រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍ ការប្រកួតអន្តរជាតិនៅលើសង្វៀន"ទូរទស្សន៍អាស៊ីអាគ្នេយ៍" បានអោយដឹងថា៖ កាលពីយប់ថ្ងៃអាទិត្យ ទី១ កញ្ញា ឆ្នាំ២០១៩ កីឡាករ កម្ពុជា ចាន់ សំអាត បានសាងប្រវត្តិសាស្ត្រភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រើមួយស្នៀត ដោយទាត់ជើងកីឡាករថៃ Pha Lamsin បណ្ដាលអោយកីឡាករថៃខូចជើងដល់ថ្នាក់ប៉ោងសរសៃជើងរឹងស្ដូក ត្រូវបានគេសែងចុះពីលើសង្វៀនប្រដាល់។ ហើយការប្រកួតនេះ ឡើងកំដៅបានតែ១ទឹកប៉ុណ្ណោះ ដោយត្រូវបញ្ចប់ក្នុងពេលអោយទឹក ដោយសារតែថៃសុំបោះបង់ប្រកួត។ ការប្រកួតដែលបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ «អ្នកប្រយុទ្ធកំពូលថាមពល ឆេមពាន» នេះ កីឡាករថៃ មិនមែនជាកីឡាករអន់នោះទេ ដោយត្រូវគេឃើញបញ្ចេញបច្ចេកទេសបានល្អយ៉ាងខ្លាំង ជាពិសេសស្នៀតកែង និងកណ្ដាប់ ដៃ ជង្គង់។ កីឡាករកម្ពុជា ចាន់ សំអាត ត្រូវគេកត់សម្គាល់ថា៖ ពិបាពិបាកចូលចុះនោះផងដែល ដោយសារតែស្នៀតកែង និង ម៉ាត់ របស់ថៃរស់រវើក។ យោងតាមការផ្សាយផ្ទាល់ "ទូរទស្សន៍អាស៊ីអាគ្នេយ៍" នៅពេលការប្រកួតក្នុងទឹកទី១ ចាបចាប់ផ្ដើមឡើងកំដៅសាច់ដុំ កីឡាករកម្ពុជា ស្រាប់តែប្ដូរយុទ្ធសាស្ត្រពីការវ៉ៃលើមកទាត់ល្វែងក្រោពេញៗទំហឹង បណ្ដាលអោយកីឡាករថៃខូចជើង។ យ៉ាងណាម៉ិញទាត់ត្រូវភ្លាមៗ កីឡាករថៃ ហាក់មិនអីនោះទេ ប៉ុន្តែក្នុងពេលសម្រាកអោយទឹក ស្រាប់តែជើងរបស់កីឡាករ Pha Lamsin ឡើងប៉ោងឡើងក្រហម ហើយឡើងរឹង ដល់ថ្នាក់ក្រុមគ្រូពេទ្យជួយសម្រួលក៏មិនបាត់ កីឡាករថៃ ក៏បានប្រកាសបោះបង់ការប្រកួតទៅ៕ ដោយៈ លោក សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ឃាត់ខ្លួនឃាតករដៃឆៅ ក្នុងករណី រំលោភសម្លាប់ នៅក្រុងប៉ោយប៉ែត បានហើយ នៅសៀមរាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខនិងនាំ ស្បៀង ចែកជូនដល់កងកម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនគោកទាំង៤... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
សាហាវណាស់! ស្រីស្អាតម្នាក់ ត្រូវបានបុរសម្នាក់ ចាប់អារកសម្លាប់នៅក្នុងបន្ទប់ជួល នៅក្រុងប៉ោយប៉ែត.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
រដ្ឋបាលខេត្តកំពង់ធំ ប្រារព្វពិធី អភិសេក រូបសំណាក់ អាចារ្យ លាក់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
កញ្ញា តន់ ចន្ទសីម៉ា ជិះសុទ្ធតែឡានទំនើប ក្រោយឡើងកូដខ្លាំងនៅក្នុងរង្វង់សិល្ប:.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា