ឌូប៉ៃ ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអង់គ្លេស រ៉យទើ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៩ នេះបានអោយដឹងថា៖ អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃពុធថា៖ ទីក្រុងវ៉ាស៊ីនតោន គួរតែកាត់បន្ថយកម្តៅនៅក្នុងរឿងជាមួយ អ៊ីរ៉ង់ ក្រោយការចាកចេញរបស់ទីប្រឹក្សាសន្តិសុខជាតិ លោក ចន ប៉ូលតុន។ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់រូហានី បាននិយាយកាលពីថ្ងៃពុធថា “ សហរដ្ឋអាមេរិកគួរតែយល់អំពីស្ថានការណ៍នៅពេលនេះ ហើយកាត់បន្ថយកម្តៅដែរកំពុងមាន” ។ បន្ថែមពីនេះ អ៊ីរ៉ង់ បានប្រកាន់ជំហរដដែលៗថា៖ នឹងមិនចូលតុចរចារឡើយ ប្រសិនបើរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មិនព្រមដកទណ្ឌកម្មដែលបានដាក់មកលើអ៊ីរ៉ង់នោះទេ។ ការចាកចេញរបស់ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក រូបនេះ វាហាក់បីដូចជាការដកបន្លារចេញពីទ្រូងរបស់អ៊ីរ៉ង់ ដែលទីប្រឹក្សារូបនេះជាអ្នកនៅជិតនឹងលោកប្រធាននាធីបតី ដូណាលត្រាំ នៅអំឡុងពេលការកើតឡើងភាពតានតឹងជាមួយអ៊ីរ៉ង់ ។ គួររំលឹកផងដែរថា៖ កាលពីឆ្នាំមុនសហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់ ឆ្នាំ២០១៥ ហើយថែមទាំងប្រកាសដាក់ទណ្ឌកម្មសារជាថ្មីទៅលើប្រទេសស្ថិតនៅមជ្ឈឹមបូព៌ាមួយនេះ ដែលជាហេតុធ្វើអោយភាពតានតឹងរវាងប្រទេស ទាំងបានកើនឡើងអស់រយះពេលប្រមាណមួយឆ្នាំនេះ ៕ បកប្រែដោយៈ ស.ស.អ.ក ចេញផ្សាយដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា