ខ្ញុំជឿជាក់ថា៖ ប្រិយមិត្ដបានមើលគណនី fb ឈ្មោះ Bong No ហើយ ប្រាកដជាបានជ្រាស្រក់ទឹកភ្នែកដោយពំដឹងខ្លួន ដែលតំបន់ព្រំដែនខេត្ដព្រះវិហារ ពរពេញទៅដោយកងទ័ពកម្ពុជា ក្នុងសមរភូមិមុខយ៉ាងក្តៅគគុក ហើយអាជ្ញាធរមានសមត្ថកិច្ច បានកំពុងធ្វើការត្រៀមលក្ខណៈ ជម្លៀសប្រជាជនចំនួន៤ភូមិ ក្នុង២ឃុំ ដោយមានដូចជាទី១ ភូមិរបុញ ទី២ភូមិ សែនតេជះ ទី៣ ភូមិ មរកតតេជោ ក្នុងឃុំមរកត និងទី១ ភូមិសែនរុងរឿង ក្នុងឃុំ ទឹកក្រហម ស្រុកជាំក្សាន្ត អោយមកស្នាក់នៅគោលដៅចំណុចស្រះម្លិះ និងវត្តទួលអណ្តែត ក្នុងស្រុកជាំក្សាន្ត ក្នុងករណីអាសន្នឈានដល់អាចមានការផ្ទុះអាវុធ។ ក្នុងគណនីអាខោនហ្វេសបុកឈ្មោះ Bong No និងក្រុមទាហានខ្លួនជាច្រើននាក់ទៀតបានប្តេជ្ញាចិត្ត និងរៀបរាប់ថា៖ (ប្រសិនបើខ្ញុំស្លាប់ក្នុងសមរភូមិសូមដាក់សពខ្ញុំក្នុងមជ្ឈូស រួចយកទៅផ្ទះដាក់គ្រឿងឥស្សរិយយសលើដើមទ្រូងខ្ញុំ រួចប្រាប់ឪពុកម្ដាយខ្ញុំថាខ្ញុំប្រឹងអស់ពីសមត្តភាពហើយ ប្រាប់បងប្រុសស្រីខ្ញុំកុំកើតទុក្ខអីព្រោះប្អូនគាត់ទៅមិនអាចត្រលប់មកវិញទៀតទេហើយប្រាប់មនុស្សជាទីស្រលាញ់ខ្ញុំថាកុំយំ🇰🇭 #ពាក្យពេច៍កងទ័ព)៕ ដោយៈ វ័ន ប៊ុនរើន អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា