ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អាជ្ញាធរមានសមត្ថកិច្ច! ចុះជួយជម្លៀសពលរដ្ឋចេញពីលំនៅដ្ឋានចំនួន០៤ឃុំ នៃស្រុកសឡូត...!!!
Mon,16 September 2019 (Time 07:51 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 866នាក់)


ស្រុកសំឡូត៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋជាង២០គ្រួសារត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ចុះជួយជម្លៀសខ្លួនចេញពីលំនៅដ្ឋានក្នុងចំនួន០៤ឃុំនៃស្រុកសឡូត ខេត្តបាត់ដំបង ខណៈភ្លៀង ០១ មេ យ៉ាងគំហុក យប់ចុងក្រោយនេះ នៅប៉ែកខាងលើ តំបន់ជាប់ព្រំដែនកម្ពុជា-ថៃ ទើបបង្កជាទឹកជំនន់ឡើងខ្លាំង ដល់ថ្នាក់បាក់ស្ពានយោល រសាត់តាមទឹក និង ផ្លូវមួយចំនួនក៏ត្រូវបានលិចមិនអាចធ្វើដំណើរបាន ទើបធ្វើអោយអាជ្ញាធរមានសមត្ថកិច្ច ចុះជួយពលរដ្ឋជាង២០គ្រួសារ ជម្លៀសខ្លួនចេញពីលំនៅដ្ឋាន ទៅរកទីទួលសុវត្តិភាពមួយរយៈ។ ពាក់ព័ន្ធនិងបញ្ហានេះលោក​ សើ សាម៉េត អភិបាលស្រុកសំឡូត បានអោយដឹងនៅរសៀលថ្ងៃទី១៦ ខែឆ្នាំដ៏ដែលនេះថា៖ ការបង្កជាទឹកជំនន់យ៉ាងកំហ៊ុកក្នុងស្រុកសំឡូត គឺដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះ មានទឹកភ្លៀងធ្លាក់តិចទួចរហូតមក លុះយប់មិញថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រនៃស្រុកសំឡូតក៏បានធ្លាក់ភ្លៀងមួយមេធំ ទើបបង្កជាជំនន់ទឹកភ្លៀងតែម្តង បណ្តាលអោយចំនួន០៤ឃុំ មានដូចជា ឃុំតាតោក ឃុំសំឡូត ឃុំតាសាញ និងឃុំអូរតាតៀក ដែលបង្កអោយបាក់ស្ពានយោលស្ទឹងក្រញូង និងលិចផ្លូវ លិចផ្ទះប្រជាពលរដ្ឋចំនួន២៧គ្រួសារផងដែរ។ លោកបានបន្តអោយដឹងទៀតថា៖ ក្រោយពីមានជំនន់ទឹកភ្លៀងយ៉ាងគំហ៊ុក រហូតមកដល់ថ្ងៃទី១៦ ខែឆ្នាំដ៏ដែលនេះ ត្រូវបានមន្ត្រីធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងបានសម្រេចចិត្តបើកទ្វារទឹកក្នុងអាងពហុបំណងសេកសក បង្ហូរទឹកចូលក្នុងស្ទឹងសង្កែ ដើម្បីបណ្តោះទឹក ទើបធ្វើអោយស្ថានភាពទឹកផ្នែកខាងលើនៃស្រុកសំឡូត បានថយបន្តិច ចំណែកផ្លូវមួយចំនួននៅលិចលង់នៅឡើយ មិនទាន់អាចធ្វើដំណើរបានទេនោះទេ៕ ដោយៈ លោក សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1272 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6584 នាក់
ខែនេះ :
22422 នាក់
3 ខែនេះ :
77041 នាក់
សរុប :
1660968 នាក់