ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក កង វង ចៅសង្កាត់ចោមចៅទី១ បានថ្លែងបំភ្លឺអោយសារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ដឹងនៅរសៀលនេះថា៖ រឿងប្រពន្ធ និងកូន លោក ក្នុងកិច្ចសន្យាបានព្រមព្រៀងគ្នារួចរាល់ និងលោកស្រីបានទទួលយកថវិការួចអស់ហើយដែល ដោយមិនប្រកែកតវ៉ាអ្វីទាំងអស់ តែអ្វីដែលលោកហួសចិត្ត គឺប្រពន្ធលោកថ្មីៗនេះបែជាលាំប៉ាមិនព្រម ទើបឈានដល់ដោះស្រាយនៅតុលាការតាមផ្លូវច្បាប់!!!
Sat,24 August 2019 (Time 11:04 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1025នាក់)


រាជធានីភ្នំ​ពេញ ៖ ក្រោយពីមានប្រភពព័ត៌មានមួយចំនួនបានផូសនៅលើបណ្តាញសង្គម ចោទប្រកាន់ថា៖ លោក កង វង បានដោះដៃចុះចោលប្រពន្ធកូន នាពេលថ្មីៗនេះ ដោយមិនទទួលខុសត្រូវ។ លោក កង វង ចៅសង្កាត់ចោមចៅទី១ បានថ្លែងបំភ្លឺអោយសារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ដឹងនៅរសៀលនេះថា៖ រឿងរ៉ាវនេះ មិនដូចអ្វីដែលគេផូសនៅលើបណ្តាញសង្គមនោះទេ លោកបានអោយដឹងយ៉ាងច្បាស់ថា៖ រឿងរ៉ាវប្តីប្រពន្ធរបស់លោកកំពុងដោះស្រាយគ្នាតាមផ្លូវតុលាការហើយដែល។ ​លោក កង វង បានបញ្ជាក់ថា៖ លោក និង ​លោកស្រី យ៉ើ​​ ស្រីលក្ខ ពិតជាបានរួមរស់នៅជាមួយគ្នាក្រោមដំបូលផ្ទះតែមួយ ក្នុងនាមជាប្តីប្រពន្ធឥតខាន់ស្លា (អនីតិសង្វាស ឬមិនទាន់ចុះសំបុត្រអាពាហ៍ពិពាហ៍) ពិតប្រាកដមែន ក្នុងរយៈពេលជាង២ឆ្នាំមកនេះ នៃចំណងស្នេហារវាងលោក និងប្រពន្ធ ឈ្មោះ​ យ៉ើ​ ស្រីលក្ខ ពួកលោកទទួលបានចំណងដៃ កូនស្រីម្នាក់ ឈ្មោះ វង​ សុដា​វត្តី ដែលមានវ័យជាង១០ខែម្នាក់។ លោក កង វង បានអះអាងទៀតថា៖ កូនស្រីរបស់លោកជាមួយលោកស្រី យ៉ើ​ ស្រីលក្ខ មានសំបុត្រកំណើតបញ្ជាក់ថែមទៀតផង គឺលោកជាឪពុករបស់ក្មេងស្រីតាមផ្លូវច្បាប់ទៀតផង។ គួរបញ្ជាក់ផងដែរថា៖ លោក កង វង បានទំលាយរឿងស្នេហាដំបូងជាមួយនិងលោកស្រី យ៉ើ ស្រីលក្ខ លោកថាខ្លួនលោកនៅកំលោះ ចំណែកលោកស្រី ជាស្រ្តីមេម៉ាយ ហើយកាលណោះលោកស្រី បានកុហក់លោកថា៖ លោកស្រី ជាមួយប្តីលោកស្រីបានលេងលះគ្នាដាច់ស្រេចហើយ ទើបរូបលោកបង្កើតចំស្នេហានិងគ្នា ហើយក៏បានរួមរស់ជាមួយដូចដែលបានរៀបរាប់ខាងលើ។ លោក កង វង បានថ្លែងអោយដឹងទៀតថា៖ កាលពីពេលថ្មីៗនេះ ប្តីប្រពន្ធរបស់លោក មានរឿងរ៉ាវរកាំរកូសនោះ គឺដោយសាររូបលោកដឹងរឿងលោកស្រី យ៉ើ ស្រីលក្ខ នៅមិនទាន់លេងលះដាច់ស្រេចពីប្តីដើមរបស់លោកស្រីនោះទេ ទើបបានកើតមានរឿងដល់ថ្នាក់ប្តីប្រពន្ធលោកបានសម្រេចចិត្តបែកបាក់គ្នាទៅ ទើបរូបលោកព្រមតាម និង ជួយដោះ ស្រាយជាប្រាក់ចំនួន ៤០០០ ដុល្លារ ដើម្បី អោយលោកស្រីបង្កើតមុខរបររកស៊ី ក្រៅពីនោះ លោកក៏បានឧបត្ថម្ភអាហារកម្មដល់កូនស្រីក្នុង១ខែចំនួន ១០០ ដុល្លារ រហូតកូនមានអាយុ១៨ឆ្នាំ លោកបានបញ្ជាក់អោយដឹងច្បាស់ថា៖ មានលិខិតកិច្ចសន្យាបានព្រមព្រៀងគ្នារួចជាស្រេចហើយផងដែល។ លោក កង វង បានរៀបរាប់រឿងរ៉ាវអោយសារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ តាមទូរស័ព្ទ និយាយទាំងក្តុកក្តួលក្នុងចិត្តថា៖ "ឪពុករូបណាចង់បែកពីកូនជាទីស្រលាញ់? ខ្ញុំចង់រស់នៅជួបជុំគ្នាវិញល្អជាង"ហើយរូបលោកបន្តថា៖ ទោះជាមានរឿងបែបនេះក៏ដោយ បើពួកគាត់ចង់ត្រឡប់មកវិញ ផ្ទះខ្ញុំបើកទ្វារង់​ចាំជានិច្ច» ហើយខ្ញុំ មិនដែលមានស្រីញីបោះបង់ បណ្តេញកូនប្រពន្ធចេញពីផ្ទះដូចលោកស្រី យ៉ើ ស្រីលក្ខ ចោទប្រកាន់នោះទេ ខ្ញុំក៏មានបេះដូង ខ្ញុំក៏ចេះស្រលាញ់កូនប្រពន្ធ របស់ខ្ញុំដែរ»។  លោក កង វង ចៅសង្កាត់ចោមចៅទី១ បានថ្លែងបំភ្លឺនៅរសៀលនេះបន្ថែមថា៖ ដើម្បីបញ្ចប់ការងឿងឆ្ងល់របស់មហាជន លោកបានរៀបរាប់ដូចដែលខាងដើមចឹង សូមពុកម៉ែបងប្អូនចូលចិត្តតាមដាននៅបណ្តាញសង្គមព័ត៌មាន សូមកុំអោយមានការយល់ច្រឡំមកលើរូបលោកតទៅទៀត។ លោកបានបញ្ជាក់អោយដឹងទៀតថា៖ បន្ទាប់ពីមានរឿងរ៉ាវចោតប្រកាន់មកលើរូបលោកថា៖ បោះបង់ប្រពន្ធកូនចោល ទៅមានស្រីថ្មីដោយមិនទទួលខុសត្រូវរួចមក លោកបានដាក់ពាក្យបណ្តឹងទៅតុលាការ ហើយនៅថ្ងៃទី២ ខែ ក្រោយឆ្នាំ២០១៩ ខាងមុខនេះ ខាងតុលាការ និងកោះហៅពួកលោកទាំងពីនាក់ទៅជុំរុងជុំរះដើម្បីសួរនាំលោកស្រីថា៖ ហេតុអ្វីបានជាលោកស្រីធ្វើដូច្នេះ ព្រោះរឿងនេះ ក្នុងកិច្ចសន្យាបានព្រមព្រៀងគ្នារួចរាល់ និងលោកស្រីបានទទួលយកថវិការួចអស់ហើយដែល ដោយមិនប្រកែកតវ៉ាអ្វីទាំងអស់៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1765 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7077 នាក់
ខែនេះ :
22915 នាក់
3 ខែនេះ :
77534 នាក់
សរុប :
1661461 នាក់