លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងខេត្ត ដំណាងដ៏ខ្ពង់ខ្ពស់ ជំនួសលោកស្នងការខេត្តបន្ទាយមានជ័យ បានអញ្ជើញបំពាក់ឋានន្តរសក្កិ មន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចំនួន៣៥នាក់...
ក្រុងប៉ោយប៉ែត៖ កម្មវិធីប្រកាសប្រគល់ភារកិច្ច និងបំពាក់ឋានន្តរសក្កិ មន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ថ្ងៃច័ន្ទ ៥កើត ខែស្រាពណ៏ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ប៉ោយប៉ែតថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពលោក ណង ធឿន អភិបាលរងក្រុង លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងខេត្តបន្ទាយមានជ័យ ដំណាងដ៏ខ្ពង់ខ្ពស់ ជួសមុខអោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្ត បានអញ្ជើញបំពាក់ឋានន្តរសក្កិ មន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចំនួន៣៥នាក់។
ជាកិច្ចចាប់ផ្ដើមៈ ក្នុងកម្មវិធីប្រកាសប្រគល់ភារកិច្ច និងបំពាក់ឋានន្តរសក្កិ មន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត មានចំនួន៣៥នាក់ និងអធិការរងក្រុងប៉ោយប៉ែតចំនួន០៣នាក់ ដែលបានតែងតាំងទទួលមុខតំណែងថ្មី មានឈ្មោះដូចខាងក្រោមៈ
ទី១-លោកវរសេនីយ៍ទោ បោន ចន្ថា ឋានអធិការរងក្រុងប៉ោយប៉ែត អោយទទួលការងារផ្នែកអន្តោប្រវេសន៍ ជំនួសលោកវរសេនីយ៍ទោ អេង លីហួរ ដែលត្រូវបានតែងតាំងជាស្នងការរងផ្នែកអន្តោប្រវេសន៍ខេត្តបន្ទាយមានជ័យ។
ទី២-លោកវរសេនីយ៍ទោ សាង សុខុម ឋានអធិការរងក្រុងប៉ោយប៉ែតផ្នែកគ្រឿងញៀន អោយទទួលមុខតំណែងជាជំនួយការងារផ្នែកដឹកនាំអន្តោប្រវេសន៍វិញ។
ទី៣-លោកវរសេនីយ៍ត្រី កែវ លន ឋានអធិការរងក្រុងប៉ោយប៉ែតផ្នែកចាត់ការប៉ុស្តិ៍ អោយទទួលមុខតំណែងដឹកនាំផ្នែកគ្រឿងញៀនវិញ។
ក្នុងកម្មវិធីប្រកាសប្រគល់ភារកិច្ច និងបំពាក់ឋានន្តរសក្កិ មន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត មានចំនួន៣៥នាក់ នេះផងដែរ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឡើងថ្លែងរបាយការណ៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរាល់សស្ថានការណ៍ទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើសផ្សេងក្នុងក្រុងប៉ោយប៉ែតរួចមក ឆ្លៀតក្នុងឱកាសនេះផងដែល លោកអធិការក្រុងប៉ោយប៉ែត បានលើកអ្វីដែលជាបង្ហាញប្រឈម សុំជួយរកដំណោះស្រាយចំពោះមុខ មានបីចំនុច នៅក្នុងក្រុងប៉ោយប៉ែត មានដូចជាៈ
ទី១-សំណង់ដែលបានសាងសង់តសំយាបរំលោភលើចំណីផ្លូវរដ្ឋអនាធិតេយ្យ រទេះ កង់បី ចតលក់ លើដងផ្លូវសាធារណៈ និងយានយន្តចតគ្មានសណ្តាប់ធ្នាប់លើដងផ្លូវសាធារណៈបណ្តាលអោយកើតមានបញ្ហាការកកស្ទះគ្រោះថ្នាក់ស្ទើរៀងរាល់ថ្ងៃ ដែលឆាបឆក់យកអាយុជីវិតប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតសឹងរាល់ថ្ងៃផងដែរ នេះជាការព្រួយបារម្ភ។
ទី២-ទាក់ទងទៅនិងក្លិបកំសាន្តច្រើន ដែលអាចជ្រួតជ្រាប ប្រើប្រាស់បទល្មើសគ្រឿងញៀនខុសច្បាប់ ប៉ុន្តែយ៉ាងណា ក៏ដោយខាងកំលាំងអធិការដ្ឋានគរបាលក្រុងប៉ោយប៉ែតយើង បានខិតខំបង្ក្រាបទប់ស្កាត់ទាន់ស្ថានការណ៍បាន នៅរាល់ការជួញដូរ និងប្រើប្រាស់គ្រឿង និងបទល្មើសផ្សេងៗ ដែលអ្នកប្រព្រឹត្តបទល្មើសទាំងនោះ យកភូមិ
ឃុំ/សង្កាត់ មូលដ្ឋានធ្វើជាទីតាំង នៃការប្រើប្រាស់ជួញដូរគ្រឿងញៀន។ល។យើងបានចាប់អ្នកប្រើប្រាស់ជាបន្តបន្ទាប់ទៅអនុវត្តច្បាប់។
ទី៣-ដែលយើងប្រឈម និងយកចិត្តទុកដាក់រួមគ្នាជួយដោះស្រាយពីបញ្ហា ពលករចំណាកស្រុក ដែលប្រជាពលរដ្ឋបានចំណាក់ស្រុកចាកចេញពីលំនៅដ្ឋានរបស់ពួកគាត់ មករកស៊ីប្រកបមុខរបរនៅក្រុងប៉ោយប៉ែត ពីបញ្ហាអន្តោប្រវេសន៍ ក៏យើងបានជូនជាដំណឹងខាងអន្តោប្រវេសន៍ផងដែល យើងបានចាប់ដកហូតរាល់ឯកសារមិនប្រក្រតីរួចហើយ ជាពិសេសយើងត្រូវពង្រឹង និងដំណាក់គោលដៅសម្រាប់គ្រប់គ្រោងបន្ថែមទៀត ទៅលើផ្ទះសំណាក់ សណ្ឋាគារ បន្ទប់ជួល រាំងកសាលផ្សេងៗ ដែលជនបរទេស បាននិងកំពុងជួលស្នាក់នៅ ប្រកបមុខរបរអាជីវកម្មផ្សេងៗ និងមានភាពងាយស្រួលក្នុងការទប់ស្កាត់បទល្មើសផ្សេងដែលអាចកើតឡើង។
ជាមួយគ្នានេះដែល ក្រោមគណអធិបតីភាពលោក ណង ធឿន អភិបាលរងក្រុង ក៏បានថ្លែង ក្នុងកម្មវិធីនេះ និងផ្តាំផ្ញើដល់មន្ត្រីកងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ធ្វើយ៉ាងណាត្រូវរក្សាការពារឈរលើគោលជំហូរទិសដៅដែលប្រមុខថ្នាក់ដឹកនាំបានដាក់ស្តីពីការអនុវត្តច្បាប់ភូមិ/ឃុំមានសុវត្ថិភាពទាំង០៩ចំនុច អោយកាន់តែល្អប្រសើរឡើង ស្របតាមគោលការរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុខសន្តិភាព ស្ថេរភាព នយោបាយឈ្នះៗ។ បន្ទាប់មកលោកអភិបាលរងក្រុងក៏សូមកោតសរសើរដល់កងកម្លាំងនគរបាលក្រុង នៃស្នងការខេត្តបន្ទាយមានជ័យ ដែលខិតខំទប់ស្កាត់ បង្ការបង្ក្រាប បទល្មើសផ្សេងៗបានកាត់បន្ថយនៃភាពដែលកើតមានមិនប្រក្រតីនៅក្រុងប៉ោយប៉ែតទាំងមូលផងដែរ ហើយក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតនៅចំណាត់ការរបស់សលោកស្នងការ ស្នងការរងខេត្តបន្ទាយមានជ័យ ដែលតែងតែយកចិត្តទុកដាក់បំរើការងារ និងបំពេញកត្តាព្វកិច្ចជូនប្រជាពលរដ្ឋយ៉ាងខ្ជាប់ខ្ជួនជាទីក្រៃលេង មោតនភាពចំពោះខេត្តយើងផងដែរ។
ជាកិច្ចបញ្ចប់ៈ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងខេត្តបន្ទាយមានជ័យ ក៏សូមកោតសរសើរដល់លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត អធិការរង គ្រប់នាយផ្នែកជាន់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តច្បាប់យ៉ាងមើងមាត់ ធ្វើអោយភូមិ/ឃុំមានសុវត្ថិភាពទាំង០៩ចំនុចបានប្រសើឡើង។ ឆ្លៀតក្នុងឱកាសនេះផងដែរលោកឧត្តមសេនីយ៍ត្រីស្នងការរងខេត្ត បានពន្យល់ដល់កងកម្លាំងក្រោមឱវាទរបស់លោកថា៖ ធ្វើយ៉ាងណា ត្រូវរក្សាការពារពាក្យសម្ដី ហាមគំរាមកំហែង ប្រើពាក្យគំរោះគំរើយ ទៅលើពលរដ្ឋស្លូតត្រង់ គឺលោកហាមជាដាច់ខាត នៅក្នុងការបំពេញភារកិច្ច អនុវត្តច្បាប់ស្តីពីការទទួលសេវាជូនពលរដ្ឋ និងចុះអនុវត្ត កិច្ចប្រតិបត្តិការផ្សេង ដើម្បីបញ្ជាស ការវ៉ៃប្រហារមកលើសមត្ថកិច្ច តាមបច្ចេកវិទ្យា តាមប្រព័ន្ធស្មាតហ្វូន គឺយើងត្រូវបង្កើតភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើងគុណថ្វេ។
ក្រោយពីបញ្ចប់ ប្រកាសប្រគល់ភារកិច្ច និងបំពាក់ឋានន្តរសក្កិ មន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ក៏មានការថតរូបជាមួយលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងខេត្តបន្ទាយមានជ័យ ទុកជាអនុស្សាវរីយ៍ផងដែរ៕
ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com