ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
កងទ័ពជើងទឹក អ៊ីរ៉ង់ ពង្រាយនាវាចម្បាំង-មីស៊ីល! និងឧទ្ធម្ភាគចក្រ ដើម្បីធ្វើសមយុទ្ធនៅដែនសមុទ្រកាសព្យែន!!!
Tue,03 September 2019 (Time 01:06 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 897នាក់)


តេហេរ៉ង់៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីន ហួ នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៩ នេះបានអោយដឹងថា៖ កងទ័ពជើងទឹកនៃប្រទេសអ៊ីរ៉ង់បានធ្វើការដាក់ពង្រាយ នាវាចម្បាំងដែលមានជើងទម្របាញ់មីស៊ីល និងឧទ្ធម្ភាគចក្រផងដែរ ដើម្បីធ្វើសមយុទ្ធនៅក្នុងដែនសមុទ្រកាសព្យែន (Caspian Sea) នៅដើមសប្តាហ៍នេះតែម្តង។ នៅកំឡុងពេលនៃការធ្វើសមយុទ្ធខាងលើនេះ កងទ័ពអ៊ីរ៉ង់បានហ្វឹកហ្វឺនអំពីការអង្កេត និងស្ទាក់នាវារបស់សត្រូវ តាមរយៈការប្រើប្រាស់ឧបករណ៍ជំនាញ និងអាវុធជាដើម។ បន្ថែមពីខាងលើនេះ ក្បួនទូកល្បាតល្បឿនលឿនមានបំពាក់ដោយគ្រាប់រ៉ុក្កែត ដ៏ល្បីល្បាញរបស់ឆ្មាំការពារដែនសមុទ្រអ៊ីរ៉ង់ ក៏បានចូលរួមសមយុទ្ធជាមួយគ្នាផងដែរ។ សមយុទ្ធខាងលើនេះ គឺត្រូវបានដឹកនាំផ្ទាល់ដោយអគ្គមេបញ្ជាការនៃកងទ័ពជើងទឹកអ៊ីរ៉ង់ លោកឧត្តមនាវីឯក ហូស្សេន ខាន់ហ្សាឌី (Hossein Khanzadi) ដែលនឹងបន្តរយៈពេល ០៤ថ្ងៃគិតពីថ្ងៃចន្ទដើមសប្តាហ៍នេះតទៅ។ គួរបញ្ជាក់ថា៖ សមយុទ្ធនៅដែនសមុទ្រកាសព្យែន គឺជាការហ្វឹកហ្វឺនសមត្ថភាពមួយ ចំពោះមុខបញ្ហានៅច្រកសមុទ្រហ័រមូស បាននិងកំពុងប្រែក្លាយទៅជា ទីតាំងក្តៅគគុកនៃការគំរាមកំហែងគ្នាផ្នែកសន្តិសុខ រវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ជាពិសេសបន្ទាន់ពីនាវាដឹកប្រេងអ៊ីរ៉ង់ត្រូវបានចាប់ឃាត់ទុក ហើយអ៊ីរ៉ង់បានសងសឹកវិញ ដោយការចាប់ឃាត់ទុកនាវាបរទេសមួយចំនួនដែរនោះ។ ទោះបីជានាវាដឹកនាំប្រេងអ៊ីរ៉ង់ ត្រូវបានដោះលែងក៏ពិតមែន តែអង់គ្លេស និងសហរដ្ឋអាមេរិក ព្រមទាំងប្រទេសមួយចំនួនទៀត បានសន្យាចល័តនាវាចម្បាំងមកកាន់ដែនទឹកអន្តរជាតិ ក្បែរប្រទេសអ៊ីរ៉ង់នេះដោយស្ថិតក្នុងន័យការពារសន្តិសុខ៕ បកប្រែដោយៈ ស.ស.អ.ក ចេញផ្សាយដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1400 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6712 នាក់
ខែនេះ :
22550 នាក់
3 ខែនេះ :
77169 នាក់
សរុប :
1661096 នាក់