អ៊ីស្រាអែល៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន The Time of Israe l នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នេះបានអោយដឹងថា៖ អ៊ីស្រាអែល បានបើកការវាយប្រហារលើមូលដ្ឋានយោធាមអ៊ីរ៉ង់ជាច្រើនកន្លែង នៅក្នុងប្រទេស ស៊ីរី ក្នុងគោលបំណងបំផ្លាញយន្ដហោះ ដ្រូន ដែលកងកម្លាំង អ៊ីរ៉ង់ ទុកប្រើប្រាស់ដើម្បីវាយប្រហារ លើ អ៊ីស្រាអែល។ យោងតាមយោធា អ៊ីស្រាអែល ការវាយប្រហារតាមផ្លូវអាកាសខាងលើ ធ្វើឡើងកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ ដោយមានគោលដៅលើមូលដ្ឋានយោធាអ៊ីរ៉ង់នៅក្នុងតំបន់ Aqraba ស្ថិតនៅភាគអាគ្នេយ៍រដ្ឋធានីដាម៉ាស់។ ប៉ុន្តែខាងយោធាស៊ីរី មិនបានបញ្ជាក់លម្អិតពីការ ខូចខាត ឬជនរងគ្រោះណាម្នាក់ឡើយ ដោយគ្រាន់តែទទួលស្គាល់ថាខ្លួនចាប់បានសញ្ញាមីស៊ីល របស់សត្រូវបាញ់ចេញពីតំបន់ Golan ឆ្ពោះមកកាន់តំបន់ក្បែររដ្ឋធានីដាម៉ាស់។ គួរបញ្ជាក់ផងដែរថា៖ អ៊ីសា្រអែល ត្រូវបានគេជឿជាក់ថា៖ បានដឹកនាំការវាយប្រហារតាមផ្លូវអាកាស រាប់រយលើកនៅក្នុងប្រទេសស៊ីរី ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅឆ្នាំ២០១១មក ហើយការ ទទួលស្គាល់ការវាយប្រហារខាងលើគឺជារឿងដ៏កម្របំផុត៕ បកប្រែដោយៈ ស.ស.អ.ក ចេញផ្សាយដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា