រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នេះ វេលាម៉ោង០៦និង៣០ ការប្រកួតបាល់ទាត់ជម្រើសជាតិកម្ពុជា FIFA World Cup Qatar 2022 & Asian Cup 2023 Qualifiers វគ្គជម្រុះ Preliminary Joint Qualification Round 2 ។ ជាលទ្ធផលចប់ការប្រកួត(កម្ពុជា ១-១ ហុងកុង)។ កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា បានបំបែកកំណត់ត្រា ការជួបជាមួយក្រុមបាល់ ទាត់ជម្រើសជាតិហុងកុង មិនដែលស្មើ ក្នុងរយៈពេលជាង៦០ឆ្នាំកន្លងមកហើយ ការស្មើនេះយើងធ្វើបានស្មើក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោកផងដែរ ដែលជាការបញ្ជាក់អោយឃើញថា៖ ក្រុមជម្រើសជាតិកម្ពុជា មានការកើនឡើងសម្ថភាព ជាលំដាប់ បញ្ចេកទេស និងទម្រង់លេងបានល្អជាងមុនច្រើន ដោយក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Felix G.Dalmas សញ្ជាតិ អាសង់ទីន និងអ្នកចាត់ការទូទៅក្រុម គឺលោក Keisuki Honda សញ្ជាតិ ជប៉ុន។ សូមបញ្ជាក់ថា៖ លទ្ធផលប្រការកួតបាល់ជម្រើសជាតិកម្ពុជា ស្មើ ជាមួយក្រុមជម្រើស ជាតិហុងកុង "ដោយតង់ទី១ នីទី១៦ ត្រូវបានកីឡាបាល់ទាត់ ហុងកុង ទាត់បញ្ចូលទីបាន១គ្រាប់មុន លុះដល់នាទី៣៣ កីឡាករ កម្ពុជា កែវ សុខផេង ពាក្យអាវលេខ ១៤ ដែលមកពីក្រុមបាល់ទាត់របស់ខ្លឹប វិសាខា ដែលជាសមាជិកលីហ្គកំពូលបាល់ទាត់កម្ពុជា ធ្វើបានសម្រេច១គ្រាប់វិញក្នុងតង់ទី១" លុះចូលដល់តង់ទី២ ក្រុមកីឡាករជម្រើសជាតិកម្ពុជា នៅតែរក្សាស្ថិរភាព ស្មើ ជាមួយក្រុមជម្រើស ជាតិហុងកុង បានដ៏ដែល។ នេះបានបង្ហាញដល់ពិភពលោក ក៏ដូចជាប្រទេសជិតខាងយើងអោយដឹងថា វិស័យកីឡាបាល់ទាត់កម្ពុជាសព្វថ្ងៃនេះ គឺមានការរីកចម្រើនខ្លាំង រួមទាំងមានអ្នកគាំទ្រចូលរួមទស្សនាយ៉ាងច្រើនកុះករ ក្រោមក្រសែភ្នែក ជិត៥ម៉ឺននាក់ ដោយខ្វះតែ ១៥០ នាក់នោះទេ។ គួរបញ្ជាក់ថា៖ សម្រាប់ការប្រកួតបន្ទាប់ក្នុងការជម្រុះបាល់ទាត់ពិភពនេះ កម្ពុជា នឹង បើកពហុកីឡាដ្ឋានជាតិទទួលស្វាគមន៍ ក្រុម ជម្រើស ជាតិ បារ៉ែន នៅថ្ងៃទី១០ ខែកញ្ញានេះ ត្រូវនឹងថ្ងៃអង្គារសប្ដាហ៍ក្រោយ ដូច្នេះហើយ សូមទស្សនិកជន និងមិត្តអ្នកអានសូមតាម ដានព័ត៌មានបន្តក្នុងគេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ នូវពេលក្រោយទៀត៕ ដោយៈ លោក សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានចង្អុរបង្ហាញ ដល់កម្លាំងក្រោមឱវាទ ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ ក្នុងសង្កាត់ផ្សារកណ្តាល.!!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោក ផឹង សុខេន (ហៅ ភន) និងលោកស្រី លាភ គន្ធា បុត្រាបុត្រី បានចំណាយថវិកាផ្ទាល់ខ្លួន ចំនួន ៣៥០០ ដុល្លារ បូករួមនិងថវិកាបានមកពីសប្បុរសជននានា ២ លានរៀល សម្រេចស្តារផ្លូវមួយខ្សែប្រវែង ១២ គីឡូម៉ែត្រ ក្នុងភូមិកៅបី និង ភូមិអូរស្រឡៅ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
សម្ដេចក្រឡាហោម ស ខេង បើកពិធីប្រកាសផ្សព្វផ្សាយដាក់អោយប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ល្បីរាប់ឆ្នាំហើយលោក ចន្ថា មេឈ្មួញខាងរកស៊ីបទល្មើសឈើខុសច្បាប់ អាជ្ញាធរមានសម្ថតកិច្ចមិនហ៊ានធ្វើការបង្រ្កាប ព្រោះខ្លាចបាត់ប្រាក់ចំណូលរបស់ខ្លួននិងបក្សពួក.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា