀងរាល់ម៉ោងធ្វើការផ្សាយ តាមរយៈលេខទូរស័ព្ទ Tell.092190098/ 0886606773.ការិយាល័យនិពន្ធ៕ ដោយៈ ស៊ុយ វុទ្ធី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1763 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7075 នាក់
ខែនេះ :
22913 នាក់
3 ខែនេះ :
77532 នាក់
សរុប :
1661459 នាក់