ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បែកធ្លាយរឿងសង្ឃមួយអង្គមានព្រះនាម តឿ ប៊ុនធឿន គង់នៅ "វត្តពោធិសុវណ្ណសិលារាម(អណ្តូងថ្មមាស)" សុំច្បាប់ទៅព្យាបាលព្រះរោគ២ខែ ត្រលប់ចូលវត្តវិញព័ត៌មានបង្ហោះព្រោងព្រាត😂 សូមមើលរូបភាពបែកធ្លាយចុះលោកអេឺយ.! ដាក់ ច្បាប់ទៅទេសនាក្នុង karaoke អោបស្រីស្អាតសោះ ថានិមន្តទៅព្យាបាលព្រះរោគ ខ្លួនជាលោកសង្ឃហើយ កុហកខ្លួនឯងហើយ កុហកពុទ្ធបរិស័ទចំណោះជើងវត្តទៀត..?????🥵🥵
Sat,05 October 2019 (Time 10:50 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1383នាក់)


ក្រុងប៉ោយប៉ែត៖ រឿងសង្ឃមានស្រីនៅក្រៅវត្តកើតមានជាបន្តបន្ទាប់ ក្នុងខេត្តបន្ទាយមានជ័យ ថ្ងៃមុនចៅអធិការវត្តទួលលក្ខរស្មីមានជ័យ(ហៅវត្តទួលពង្រ)លួចធ្វើខួបកំណើតជាមួយស្រីសង្ស័យជាប្រពន្ធថែមទាំងមានកូន តែសុំលាលែងនិងទៅសឹកនៅឯស្រុកកំណើត នៅខេត្តពោធិសាត់ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ក្រោយពីបែកធ្លាយរូបភាព។ មិនទាន់បានប៉ុន្មានថ្ងៃផង មន្ត្រីសង្ឃធម្មធម៌សាលាអនុគណក្រុងប៉ោយប៉ែត និងជាចៅអធិការ វត្តពោធិសុវណ្ណសិលារាម (ហៅវត្តអណ្តូងថ្មមាស) ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ត្រូវប្រធានមន្ទីរធម្មការនិងសាសនាខេត្តបញ្ជាអោយផ្សឹកសង្ឃព្រះនាម តឿ ប៊ុនធឿន នៅរសៀលថ្ងៃទី៣១ ខែធ្នូខែឆ្នាំដ៏ដែលកន្លងទៅ។ ក្រោយបែកធ្លាយរូបភានែបនិត្យជាមួយស្រី និងរូបជាច្រើនសន្លឹកទៀត ស្លៀកពាក់ស៊ីវិលដើរលេង និង ឆាន់អាហាមានស្រីមានស្រានៅក្រៅវត្ត។ ក្នុងករណីនេះសង្ឃជាប់សង្ស័យបដិសេធថា៖ ជារឿងមិនពិតឯអនុគណក្រុងប៉ោយប៉ែត មានសង្ឃដិកាថា៖ មិនទាន់ដឹងរឿងខណៈលោក យ៉ិន យឿន ប្រធានមន្ទីរធម្មការនិងសាសនា បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា៖ចៅអធិការវត្តពោធិសុវណ្ណសិលារាម(ហៅវត្តអណ្តូងថ្មមាស) លោកបញ្ជាអោយខាងធម្មការ និង សាសនា ក៏ដូចជាសាលាអនុគណក្រុងប៉ោយប៉ែត ផ្សឹកហើយ ព្រោះចៅអធិការវត្តអង្គនេះ បានសារភាពពីទោសកំហុសខ្លួន គ្រាន់តែបែក ធ្លាយស្អុយដូចពាងប្រហុក៣ទៅ៤ករណី រឿងសង្ឃមានស្រីក្នុងខេត្តបន្ទាយមានជ័យក្នុងឆ្នាំ២០១៨កន្លងទៅថ្មីៗជាបន្តបន្ទាប់។ ពលរដ្ឋសុំណូនពរដល់មន្ទីរក្រសួងធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ ពិសេសស្ថាប័នច្បាបគួរតែមានវិធានការចំពោះអ្នកបួសទាំងឡាយណា ដែលយកសាសនាទៅជាន់ឈ្លី និង ធ្វើអាជីវកម្ម ជាពិសេសមានស្រីក្រៅវត្ត មិនគួរអោយរួចខ្លួនពីសំណាញ់ច្បាប់ឡើយ បើពុំដូច្នោះទេអ្នកបួសផ្សេងទៀត និង ប្រព្រឹត្តតាម ព្រោះពេលមានកំហុសត្រឹមតែផ្សឹក។ ដោយឡែកក្នុងឆ្នាំ២០១៩នេះ ថ្មីៗនេះ សង្ឃមួយអង្គមានព្រះនាម តឿ ប៊ុនធឿន ដែលជាចៅអធិការ "វត្តពោធិសុវណ្ណសិលារាម(អណ្តូងថ្មមាស)ចាស់" ដែលមានរឿងអាស្រូវនោះ បែជាត្រឡប់មកគង់ក្នុងវត្តដដែលវិញ និងកាន់តំណែងវិញផងដែល នេះបើយោងតាមប្រភពពីរចំណោះជើងវត្តបានបង្ហើបអោយដឹងថ្មីៗនេះ។ ហើយបណ្តាញសង្គម Facebook និង សារព័ត៌មានក្នុងស្រុក បានចុះផ្សាយនិងបង្ហោះព្រោងព្រាត រិះគុណទៅលើលោកសង្ឃមួយអង្គមានព្រះនាម តឿ ប៊ុនធឿន គង់នៅ(វត្តអណ្តូងថ្មមាស) យ៉ាងចាស់ដៃថា៖ សង្ឃអង្គនេះបានប្រព្រឹត្តខុសវិន័យសង្ឃ លួចមានស្រី ទៅទេសនាក្នុង karaoke អោបស្រីស្អាតក្មេងៗប្រឡែងនិងភ្លើងពណ៌ បែជាលោក យ៉ិន យឿន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ ចេះអោយសង្ឃអង្គនេះ គង់នៅក្នុងវត្តបានទៀត ឬមួយក៏លោក យ៉ិន យឿន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ត្រូវមន្តសន្តំសង្ឃអង្គនោះហើយ ទើបបានជាបណ្តែតបណ្តោយអោយស្អុយឈ្មោះវត្តអារាម ដែលពុទ្ធបរិស័ទគោរពបូជា។ សូមមើលរូបភាពបែកធ្លាយចុះលោកអេឺយ.! ដាក់ ច្បាប់ទៅទេសនាក្នុង karaoke អោបស្រីស្អាតសោះ ថានិមន្តទៅព្យាបាលព្រះរោគ ខ្លួនជាលោកសង្ឃហើយ កុហកខ្លួនឯងហើយ កុហកពុទ្ធបរិស័ទចំណោះជើងវត្តទៀត..??? 🥵៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1002 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6314 នាក់
ខែនេះ :
22152 នាក់
3 ខែនេះ :
76771 នាក់
សរុប :
1660698 នាក់