ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក ចាន់ ពៅ អធិការរងខណ្ឌឬស្សីកែវ ត្រូវបានស្នងការរាជធានីភ្នំពេញផ្អាកពីការងារជាបណ្តោះអាសន្ន...!!!
Wed,04 September 2019 (Time 11:53 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 825នាក់)


រាជធានីភ្នំពេញ៖ ក្រោយពីមានការបែកធ្លាយសម្លេង លោក ចាន់ ពៅ អធិការរងខណ្ឌឬស្សីកែវ គម្រាមសម្លាប់ កូនចៅក្រោមឱវាទ ត្រូវបានសារព័ត៌មានក្នុងស្រុកចុះផ្សាយព្រោងព្រាត ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានកោះហៅមកណែនាំអោយក្រុមប្រឹក្សា វិន័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ភាគីជម្លោះអ្នកទាំងពីរ អោយចូលខ្លួនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីធ្វេីការពន្យល់បកស្រាយលេីករណីដែលបានកេីតឡេីងនាថ្មីៗនេះ។ ប្រភពពីសមត្ថកិច្ចបានបញ្ចាក់អោយដឹងថា៖ ក្រោយពីមានការកោះហៅលោក ចាន់ ពៅ អធិការរងខណ្ឌឬស្សីកែវ បានសារភាពថា៖ លោកពិតជាបានផ្ញេីរសារសំលេងទៅគំរាមលោកនាយផ្នែកពិតប្រាកដមែន ដោយសារមូលហេតុខឹងខ្លាំងពេក ឆ្លងតាមចម្លេីយសារភាព និងភស្តុុតាងជាក់ស្តែង ក្រុមប្រឹក្សាវិន័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចដាក់វិន័យជាលេីកទីមួយដល់លោកអធិការរងដែលមានកំហុស ដោយធ្វើការផ្អាកការងារបណ្តោះអាសន្ន អោយមកបង្ហាញខ្លួនជាប្រចាំនៅការិយាល័យបុគ្គលិកជារៀងរាល់ម៉ោងធ្វើការ។ ប្រភពពីសមត្ថកិច្ចដ៏ដែលបានអោយដឹងទៀតថា៖ នេះជាជំហ៊ានបន្ទាប់ បេីនៅតែប្រព្រឹត្តិកំហុសទៀត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបន្តចាត់ការតាមនិតិវិធី៕ ដោយៈ លោក ព្រីង សំឡត អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1272 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6584 នាក់
ខែនេះ :
22422 នាក់
3 ខែនេះ :
77041 នាក់
សរុប :
1660968 នាក់