រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នេះ សមត្ថកិច្ចខណ្ឌសែនសុខ បានធ្វើការបញ្ជូនខ្លួន នារីជាប្រពន្ធចិត្តខ្មៅ មានឈ្មោះ ឃឿន ស៊ី ហ៊ន ហៅ ស៊ី ហ៊ន ភេទស្រី អាយុ២៦ឆ្នាំ ដែលហ៊ានផ្សំគំនិតជាមួយសាហាយរបស់ខ្លួន បាញ់ ប្តីរបស់ខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ សមត្ថកិច្ចបានអោយដឹងថា៖ រឿងរ៉ាវដែលធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលើលោកគ្រូបង្រៀនម្នាក់នោះ ឥឡូវនេះការពិតត្រូវបានលាតត្រដាងហើយ សមត្ថកិច្ចស្រាវជ្រាវ រហូតចាប់បានជនសង្ស័យគឺជាប្រពន្ធសោះ ដែលជួលគេនិងបក្សពួកជាច្រើនអ្នកមកសម្លាប់ប្តីខ្លួនឯង សមត្ថកិច្ចបន្តថា៖ តែជនដៃដល់កំពុងរត់គេចខ្លួន ។ គួររំលឹកផងដែលថា៖ ហេតុការណ៏នេះកើត ឡើងកាលពី យប់អធ្រាត្រ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ថ្មីៗនេះ នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ក្រោយពេលកើតហេតុរួច សមត្ថកិច្ចបានធ្វើការសាកសួរក៏មានចំណុចគួរអោយសង្ស័យ ដោយដំបូងនាងបានកុហក់សមត្ថកិច្ចថា៖ ជនរងគ្រោះមកពីផ្ទះមិត្តភក្តិស្រី នៅព្រែកលៀប ប៉ុន្តែបងប្អូនខាងជនរងគ្រោះថា៖ ជនរងគ្រោះទៅធ្វើបុណ្យនៅឯស្រុកកំណើត ស្ថិតក្នុងភូមិស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទៅវិញ។ យ៉ាងណាមិញ ទីបំផុតជនសង្ស័យដែលជាប្រពន្ធ ក៏បានសារភាពប្រាប់សមត្ថកិច្ចថា៖(នាងជាអ្នករៀបចំផែនការធ្វើបាបដាក់ប្តីខ្លួនឯង ដោយសារជនរងគ្រោះជាប្តី រស់នៅមិនចុះសម្រុងនឹងគ្នា ទើបនាងសម្រេចចិត្តដូច្នេះ)។ នាងបានបញ្ជាក់ថា៖ អោយសមត្ថកិច្ចដឹងថា៖(កន្លងមកប្តីរបស់នាងមានទំនាស់ជាមួយនាង រស់នៅមិនចុះសម្រុងគ្នា ហើយក៏ធ្លាប់បានទំនាស់ពាក្យសំដីគ្នា ជាមួយឈ្មោះ មករា ជាអតីតមិត្តប្រុសរបស់នាងផងដែរ)៕ ដោយៈ លោក សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា