ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រជុំទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឡាវ ថងលូន ស៊ីស៊ូលីត...
Thu,12 September 2019 (Time 04:09 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 796នាក់)


រាជធានីភ្នំពេញ៖ បើយោងតាមផេកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith)នាយករដ្ឋមន្ត្រីឡាវ។ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានបង្ហាញនូវភាពស្និទ្ធស្នាល ដែលស្ដែងចេញពីចំណងមិត្តភាពដ៏ជិតស្និតនិងរាក់ទាក់បំផុត។ ប្រមុខដឹកនាំទាំងពីរបានឯកភាពលើកកម្ពស់ទំនាក់ទំនងរវាង កម្ពុជា-ឡាវ ដល់កំរិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក្នុងគោលបំណងពង្រឹង និងពង្រីកចំណង មិត្តភាព ស្មារតីសាមគ្គីភាពជាភាតរៈ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។ ប្រមុខដឹកនំានៃប្រទេសទាំងពីរនឹងបន្តជំរុញអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍ដែលមានចែងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ ទន្ទឹមនឹងនោះដែរ គឺប្រមុខដឹកនាំនៃប្រទេសទាំងពីរបានបញ្ជាក់ជាថ្មី ពីការទុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក និងការគោរពគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក, ការមិនប្រើប្រាស់កម្លាំង, ឬការគម្រាមប្រើកម្លាំង, ការដោះស្រាយទំនាស់ដោយសន្តិវិធី, ព្រមទាំងមិនអនុញ្ញាតឱ្យក្រុមអ្នកនយោបាយ ឬកម្លាំងប្រដាប់អាវុធបរទេសណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងនឹងភាគីម្ខាងទៀតឡើយ។ ប្រមុខដឹកនាំនៃប្រទេសទាំងពីរនឹងបន្តរក្សាការជួបប្រជុំកំរិតខ្ពស់ឱ្យបានទៀងទាត់ ដោយមានការចូលរួមរវាងតំណាងរដ្ឋាភិបាល និងស្ថាប័នរដ្ឋផ្សេងទៀត ដើម្បីពង្រឹង និងពង្រីកកិច្ចសម្របសម្រួលដើម្បីរួមគ្នាដោះស្រាយបញ្ហានានាឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់ការជឿទុកចិត្តគ្នារវាងប្រជាជាតិទាំងពីរ។ ប្រមុខដឹកនាំនៃប្រទេសទាំងពីរក៏បានឯកភាពគ្នាប្រគល់ភារកិច្ចជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែននៃប្រទេសទំាងពីរ ដើម្បីរួមគ្នាព្រាងឯកសារគតិយុទ្ឋផ្សេងៗឱ្យបានឆាប់បំផុតអំពីសន្ធិសញ្ញាសី្តពីការខណ្ឌសីមាព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ពាក់ព័ន្ធកំណាត់ព្រំដែនដែលភាគីទាំងពីរបានកំណត់ខណ្ឌសីមារួចរាល់ហើយចំនួន៨៦%នៃខ្សែព្រំដែនរវាងប្រទេសទាំងពីរ។ ចំពោះការកំណត់ព្រំដែនដែលនៅសេសសល់មិនទាន់មានខណ្ឌសីមា គឺភាគីទាំងពីរបានព្រមព្រៀងគ្នាថានឹងបន្តពិភាក្សារិះរកផ្លូវដោះស្រាយបញ្ហាដោយសនិ្តវិធីឱ្យបានឆាប់បំផុត។ ភាគីទាំងពីរក៏បានឯកភាពប្រគល់ភារកិច្ចជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ ឱ្យពិភាក្សាគ្នាអំពីការដាំបង្គោលព្រំដែនបន្ថែម នៅលើកំណាត់ព្រំដែនចំនួន ៨៦% និងផលិតផែនទីព្រំដែនដោយបង្ហាញពីខ្សែព្រំដែន ដែលភាគីទាំងពីរ បានទទួលយកសម្រាប់ភ្ជាប់ជាឧបសម្ព័ន្ធនៃសន្ធិសញ្ញាដូចពោលខាងលើ។ លើសពីនេះទៀត ភាគីទាំងពីរបានឯកភាពគ្នាលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំ ង ពីរ ទាំងថ្នាក់ជាតិ និងថ្នាក់តំបន់ ឱ្យអនុវត្តនូវតួនាទីប្រក បដោ យ ស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីធា នា នូវសន្តិភាព និងស្ថិរភាពនៅតាមបណ្តោយព្រំដែននៃប្រ ទេ សទាំងពីរ និងដើម្បីធ្វើឱ្យព្រំដែនកម្ពុជា-ឡាវ ក្លាយជាព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជានិរន្តរ៍។ ប្រមុខដឹកនាំនៃប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាធ្វើការសម្របសម្រួល និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងសន្ដិសុខសាធារណៈ ជាពិសេសតាមរយៈការពិគ្រោះយោបល់ជាទៀងទាត់ និងការផ្លាស់ប្តូរទស្សនកិច្ចគ្រប់ជាន់ថ្នាក់, កម្មវិធីផ្លាស់ប្តូរនិស្សិត, កិច្ចសហប្រតិបត្ដិការកុងស៊ុល និងច្បាប់ រួមទាំងក្នុងការងារផ្ទេរទណ្ឌិតទៅវិញទៅមក និងកិច្ចសហប្រតិបត្ដិការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ព្រមទាំងបទល្មើសឆ្លងដែនដទៃទៀត។ ទន្ទឹមនឹងនោះដែរ គឺប្រមុខដឹកនាំទាំងពីរបានយល់ព្រមដោះស្រាយសម្រួលបញ្ហាបន្ទាន់នានានៅតាមព្រំដែនដែលមានដូចជា ជំងឺឆ្លង និងគ្រោះមហន្តរាយផ្សេងៗដែល អោយបានឆាប់រហ័សដោយប្រើប្រាស់សេវានិងទីកន្លែងដែលនៅជិតតាមព្រំដែន។ ប្រមុខដឹកនាំនៃប្រទេសទាំងពីរក៏បានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីតាមរយៈកិច្ចប្រឹងប្រែងរួមគ្នាដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ហើយព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតដូចជា វិស័យកសិកម្ម, រុក្ខាប្រមាញ់ និងនេសាទ, ហិរញ្ញវត្ថុ, ការដឹកជញ្ជូន, ទូរគមនាគមន៍, ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ជលូតុវិទ្យា និងបរិស្ថាន។ ភាគីទាំងពីរយល់ស្របគ្នាថា ការពង្រឹងកិច្ចសហប្រតិបត្ដិការផ្នែកសង្គម-វប្បធម៌ ដែលរួមមានសុខុមាលភាពសង្គម, អប់រំ និងកីឡា, ព័ត៌មាន, វប្បធម៌ និងទេសចរណ៍, ការថែរក្សាសុខភាព និងយុវជន ដែលមិនត្រឹមតែជួយគាំទ្រដល់ទំនាក់ទំនងលើវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ ស្មារតីមិត្តភាពរវាងប្រជាជាតិទាំងពីរផងដែរ។ នៅក្នុងកិច្ចប្រជុំពិភាក្សានេះ ប្រមុខដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ជាពិសេសតាមរយៈការបង្កើនពាណិជ្ជកម្មទ្វេភាគីលើវិស័យថាមពលអគ្គិសនី ដែលផលិតពីប្រភពវារីអគ្គិសនីនៅរោងចក្រដើរដោយធ្យូងថ្ម និងប្រភពថាមពលផ្សេងៗទៀត។ ក្នុងន័យនេះ ភាគីទាំងពីរបានឯកភាពគ្នាជំរុញលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធទាំងសងខាង ធានាថា ការសាងសង់បណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ រវាងកម្ពុជា និងឡាវ នឹងត្រូវបានរួចរាល់តាមការព្រមព្រៀងគ្នា និងស្របតាមផែនការ។ ភាគីទាំងពីរក៏បានបង្ហាញនូវបំណងរួមក្នុងការជំរុញពាណិជ្ជកម្មថាមពលថ្នាក់តំបន់ ហើយយល់ស្របគ្នាថាពាណិជ្ជកម្មថាមពលរវាងកម្ពុជា, ឡាវ និងវៀតណាម អាចនឹងជំរុញបានតាមរយៈការបង្កើតនូវបណ្តាញបញ្ជូនអគ្គិសនីរួមនៃប្រទេសទាំងបី។ ជាចុងក្រោយ គឺប្រមុខដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការទីក្រុងសម្ព័ន្ធមេត្រី រវាងរាជធានីភ្នំពេញ និងវៀងចន្ទ និងរវាងខេត្តសៀមរាប និងខេត្តចំប៉ាសាក់ ។ លើសពីនេះទៀត ភាគីទាំងពីរបានឯកភាពជំរុញមន្រ្តីរៀងៗខ្លួននៅតាមបណ្តាខេត្តជាប់ព្រំដែនឱ្យធ្វើការជួបប្រជុំ និងពិគ្រោះយោបល់គ្នាជាប្រចាំ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមក លើគ្រប់វិស័យ ដែលបម្រើផលប្រយោជន៍ទៅវិញទៅមក។ ភាគីទាំងពីរបានឯកភាពបន្ដបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអនុតំបន់ និងយន្ដការតំបន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតំបន់អោយមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រកបដោយចីរភាព តាមរយៈការអនុវត្ដនូវកិច្ចព្រមព្រៀងដែលមានស្រាប់ ពិសេស នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបតិ្តការតំបន់អភិវឌ្ឍត្រីកោណ កម្ពុជា-ឡាវ-វៀតណាម៕ ដោយៈ លោក ភូ សោភ័ណ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

កាស៊ីណូថ្មពេជ្រ"ច្រកក្អមសំណ"ជួលឲ្យថៅកែវៀតណាមបើកដៃឲ្យពលរខ្មែរចូលលេងល្បែងយ៉ាងកក្រឹកគគ្រេង.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទទួល និងសួរសុខទុក្ខបងប្អូនពលករខ្មែរវិលពីប្រទេសថៃ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ករណី​បង្ក្រាប​ក្លឹប​ថាំង​ហ៊ួយ​ KTV បញ្ជូន​អ្នក​លក់គ្រឿងញៀន​តែ១៥​នាក់​ទេទៅ​តុលាការ​! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំប្រតិភូសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចូលជួបសម្តែងការគួរសមឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សង្ឃឹមយ៉ាងមុតមាំថា បទវិន័យនគរបាលជាតិកម្ពុជាថ្មីនេះ នឹងធ្វើឱ្យកងកម្លាំងនគរបាលជាតិ ប្រកាន់ខ្ជាប់នូវវិន័យ មានឥរិយាបថថ្លៃថ្នូរ មានក្រមសីលធម៌វិជ្ជាជីវៈ ស័ក្តិសមជាអ្នកបម្រើនិងការពារប្រជាពលរដ្ខ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
258 នាក់
ម្សិលមិញ :
214 នាក់
សប្តាហ៍នេះ :
1721 នាក់
ខែនេះ :
8473 នាក់
3 ខែនេះ :
37007 នាក់
សរុប :
1405260 នាក់