តើពិតដែលឫទេ!លោក ប្រាក់ ប៉ូលីប្រធានមន្ទីរ ដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្តបន្ទាយមានជ័យ ត្រូវបានលាលែងពីតំណែង ហើយឡើងតួនាទីខ្ពស់ជាងនេះទៅទៀត...!!! (មានផ្សាយផ្ទាល់)
ខេត្តបន្ទាយមានជ័យ៖ មានកាបែកធ្លាយក្នុងក្រុងប៉ោយប៉ែត លិចលឺដំណឹងល្ហៀងៗមកថា៖ លោក ប្រាក់ ប៉ូលី ប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់និង សូរិយោដីខេត្តបន្ទាយមានជ័យ ត្រូវបានលាលែងពីតំណែង ហើយឡើងតួនាទីធំជាងនេះទៅទៀត តើជាពិតដែលឫទេ? នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ។
ប្រភពពីពលរដ្ឋដដែលបានបញ្ជាក់ថា៖ មិនគួរណាបុគ្គល ប្រាក់ ប៉ូលី ដែលពោរពេញទៅដោយរឿងអាស្រូវស្មោគគ្រោកចេញប័ណ្ណកម្មសិទ្ធិមិនត្រួតពិនិត្យចុះលេខចុះគល់បញ្ជីអោយបានត្រឹមត្រូវបង្កហេតុអោយមានភាពរញ៉េរញ៉ៃវឹកវរក្នុងខេត្ត និង ក្រុងប៉ោយប៉ែត ហើយមិនទាន់ទាំងបានដោះស្រាយចប់សព្វគ្រប់ផងស្រាប់តែលាលែងពីតំណែងរួចឡើងឋានៈធំជាងមុននោះទេ។
ហើយបើយោងតាមការអះអាងពីពលរដ្ឋ៥៨៩ គ្រួសារ រស់នៅភូមិព្រៃព្រិច និង ភូមិសាមគ្គីមានជ័យ បានបញ្ជាក់ថា៖ ក្នុងឆ្នាំ២០០៤ សម្តេចតេជោ បានចេញចំណា ស.ជ.ណ រួចជាស្ថាពរហើយ ហើយពលរដ្ឋក៏បានធ្វើផ្លង់ដីប័ណ្ណកម្មសិទ្ធិ បានគល់បញ្ជីចុងសន្លឹក រួចដែល ប៉ុន្តែអ្វីដែលពួកគាត់ខកចិត្តនៅឆ្នាំ២០១៩ នេះ នោះគឺ មានឈ្មោះបុគ្គល១០ នាក់ បានប្តឹងជំទាស់ មិនអោយលោក ប្រាក់ ប៉ូលី ចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់ទៅវិញ។ ហើយពលរដ្ឋ៥៨៩ គ្រួសារ បានធ្វើការរិះគន់ទៅលើលោក ប្រាក់ ប៉ូលី ប្រធានមន្ទីរសូរិយោដីខេត្តថា៖ មិនគួរណាលោកហ៊ានក្បត់ប្រជាពលរដ្ឋ និងហ៊ានប្រឆាំងទៅនិងចំណា ស.ជ.ណ របស់សម្តេច។
ប្រជាពលរដ្ឋ ៥៨៩ គ្រួសារ ខាងលើ ក៏សូមអំពាវនាវដល់សម្ដេចតេជោ និង សម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងឯកឧត្ដមជា សុផារ៉ា ដែលជាម៉ែ ជាឪ របស់កូនចៅប្រជាពលរដ្ឋទាំងអស់ សូមឯកឧត្តមមេត្តាជួយអោយកូនចៅបានដីនោះត្រឡប់មកកាន់កាប់ ដើម្បីអាស្រ័យផលវិញ និង បានប្រកបមុខរបរជញ្ចឹកគ្រួសារបន្តទៀតវិញផង។
យោងតាមប្រភពដដែលបានលើកឡើងថា៖ បើសិន ពិតប្រាកដដូច្នោះមែននោះ មិនដឹងជាមានប្រជាពលរដ្ឋប៉ុន្មានរយគ្រួសារទេដែលត្រូវឈឺចាប់និងរងគ្រោះដោយសារលោក ប្រាក់ ប៉ូលី ម្នាក់នេះ។
ប្រភពដដែលបានបន្តថា៖ ទោះជាយ៉ាងណា ថ្នាក់ដឹកនាំខេត្ត គួរតែត្រូវដោះស្រាយរកយុត្តិធម៌អោយបានសមរម្យ ជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ពីរឿងបញ្ហាវិវាទដីធ្លី ដែលកំពុងកើនកម្ដៅក្តៅគគុកដូចរាល់ថ្ងៃនេះនៅភូមិព្រៃព្រិច និងភូមិសាមគ្គីមានជ័យ សង្កាត់និងក្រុងប៉ោយប៉ែត។
ប្រភពដដែលបានអោយដឹងថា៖ ចំណែកពលរដ្ឋទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ក៏បានសំណូមពរ សុំអោយរាជរដ្ឋាភិបាលមេត្តាជួយដោះស្រាយបញ្ហាទំនាស់ដីធ្លីនៅក្រុងប៉ោយប៉ែត អោយបានចប់សព្វគ្រប់ក្នុងពេលឆាប់ៗនេះផង។ ជាពិសេសនោះគឺឯកឧត្តម ឱម យិនទៀង ប្រធានប្រយុទ្ធប្រឆាំងអំពើពុករលួយ មិនគួរមើលរំលង ទៅលើលោក ប្រាក់ ប៉ូលី ប្រធានមន្ទីរ ដែនដីនគរូបនីយកម្ម សំណង់ និង សូរោយោងដីខេត្តបន្ទាយមានជ័យ អោយរួចខ្លួននោះទេ សូមឯកឧត្ដម ដាក់ការស៊ើបអង្កេតពីរឿងពុករលួយរបស់លោក ប្រាក់ ប៉ូលី អោយបានស៊ីជម្រៅក្នុងរឿងខាងលើនេះផងទាន៕
ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com