ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ម្ចាស់ក្រុមហ៊ុន ជឺ ប៊ុនថន ឯ.ក និងក្រុមអាជីវករ សុំអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាល កម្ពុជា សុំបន្តសុពលភាពអាជ្ញាបណ្ណ..!!!
Wed,18 September 2019 (Time 12:47 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 776នាក់)


ខេត្តកំពង់ចាម ៖ កាលពីរសៀលថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០១៩ លោក ជឺ ប៊ុនថន ជាម្ចាស់ក្រុមហ៊ុន ជឺ ប៊ុនថន ឯ.ក រួមជាមួយនឹងក្រុមអាជីវករនៅឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម បាននាំគ្នាសំណូមពរ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជួយអន្តរាគមន៍ ដើម្បីសុំសិទ្ធិបន្តសុពលភាព ក្រុមហ៊ុន បានដំណើរការបន្តទៀត។ បើតាមលោក ជឺ ប៊ុនថន បានអោយដឹងថា៖ ក្រុមហ៊ុន របស់លោក បានទទួលសិទ្ធិចាប់តាំងពីឆ្នាំ២០១៧ ធ្វើអាជីវកម្ម នាំមាន់រស់ចូលពីប្រទេសថៃ និងប្រទេសវៀតណាម ។ ប៉ុន្តែ រហូតមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៩ នេះ ក្រុមហ៊ុនរបស់លោក ត្រូវបាន លោកអគ្គនាយក នៃអគ្គនាយកដ្ឋាន សុខភាពសត្វ និង ផល្លិតកម្មសត្វ ឈប់បន្តសុពលភាព អោយធ្វើអាជីវកម្មបន្តទៀត ដោយពុំមានមូលហេតុច្បាស់លាស់ ។ លោក ជឺ ប៊ុនថន អោយដឹងទៀតថា៖ ការផ្អាកមិនបន្តអោយក្រុមហ៊ុនរបស់លោកធ្វើអាជីវ កម្ម ហាក់ដូចជាមិនតម្លាភាពសោះ ព្រោះថា ក្នុងពេលតែមួយ ខាងអគ្គនាយកដ្ឋាន សុខភាពសត្វ និង ផល្លិតកម្មសត្វ បានអនុញ្ញាតអោយក្រុមហ៊ុនផ្សេងបានបន្តសុពលភាព ។ ដោយឡែកចំពោះ ក្រុមហ៊ុន របស់លោក ត្រូវបានផ្អាកមិនអនុញ្ញាតអោយបន្តសុពលភាពដោយគ្មានមូលហេតុ ។ ហេតុដូច្នេះ ហើយទើបលោករួមនិងអាជីវករនៅឃុំផ្អាវ សំណូមពរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មេត្តាជួយអន្តរាគមន៍ ជួយអោយក្រុមហ៊ុនរបស់លោក បានបន្តសុពលភាព ដើម្បីជួយ សម្រួលការរកស៊ី ដល់ក្រុមអាជីវករ ដែលជាដៃគូធ្វើអាជីវកម្មផងដែរ ។ តំណាងអាជីវករលក់មាន់ បងស្រី ម៉ន ក៏បានអោយដឹងដែរថា៖ ពួកគាត់ជាអាជីវករធ្វើអាជីវកម្ម ជាមួយក្រុមហ៊ុន ជឺ ប៊ុនថន នាំសត្វមាន់រស់ ពីប្រទេសថៃ គឺមានការសហការក្នុងរបររកស៊ី មានភាពល្អប្រសើរ ដោយម្ចាស់ក្រុមហ៊ុន មិនបានគាបសង្កត់ មកលើក្រុមអាជីវករឡើយ ។ ប៉ុន្តែ ក្រោយពេលដែល ខាងអគ្គនាយកដ្ឋាន សុខភាពសត្វ និង ផល្លិតកម្មសត្វ មិនបន្តសុពលភាពអោយក្រុមហ៊ុន ជឺ ប៊ុនថន ឯ.កធ្វើអោយពួកគាត់ត្រូវបានក្រុមហ៊ុនកំពុងទទួលសិទ្ធិ មានការគាបសង្កត់ប្រមូលយកលុយច្រើនៗ ក្នុងសេវាផ្នែកច្បាប់អនុញ្ញាតអោយពួកគាត់នាំសត្វមាន់ចូលពីប្រទេសថៃ។ ពួកគាត់បន្តថា៖ សូមគាំទ្រចំពោះក្រុមហ៊ុន ជឺ ប៊ុនថន និងសូមសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាជួយអន្តរាគមន៍ ផ្ដល់សិទ្ធិបន្តសុពលភាពអោយក្រុមហ៊ុន ជឺ ប៊ុនថន ឯ.ក មួយនេះ ដើម្បីអោយពួកគាត់ជាក្រុមអាជីវករ បានបន្តធ្វើអាជីវកម្មជាមួយក្រុមហ៊ុននេះ បន្តទៀតផងទាន៕ ដោយៈ សេង រ័ត្ន និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ឧត្ដមប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាទាំងពីរគណៈយាងចុះសួរសុខទុក្ខប្រជាពលករនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹត្តិការណ៍សម្តែងក្បាច់គុនល្បុក្កតោ-ក្បាច់គុនសៅលីញ រួមគ្នា នៅមុខប្រាសាទបាយ័ន២៤មេសា.! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូ អញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
270 នាក់
ម្សិលមិញ :
459 នាក់
សប្តាហ៍នេះ :
5384 នាក់
ខែនេះ :
12260 នាក់
3 ខែនេះ :
39685 នាក់
សរុប :
1411900 នាក់