ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
កាលពីព្រឹកមិញនេះ.! សមត្ថកិច្ចម្នាក់ហ៊ានប្រើហឹង្សាទៅលើពលរដ្ឋរត់ម៉ូតូឌុប ម្នាក់ នៅក្រុងប៉ោយប៉ែត បង្កការភ្ញាក់ផ្អើលអស់មួយឆុល.!!! (មានវីដេអូ)
Wed,28 August 2019 (Time 08:06 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 882នាក់)


ក្រុងប៉ោយប៉ែត៖ កាលពីព្រឹកមិញនេះ មានករណីហឹង្សា មួយបានកើតឡើង រវាងសមត្ថកិច្អន្តោប្រវេសន៍ម្នាក់ និង ពលរដ្ឋរត់ម៉ូតូឌុប ម្នាក់ត្រង់ចំណុចម្តុំដើមស្រល់ ខាងជើងកាស៊ីណូផ្កាយ៥ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។ ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា៖ មូលហេតុដំបូង ខាងសមត្ថកិច្ចអន្តោប្រវេសន៍កំពុងចុះចាប់ជនជាតិចិន ដែលធ្វើដំណើរឆ្លងកាត់ បរិវេណកាស៊ីណូ ភែរើមែកស៍ នៃទឹកដីកាស៊ីណូផ្កាយ៥ ដេីម្បីត្រួតពិនិត្យរកឯកសារជនអន្តោប្រវេសន៍ នៅពេលដែលសមត្ថកិច្ចជំនាញកំពុងចុះប្រតិបត្តិការ ដោយឃើញអ្នករត់ម៉ូតូឌុប ម្នាក់ បានដឹកភ្ញៀវជនជាតិចិន សមត្ថកិច្ចក៏ស្ទុះរត់ទៅឃាត់ អ្នករត់ម៉ូតូឌុប ដែលកំពុងបើកម៉ូតូក្នុងល្បឿនមធ្យម ក៏បង្កទៅបុកសមត្ថកិច្ចរងរបួសស្រាល ខណៈនោះដែលធ្វើអោយសមត្ថកិច្ចអន្តោប្រវេសន៍ម្នាក់រងរបួស ក៏ខឹងមួយឆាវ ទើបប្រើកាយវិការមិនសមរម្យទៅលើពលរដ្ឋដែលរត់ម៉ូតូឌុបនោះ "ដូចជា ទាត់មួកសុវត្តភាព និង ទាត់ម៉ូតូរបស់ពលរដ្ឋរត់ម៉ូតូឌុបដឹកភ្ញៀវចិនខាងលើ" ទើបធ្វើអោយពលរដ្ឋកំពុងធ្វើសារចរាចរណ៍ឆ្លងកាត់ទីនោះ ផ្អើលចោម រោមមើលឈូឆរ ភ្លូកទឹកភ្លូកដី នៅចំណុចកើតហេតុ។ ប្រភពពីកន្លែងកើតហេតុបានរិះគន់សមត្ថកិច្ចអន្តោប្រវេសន៍ថា៖ បើចុះប្រតិបត្តិការម្តេចមិនដាក់ បង់រ៉ាស់ ជាសញ្ញាអោយដឹងមុនផង កុំអាងតែខ្លួនជាសមត្ថកិច្ច មកឃាត់ម៉ូតូពលរដ្ឋផ្តេសផ្តាស ចឹងហើយទើបគ្រោះថ្នាក់។ ប្រភពបន្តថា៖ ចុះបើអ្នករត់ម៉ូតូឌុបគ្រោះថ្នាក់ដល់ អាយុជីវិតតើអ្នកណាជាអ្នកទទួលខុសត្រូវចំពោះរឿដែលបានកើតឡើង ហើយពេលនោះសមត្ថកិច្ច មិនធ្វើការសម្របសម្រួល បែជាហ៊ានប្រើហឹង្សាដាក់ប្រជាពរដ្ឋទៅវិញ ប្រភពដ៏ដែលបន្តថា៖ ខុស ឬ ត្រូវ ចាំបាច់អីប្រើហឹង្សាបែបនេះ និយាយគ្នាបានតើ។ ទោះបីជាយ៉ាងណាក្តី បើយោងតាមប្រភពពីប្រជាពលរដ្ឋដ៏ដែលបន្តថា៖ ពួកក្រុមម៉ូតូឌុបប៉ុន្មាននាក់ និង ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅឯអធិការក្រុងប៉ោយប៉ែតហើយ៕ ដោយៈ លោក ស៊ុយ វុទ្ធី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1792 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7104 នាក់
ខែនេះ :
22942 នាក់
3 ខែនេះ :
77561 នាក់
សរុប :
1661488 នាក់