ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
វេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល(លើកទី៣) ថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩...
Thu,29 August 2019 (Time 04:20 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 735នាក់)


រាជធានីភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាគណធិបតី ក្នុងពិធី បើកវេទិកាស្តីពីភាពជាដៃគូរវាងរដ្ឋាភិបាល និង អង្គការសង្គមស៊ីវិល(លើកទី៣) និងមានការអញ្ជើញចូលរួម ជាគណធិបតី នាយឧត្តម ឯកឧត្តម ឧត្តមសេនីយ៍ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និង អង្កការសង្គមស៊ីវិល ចូលរួមក្នុងអង្គពិធីនៅព្រឹកនេះយ៉ាងច្រើនកុះករ នៅទីស្តីការក្រសួងមហាផ្ទៃ។ ជាកិច្ចចាប់ផ្តើមៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអំពាវនាវដល់សមាគមន៍ និង អង្គការសង្គមស៊ីវិល មិនមែនរដ្ឋាភិបាលទាំងអស់ត្រូវអនុវត្តសកម្មភាពរបស់ខ្លួនប្រកបដោយភាពទទួលខុសត្រូវ ដើម្បីធ្វើយ៉ាងណាអោយស្រប តាមច្បាប់ដែលបានកំណត់ ដោយសម្តេចក្រឡាហោម ស ខេង បានដាក់ចេញនូវចំនុចមួយចំនួនរួមមានដូចខាងក្រោម៖ ទី១-ត្រូវអនុវត្តសកម្មភាពរបស់ខ្លួនអោយបានត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិនៃ ច្បាប់ស្តីពី សមាគម និង អង្គការមិនមែនរដ្ឋាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវអព្យាក្រឹត្យ ភាព ក្នុងការធ្វើសកម្មភាពរបស់ខ្លួន។ ទី២-សមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើសកម្មភាពនៅក្នុងវិស័យ មីក្រូហិរញ្ញ វត្ថុ ត្រូវស្នើសុំចុះបញ្ជី និងស្នើសុំអាជ្ញាប័ណ្ណប្រកបអាជីវកម្មក្នុងវិស័យនេះពីស្ថាប័នមានសមត្ថកិច្ច និង ត្រូវអនុវត្តសិទ្ធិ និង កាតព្វកិច្ចរបស់ខ្លួនអោយស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។ ទី៣-ស្នើដល់ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បន្តផ្តល់ការគាំទ្រ និង ចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា និងការអភិវឌ្ឍ សេដ្ឋកិច្ចជាតិអោយកាន់តែមានភាពរីកចម្រើន និង រុងរឿង ជាពិសេសចូលរួមគាំទ្រដល់ដំណើរការកំណែទម្រង់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទី៤-សមាគមន៍ និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ត្រូវយកចិត្តទុកដាក់បំពេញកាតព្វកិច្ច តាមច្បាប់កំណត់ ដូចជាការផ្តល់របាយការណ៍ប្រចាំឆ្នាំ លេខគណនីនៅ ធនាគារ។ល។ ទី៥-សមាគមនិងអង្គការ មិនមែនរដ្ឋាភិបាលត្រូវរាយការណ៍អោយបានច្បាស់លាស់ អំពី ថវិកា និងហិរញ្ញវត្ថុ ដែលទទួលបានពីប្រភពនានាដើម្បីធានាថា ថវិកាទទួលបានពីប្រភព ស្របច្បាប់ ត្រូវជៀសវាងដាច់ខាតចំពោះការធ្វើសកម្មភាព ដែលពាក់ព័ន្ធ និង ការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និង ហិរញ្ញប្រទានអាវុធមហាប្រល័យ។ សម្តេចក្រឡាហោម ស ខេង បានមាន ប្រសាសន៍លើកឡើងទៀតថា៖ ធ្វើជាអធិបតីក្នុងពិធីបើកវេទិកាស្តីពីភាពជាដៃគូរវាងរដ្ឋាភិបាល និង អង្គការសង្គមស៊ីវិល (លើកទី៣) នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃនេះផងដែរ សម្តេចបានថ្លែងដូច្នេះថា៖ (យើងត្រូវមានទស្សនៈអោយទូលាយ) កុំអោយថាហេ! យោបល់គេរិះគន់ចាត់ទុកថា៖យោបល់អាក្រក់ យោបល់គេសរសើរ គេលើកជើង ចាត់ទុកថាយោបល់ល្អ មិនមែននោះទេ សម្រាប់ខ្ញុំអត់យល់ចឹងនោះទេ។ យោបល់ល្អប្រែមកថា៖ (យោបល់ដែលមានប្រយោជន៍ មិនមែនមានប្រយោជន៍តែលើកជើងយើងទេ)។ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្ថែមទៀតថា៖ សម្តេច មិនស្អប់ការរិះគន់ឡើយ សម្តេចយល់ឃើញថា៖ ការរិះគន់ខ្លះ គឺល្អសម្រាប់រដ្ឋាភិបាល បើការរិះគន់នោះត្រឹមត្រូវ និង ជាការពិត។ ជាកិច្ចបញ្ចប់ៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សង្ឃឹមថា៖ ភាគីរដ្ឋាភិបាល នឹង ទទួលបាន មតិល្អៗពីអង្គការសង្គមស៊ីវិល៕ ដោយៈ លោក សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1157 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6065 នាក់
ខែនេះ :
19286 នាក់
3 ខែនេះ :
71184 នាក់
សរុប :
1559353 នាក់