ខេត្តពោធិ៍សាត់៖ កំលាំងអាវុធហត្ថខេត្តបន្តបង្រ្កាបបានគោយន្ដ និង រថយន្តដឹកឈើគ្មានលិខិតអនុញាតិ មួយករណីទៀតហើយ ក្នុងកិច្ចប្រតិបត្តិការ សហការបន្តចុះបង្រាបបទល្មើសធនធានធម្មជាតិ(ព្រៃឈើ) នៃសកម្មភាពជាក់ស្ដែង កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩។ បើយោងប្រភពពីកងកម្លាំងប្រដាប់វុធកងរាជអាវុធហត្ថចុះប្រតិបត្តិបានអោយថា៖ គោយន្តកន្រ្តៃមានផ្ទុកឈើអារពេញ និងឃាត់ចាប់បាននៅឃុំរកាត ស្រុកភ្នំក្រវាញ ហើយបានប្រគល់ជូនមន្រ្តីជំនាញផ្នែករដ្ឋបាលព្រៃឈើក្រវាញ រក្សាទុកជាបណ្ដោះអាសន្ន រងចាំបន្តនីតិវិធីធ្វើការវាសវែង។ ប្រភពដ៏ដែលបន្តអោយដឹងទៀតថា៖ រសៀលថ្ងៃដ៏ដែល កម្លាំងបន្តឃាត់ចាប់រថយន្តចង្កូតឆ្វេង ១គ្រឿងទៀត ម៉ាក ហុីយ៉ាន់ដាយ (ពណ៏សឆ្នូតខៀវ) ពាក់ស្លាកលេខ តាកែវ 3A 2833 ដែលមានផ្ទុកផលអនុផកព្រៃឈើ (អុស) ចំនួន ២៦,០១៨ ស្ទែរ វត្ថុតាងរថយន្ត ១គ្រឿង មានផ្ទុកឈើ (អុស) ចំនួន ២៦,០១៨ ស្ទែរ បានប្រគល់ជូនមន្រ្តីជំនាញផ្នែករដ្ឋបាលព្រៃឈើក្រគរ រក្សាទុកជាបណ្ដោះអាសន្ន រងចាំបន្តនីតិវិធី។ សូមបញ្ជាក់ផងដែរថា៖ កំលាំងអាវុធហត្ថបន្តបង្រ្កាបបានគោយន្ដ និង រថយន្តដឹកឈើគ្មានលិខិតអនុញាតិ មួយករណីនេះ ត្រូវបានម្ចាស់គោយន្ត និង ម្ចាស់រថយន្ត រត់គេចខ្លួនបាត់ស្រមោល តែទោះបីជាយ៉ាងក្តីក្នុងការរត់គេចខ្លួននេះ កំលាំងកងរាជអាវុធហត្ថបានអោយដឹងថា៖ និងបន្តស្រាវជ្រាវចាប់ខ្លួនម្ចាស់ដែលដឹកឈើទាំងនោះមកផ្ដន្ទាទោសតាមច្បាប់៕ ដោយៈ ព្រីង សំឡត អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា