ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់.! ក្នុងចំណោមបក្ខពួកជាង១០នាក់ ក្នុងករណីដេញវ៉ៃសង្សារមួយគូ...!!!
Thu,29 August 2019 (Time 12:00 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 776នាក់)


រាជធានីភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ក្នុងចំណោមបក្ខពួកជាង១០នាក់ ក្នុងករណីដេញវ៉ៃសង្សារមួយគូ ដែលហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ រំលងអធ្រាត្រ ឈាន ចូលថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចសួនវត្តបទុម នៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា៖ មុនពេលកើតហេតុពួកគេទាំងពីរនាក់បានជិះម៉ូតូឌុបគ្នា មកអង្គុយ លេងនៅកន្លែងសួនច្បារមុខវត្តបទុមវត្តី តាំងពីវេលាម៉ោង១១យប់ ដោយមិនមានបញ្ហាជាមួយអ្នកណានោះទេ លុះរហូតមកដល់វេលាម៉ោង១២ រំលង អាធ្រាត្រ ស្រាប់តែមានក្មេងទំនើងប្រុសស្រី១ក្រុម មានគ្នាជាង១០នាក់ កាន់ទាំងមួកការពារ កាន់ទាំងខ្សែក្រវ៉ាត់ រត់ដេញវ៉ៃសង្សាមួយគូ ផ្អើលពេញទីតាំងចំណុចកើតហេតុ រួចបុរសជាសង្សារក៏រត់ទៅហៅសមត្ថកិច្ចអោយជួយមកអន្តរាគមន៍ ធ្វើអោយក្រុមក្មេងទំនើងមួយក្រុមខាងលើ រត់ចែកជើងគ្នា ភ្លាមៗនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ រួចបញ្ជូនយកមកប៉ុស្តិ៍ ដើម្បីសាកសួរទាំងកណ្តាលយប់តែម្តង។ សមត្ថកិច្ចបានអោយដឹងថា៖ ជនរងគ្រោះជាគូសង្សារក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីអោយសមត្ថកិច្ចកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី ចំណែកជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទុកបណ្តោះអាសន្ន ដល្បីស្រាវជ្រាវបន្តតាមចាប់បក្សពួកទៀតយកមកកាត់ទោសតាមផ្លូវច្បាប់៕ ដោយៈ លោក ព្រីង សំឡត អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1398 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6710 នាក់
ខែនេះ :
22548 នាក់
3 ខែនេះ :
77167 នាក់
សរុប :
1661094 នាក់