ខេត្តមណ្ឌលគិរី៖ រថយន្តក្រុងរបស់ក្រុមហ៊ុនវិរៈប៊ុនថាំ លេខសម្គាល់(៨៣)១គ្រឿង ដែលតែងតែបម្រើសេវាកម្មដឹកអ្នកដំណើរ ភ្នំពេញទៅមកស្ទឹងត្រែង ពេលយប់ បានអស់ល័ក្ខហើយ គ្រាដែលសមត្ថកិច្ចស្រុកកែវសីមា ឆែករកឃើញសុទ្ធតែឈើកែឆ្នៃ ។ ក្នុងនោះមិនមែនតែរថយន្តវរៈប៊ុនថាំនោះទេ គឺរថយន្ត១គ្រឿងរបស់ក្រុមហ៊ុនសុីណាបូពា៌ ក៏ត្រូវសមត្ថកិច្ចរកឃើញការដឹកឈើផងដែរ។ ប្រតិបត្តការធ្វើឡើងនៅម៉ោង១២និង១៥នាទីរំលងអាធ្រាតុ ឈានចូលថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០១៩ ចំថ្ងៃកាន់បិណ្ឌទី១តែម្តង។ សមត្ថកិច្ចបានអោយដឹងថា៖ រថយន្តរបស់ក្រុមហ៊ុនសុីណាបូពា៌ ពណ៌ក្រហម លាយស ពាក់ស្លាកលេខភ្នំពេញ3C.9534 ដឹកទ្វានិងគ្រោងទ្វាមួយចំនួន ពុំទាន់បានរាប់។ ចំណែកឯរថយន្តក្រុងរបស់វិរៈប៊ុនថាំ លេខសម្គាល់ (៨៣) ពាក់ស្លាកលេខ 3D.8215 ដឹកទ្វានិងគ្រោងដូចគ្នា ពុំទាន់រាប់ដឹងចំនួន។ រថយន្តទាំងពីរគ្រឿងក្រោយរកឃើញដឹកជញ្ជួនឈើកែឆ្នៃពាក់កណ្តាលសម្រេចដោយខុសច្បាប់ ត្រូវបញ្ជួនទៅស្នាក់ការដែនជម្រក សត្វព្រៃកែវសីមា ដើម្បីបន្តនិតិវិធី។ គួរបញ្ជាក់ថា៖ ស្រុកកែវសីមា ដែលជាស្រុកមួយតែងមានបទល្មើសព្រៃឈើឆ្លងកាត់ជារឿយៗក្រោមរូបភាពផ្សេងៗនោះ បច្ចប្បន្ន កំពុងបង្កើនសមត្ថភាពកាងារយ៉ាងខ្លាំង ក្រោមការដឹកនាំពីអភិបាលស្រុកដោយផ្ទាល់។លទ្ធផលបង្ក្រាប មិនលើកលែងសូម្បីតែឈើកែឆ្នៃ ពាក់កណ្តាលសម្រេចនោះឡើយ។ចំពោះចរាចរណ៍ឈើ ធំៗគឺគ្មានកើតឡើងទៀតនោះទេ៕ ដោយៈ ព្រីង សំឡត អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា