ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក ដូណាល់ ត្រាំ និយាយថា ជំនួបជាមួយអ៊ីរ៉ង់ អាចនឹងធ្វើឡើងនៅ មហាសន្និបាតអង្គការ សហប្រជាជាតិ..!!!
Thu,05 September 2019 (Time 02:21 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 900នាក់)


វ៉ាស៊ីនតោន៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Channel News Asia នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នេះ បានអោយដឹងថា៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ជំនួបជាមួយ ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani អាចនឹងត្រូវធ្វើឡើងនាឱកាសនៃកិច្ចប្រជុំ មហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក នៅខែកញ្ញានេះ។ លោក ដូណាល់ ត្រាំ បានថ្លែងបែបនេះថា៖ ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន នៅឯសេតវិមាន នៅថ្ងៃពុធសប្ដាហ៍នេះ ជុំវិញលទ្ធភាពនៃជំនួបជាមួយលោក Rouhani។ ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «ពិតប្រាកដណាស់អ្វីៗគឺអាចទៅរួច ពីព្រោះអ៊ីរ៉ង់ ចង់ដោះស្រាយបញ្ហារបស់ខ្លួន ហើយយើង អាចដោះស្រាយបញ្ហា (អតិផរណា) របស់ពួកគេក្នុងរយៈ ពេល២៤ម៉ោងប៉ុណ្ណោះ»។ គួរបញ្ជាក់ផងដែរថា៖ លោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងជាសាធារណៈពីលទ្ធភាពនៃជំនួប ជាមួយប្រធានាធិបតីអ៊ីរ៉ង់ជាច្រើនលើករួចមកហើយ ប៉ុន្តែ អ៊ីរ៉ង់ បានបញ្ជាក់ដដែលៗថា៖ ជំនួបជាមួយសហរដ្ឋអាមេរិក នឹងមិនអាចកើតឡើងឡើយ បើទីក្រុងវ៉ាស៊ីនតោន មិនព្រមដកទណ្ឌកម្មជាមុនសិនទេនោះ៕ បកប្រែដោយៈ ស.ស.អ.ក ចេញផ្សាយដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1258 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6570 នាក់
ខែនេះ :
22408 នាក់
3 ខែនេះ :
77027 នាក់
សរុប :
1660954 នាក់