យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានចិន China Daily នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នេះ បានអោយដឹងថា៖ នាយករដ្ឋមន្រ្តី អ៊ីស្រាអែល លោក បេនចាមីនណេតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃអាទិត្យថា៖ ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជា ស្រេច ដើម្បីធ្វើការវាយប្រហារមួយផ្សេងទៀតនៅឯ ហេសបូឡា ប្រទេសលីបង់ បន្ទាប់ពីមានការវាយប្រហារបានផ្ទុះឡើងនៅតាមបណ្តោយព្រំដែនលីបង់។ លោកនាយករដ្ឋមន្រ្តីរូបនេះ បានព្រមានបែបនេះ ក្រោយពីក្រុមសកម្មប្រយុទ្ធ អ៊ីស្លាមហេសបូឡា បានបាញ់មីស៊ីល ទៅទីតាំងយោធាអ៊ីស្រាអែល ក្បែរសហគមន៍អាវីវីម ភាគខាងជើងកាលីឡេ របស់អ៊ីស្រាអែល ក្បែរព្រំដែនលីបង់។ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Jonathan Conricus បានប្រាប់អ្នកយកព័ត៌មានថា៖ មីស៊ីល ក្រុមសកម្មប្រយុទ្ធ អ៊ីស្លាម Hezbollah បានបាញ់និងវាយប្រហារទីបញ្ជាការកងវរសេនាតូចនិងរថយន្តសង្គ្រោះបន្ទាន់របស់យោធា។ លោក Conricus បាននិយាយថា៖ ជាការឆ្លើយតបកងទ័ពបានវាយប្រហារទៅលើក្រុមហេសបូឡា ដែលបានបាញ់មីស៊ីល ដោយគ្រាប់កាំភ្លើងធំប្រហែល ១០០ គ្រាប់ និងឧទ្ធម្ភាគចក្រវាយប្រហារ។ គួរបញ្ជាក់ផងដែរថា៖ អ៊ីស្រាអែល និងក្រុម សកម្មប្រយុទ្ធ អ៊ីស្លាម ហេសបូឡា ក៏ធ្លាប់បានប្រយុទ្ធគ្នាបង្ហូរឈាមផងដែរ នៅឆ្នាំ២០០៦ ប៉ុន្តែនៅពេលថ្មីៗនេះ ហេសបូឡា ហាក់ចង់បញ្ចេញសាច់ដុំ បន្ទាប់ពីមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅស៊ីរី និងលីបង់៕ បកប្រែដោយៈ.ស.ស.អ.ក ចេញផ្សាយដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា