ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ប្រធានមន្ទីរ ដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្តបន្ទាយមានជ័យ ថ្មី និងប្រកាស៍នៅសប្តាហ៍ក្រោយនេះ ជំនួសលោក ប្រាក់ ប៉ូលី...!!! សូមទស្សនា វីដេអូៈ
Sat,14 September 2019 (Time 03:11 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1356នាក់)


ក្រុងប៉ោយប៉ែត៖ យោងតាមប្រភពច្បាស់ការណ៍មួយ ចេញពីមន្ទីរសូរិយោដីខេត្តបន្ទាយមានជ័យ ដែលអត់លិឌ បានអោយសារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ដឹងយ៉ាងច្បាស់ថា៖ "ប្រធានមន្ទីរសូរិយោដីថ្មី នឹងប្រកាស៍នៅសប្តាហ៍ក្រោយនេះ ជំនួសលោក ប្រាក់ ប៉ូលី" ប្រភពបន្តថា៖ ប្រហែលអោយលោក ប្រាក់ ប៉ូលី ដាក់ទៅក្រសួង អានការសែត លេងៗហើយមើលទៅ។ ហើយប្រភពច្បាស់ការណ៍ដដែលបានបញ្ជាក់ថា៖ ដោយយោងតាមសារឯកឧត្ត ជា សុផារ៉ា ចុះហត្ថលេខា អោយអ្នកថ្មី កាលពីថ្ងៃម្សិល មិញនេះ។ ប្រភពច្បាស់ការណ៍បានអោយដឹងទៀតថា៖ សំណង់មិនប្រក្រតី ត្រូវបានរកឃើញជាង ៧០០ករណី ដែលពាក់ព័ន្ធអំពើពុករលួយ ដែលអ្នកក្រុងប៉ោយប៉ែត មួយចំនួន ធ្វើសំណង់នោះ កំពុងស្រក់ទឹកភ្នែក ហើយក៏មិនមែនយំស្តាយលោក ប្រាក់ ប៉ូលី ទេ គឺយំស្តាយលុយ ដែលសំណង់មិនរួច ហើយប្លង់ដី ដែល លោក ប៉ូលី យករាប់ម៉ឺន មិនបានធ្វើអោយពួកគាត់រួចរាល់ទេ។ មិនតែប៉ុណ្ណោះ ប្រភពច្បាស់ការណ៍ចេញពីមន្ទីរសូរិយោដីក្រុង ដែលអត់លិឌ បានអោយដឹងទៀតថា៖ ដី១កន្លែងៗ លោក ប្រាក់ ប៉ូលីន កាត់ប្លង់ដី ឬ ផ្ទេរ ចាប់ពី ៥០០០$ ឡើងទៅ ដែលទារលុយត្រង់ៗ ដោយអោយឈ្មោះ វ៉ិច ជាមន្ត្រីសូរិយោដីក្រុង ជាអ្នកចុះទៅមើល ហើយជួយរៀបចំឯកសារ។ ដូចនេះហើយ ទាំងសំណង់ និង ប្លង់ដី ដែលនៅសល់ ដែលយកលុយគេហើយនោះ កំពុងតែប្រឹង ចុះហត្ថលេខា ទាំងយប់ទាំងថ្ងៃទៀតផង។ ប្រភពច្បាស់ការណ៍ដដែលបន្តថា៖ "សំណង់ដែលរកឃើញមិនប្រក្រតីជាង ៧០០ ករណីនោះ គេគិតមធ្យម" ថាបើ ១កន្លែងយក តែ ១ម៉ឺនដុល្លារ ចុះជាង ៧០០ ករណី នោះ ប៉ុន្មានលុយ$ទៅណ៎.!។ ប្រភពច្បាស់ការណ៍ដដែលបានទម្លាយទៀតថា៖ សំណង់នេះ គិតតែនៅក្នុងក្រុងប៉ោយប៉ែតទេ ចុះនៅកន្លែងផ្សេងៗសរុបនៅក្នុងទីរួមខេត្តបន្ទាយមានជ័យ តើប៉ុន្មានទៅ.!!!។ ពាក់ព័ន្ធទៅនិងរឿងខាងលើនេះ ពលរដ្ឋទូទាំងស្រុក/ខេត្តបន្ទាយមានជ័យ សូមសំណូមពរដល់ឯកឧត្ដម ជា សុផារ៉ា ដែលជាម៉ែ ជាឪ របស់កូនចៅ មេត្តាជួយមើលលោក ប្រាក់ ប៉ូលី ប្រធានសូរិយោដីប្រចាំខេត្ត និងលោកប្រាក់ ប៉ូលីន សូរិយោដីក្រុង ដែលកំពុងតែក្បត់ប្រជាពលរដ្ឋ ឃុបឃិតគ្នាជាប្រព័ន្ធ ផងទាន។ ជាពិសេស សូមសំណូមពរដល់ឯកឧត្ដម ឱម យិន ទៀង ប្រធានប្រយុទ្ធប្រឆាំងអំពើពុករលួយ សូមមេត្តាដាក់ការស៊ើបអង្កេតពីរឿងពុករលួយរបស់លោក ប្រាក់ ប៉ូលី និងប្រាក់ ប៉ូលីន ពីនាក់បងប្អូន អោយបានស៊ីជម្រៅក្នុងរឿងករណីខាងលើនេះផងទាន។ ជុំវិញករណីខាងលើនេះដែរ សារពត័មានយើងខ្ញុំ ចុះផ្សាយទៅនេះក្នុងនាមជាព្រាបនាំសារ ជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមដើម្បីជូនដំណឹងដល់ថ្នាក់ដឹកនាំបានដឹង និងកែតម្រូវតែប៉ុណ្ណោះ ហើយសារព័ត៌មានយើងខ្ញុំចុះផ្សាយទៅនេះ រិះគន់ក្នុងនៃស្ថាបនា មិនបានបង្អាប់បង្អោន ឬជាន់ពន្លិចបុគ្គលណាមួយឡើយ ហើយអង្គភាពយើងខ្ញុំ ស្វាគមន៍សាមី រងចាំការបកស្រាយបំភ្លឺ ជុំវិញករណីខាងលើឡើងវិញ រៀងរាល់ម៉ោងធ្វើការផ្សាយ តាមរយៈលេខទូរស័ព្ទTell.092190098/ 0886606773.ការិយាល័យនិពន្ធ៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnew.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1459 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6771 នាក់
ខែនេះ :
22609 នាក់
3 ខែនេះ :
77228 នាក់
សរុប :
1661155 នាក់