សេអ៊ូល៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ទ៌មាន រ៉យទើ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ នេះ បានអោយដឹងថា៖ យោធាកូរ៉េខាងត្បូង បានអោយដឹងថា៖ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលចំនួន២ គ្រាប់ នៅព្រឹកថ្ងៃអង្គារ នេះ និងជាលើកទី៤ ក្នុងរយៈ ពេលមិនដល់២សប្ដាហ៍ផង។ មីស៊ីលខាងលើ ត្រូវបានបាញ់ចេញពីខេត្ត Hwanghae ឆ្ពោះទៅកាន់សមុទ្រជប៉ុន។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មិនទាន់មានការបញ្ជាក់អោយច្បាស់ពីការធ្វើតេស្ដនេះនៅឡើយទេ ខណៈកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងតែតាមដានលើការបាញ់សាកល្បងមីស៊ីលជាថ្មីនេះ។ គួរបញ្ជាក់ផងដែរថា៖ កូរ៉េខាងជើង ធ្លាប់បានធ្វើតេស្ដមីស៊ីលបែបនេះចំនួនបីលើក រួចមកហើយ កាលពីថ្ងៃទី២៥ និងថ្ងៃទី៣១ ខែកក្កដា ព្រមទាំងថ្ងៃទី២ ខែសីហា កន្លងទៅនេះ ហើយមីស៊ីលដែលកូរ៉េខាងជើង បានធ្វើតេស្ដសុទ្ធតែជាមីស៊ីល ស៊េរីថ្មី មិនធ្លាប់បានឃើញពីមុនមកឡើយ ហើយការបាញ់សាកល្បងនេះ ត្រូវបានគេចាត់ទុកជាសារព្រមានដល់ការចាប់ផ្ដើមធ្វើសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក្នុងខែសីហានេះផងដែរ៕ បកប្រែដោយៈ ស.ស.អ.ក ចេញផ្សាយដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា