ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បុរសម្នាក់បាត់ពីផ្ទះ៤ថ្ងៃ៣យប់! ក្រុមគ្រួសារនិងពលរដ្ឋស្វែងរកឃើញកៀបជាប់គំលៀតថ្មក្នុងរូងភ្នំចក្រី ត្រូវបានកងទ័ពជើងអាកាសកម្ពុជា ៧១១ ចុះទៅជួយសង្គ្រោះបានសម្រេច !!!
Thu,08 August 2019 (Time 03:15 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 824នាក់)


ភូមិក្បាលហុងទឹក៖ បុរសម្នាក់ដែលបាត់ពីផ្ទះ៤ថ្ងៃ៣យប់ ក្រុមគ្រួសារនិងពលរដ្ឋស្វែងរកឃើញកៀបជាប់គំលៀតថ្មក្នុងរូងភ្នំចក្រី ត្រូវបានកងទ័ពជើងអាកាសកម្ពុជា ៧១១ ចុះទៅជួយសង្គ្រោះបានសម្រេច ហើយត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជួយឧបត្ថម្ភថវិកា ១០លានរៀល ដល់បុរសម្នាក់ធ្លាក់កៀបជាប់ថ្មនៅភ្នំចក្រី ស្ថិតក្នុងភូមិក្បាលហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីទុកដោះស្រាយជីវភាពគ្រួសារផងដែល។ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ដែលជាអ្នកដឹកនាំបញ្ជាកម្លាំងក្នុងប្រតិបត្តិការសង្គ្រោះបុរសជាប់ក្នុងថ្ម បានប្រាប់សារព័ត៌មានជាច្រើនស្ថាប័នដឹងថា៖ នៅយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ នេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អានិតអាសូរបុរសរងគ្រោះជាខ្លាំងនៅបានដឹងពីការប្រឹងប្រែងរបស់គេក្នុងការចិញ្ចឹមជីវិតរហូតបានរងគ្រោះថ្នាក់បែបនេះ។ លោក គន់ គីម បានបន្ថែមថា សម្តេចទាំងទ្វេ បានឧបត្ថម្ភថវិកានេះ ដើម្បីជួយរំលែកនូវការលំបាករបស់ជនរងគ្រោះ និងគ្រួសារផងដែរ។ លោក បូរ៉ា អាយុ ២៧ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្លាក់កៀបជាប់ក្នុងថ្មនៅលើភ្នំចក្រី "ពេលរូបគេឡើងទៅកើបអាចម៍ប្រចៀវ" លោក ប៉ូរ៉ា បានជាប់នៅក្នុងថ្មតាំងពីថ្ងៃទី០៤ ខែសីហា មកម្ល៉េះ ទើបនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ នេះ បានក្រុមគ្រួសារ និងប្រជាពលរដ្ឋដើររកឃើញ និងបង្កអោយមានការភ្ញាក់ផ្អើលតែម្តង។ បន្ទាប់ពីបានរកឃើញ អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ ជាពិសេសលោកទេសរដ្ឋមន្ត្រី គន់ គីម ដោយមានការបញ្ជាផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នោះ បានដឹកនាំកម្លាំងជួយសង្គ្រោះ៧១១ របស់កងពលតូចលេខ៧០ តាមយន្តហោះចុះទៅជួយសង្គ្រោះជាបន្ទាន់ផងដែល ក្រុមអ្នកជួយសង្គ្រោះ អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច បានសហការគ្នា រិះរកវិធី និងប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះយ៉ាងយកចិត្តរហូតទទួលបានសម្រេច។ បច្ចុប្បន្នៈ ជនរងគ្រោះត្រូវបានយកចេញពីគំលៀតថ្មភ្នំចក្រី ហើយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែល នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង វេលាម៉ោង០៩យប់ ថ្ងៃទី០៧ ខែឆ្នាំដ៏ដែល សុខភាពរបស់ជនរងគ្រោះបានល្អប្រសើរឡើងវិញហើយ ដោយកំពុងទទួលបានការពិនិត្យព្យាបាលពីក្រុមគ្រូពេទ្យយ៉ាងយកចិត្តទុកដាក់ខ្ពស់។ ក្នុងនាមខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) និពន្ធនាយក និពន្ធនាយករង ព្រមទាំងសហការីនៃអង្គភាពប៉ោយប៉ែត សូមជូនពរ អោយគាត់រួចផុតពីគ្រោះថ្នាក់ និងឆាប់បានជាសះស្បើយឆាប់ៗ ដើម្បីរកស៊ីទទួលទានជញ្ចិមគ្រួសារគាត់បន្តទៀត 🏥🌹🌹🌹🙏🙏🙏🙏🙏៕ ដោយៈ សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1486 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6798 នាក់
ខែនេះ :
22636 នាក់
3 ខែនេះ :
77255 នាក់
សរុប :
1661182 នាក់