រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នេះ គណៈក្រោមអធិបតីឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំ ហើយភាគីនិយោជកបានលើកយកតួលេខចំនួន ១៨៤ ដុល្លារ និងភាគីសហជីពចំនួន ១៩៩ ដុល្លារអាមេរិក សម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២០ខាងមុខ។ កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើកទី៣ នៅទីស្តីការក្រសួង ឯកឧត្តម ហេង សួរ មានប្រសាសន៍ប្រាប់ដល់ក្រុមអ្នកសារព័តមានថា៖ សម្រាប់តួលេខលើកឡើង រវាងភាគីនិយោជក និងភាគីសហជីព នៅថ្ងៃនេះ មិនចម្លែកទេ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ ដែលជាទូទៅភាគីនីមួយៗ តែងតែបង្ហាញតួលេខផ្តើមចេញពីខ្ពស់ រីឯម្ខាងទៀតផ្តើមចេញពីទាប ហើយអ្វីទាំងអស់នេះ យើងនឹងកែសម្រួលគោលជំហរបន្តទៀតនៅពេលប្រជុំថ្ងៃខាងមុខ ដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យតាមបែបសង្គមនិងសេដ្ឋកិច្ច ដែលយើងឯកភាពគ្នាកន្លងមក។ ទាក់ទងនឹងតួលេខចំនួន ១៩៩ ដុល្លារ របស់ភាគីសហជីព លោក សោម អូន តំណាងអោយភាគីសហជីព បានរំពឹងទុកថា ភាគីនិយោជកនឹងតម្លើងក្នុងកម្រិតមួយដែលអាចទទួលយកបាន សម្រាប់កិច្ចប្រជុំលើកក្រោយទៀត។ ពាក់ព័ន្ធនឹងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកកិច្ចចរចាបន្តទៀត នៅថ្ងៃទី១២ ខែកញ្ញា ខាងមុខ វេលាម៉ោង៣រសៀល។ ដោយភ្ជាប់ជាព័ត៌មាននេះដែរ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ សូមធ្វើការលើកយកផ្នែកមួយនៃ ច្បាប់ការងារជំពួកទី១ បទប្បញ្ញតិ្តទូទៅមាត្រ ១១ ៖ តាមរបៀបបើប្រាក់ឈ្នួល កម្មករនិយោជិតត្រូវបែងចែកដូចតទៅនេះ........ -កម្មករនិយោជិតធ្វើការយកប្រាក់ឈ្នួលតាមពេលប្រចាំខែ ប្រចាំថ្ងៃ ប្រចាំម៉ោង ដែលគេត្រូវបើកប្រាក់ឈ្នួលអោយរាល់ថ្ងៃ ឬរាល់រយៈ ពេលមិនហួស ពីដប់ប្រាំថ្ងៃ ឬមួយខែ។ -កម្មករនិយោជិតធ្វើការយកប្រាក់ឈ្នួល តាមបរិមាណផលិតផល ឬម៉ៅការ។ -កម្មករនិយោជិតធ្វើការតាមកម្រៃជើងសា។ សូមបញ្ជាក់ថា៖ ការលើកយកច្បាប់ការងារ មាត្រ១១ នេះមក ខាង សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ យើងខ្ញុំមិនមានបំណងអ្វីនោះទេ ដោយគ្រាន់តែចង់អោយ ប្រិយមិត្តអ្នកអាន អ្នកមើល និងប្រជាពលរដ្ឋគ្រប់រូប ក៏ដូចជាកម្មករនិយោជិត ឬកម្មនិយោជក បានជាចំណេះដឹង និងអនុវត្តការងារអោយបានត្រឹមត្រូវតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា៕ ដោយៈ លោក សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា