ដោយយោងតាមផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ហុង ភារិន អច្ឆរិយៈកម្ពុជា ចូលជួបសំណេះសំណាល និងធ្វើសេចក្តីគារវកិច្ចនៅគេហដ្ឋានរបស់សម្តេចជោ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ នេះ លោក ហុង ភារិន បានមានឱកាសដ៏ល្អ បានចូលជួបសំណេះ សំណាល ជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីគោលបំណងស្វែងយល់ និងគោលដៅ ដែលលោក ហុង ភារិន ចង់ទៅដើម្បីងាយស្រួលក្នុងការជួយរបស់សម្តេច អោយស្របទៅនឹងគោលបំណង ដែលលោក ហុង ភារិន ចង់ទៅ និងចង់បាន។ ហើយមិនត្រឹមតែសម្តេចបានជួបលោក ហុង ភារិន អច្ឆរិយៈកម្ពុជានេះទេ សម្តេចក៏ជួបជាមួយលោក ហុង ភារុន ដែលជាបងប្រុសរបស់លោកដែរ ក្នុងគោលបំណងបន្តជួយអោយរៀនយកបរិញ្ញាបត្រជាន់ខ្ពស់តទៀត។បច្នុប្បន្ននេះលោក ហុង ភារុន កំពុងធ្វើការនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្នែកពន្ធដារ។ ក្នុងការសំណេះសំណាលនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានហៅលោក ហុង ភារិន និងលោក ហុង ភារុន ជាកូនៗពេញមាត់ ដែលបញ្ជាក់អោយឃើញថា ទឹកចិត្តសម្តេចមាន សេចក្តីអាណិតសណ្ដោះប្រណី ករុណាមេត្តាធម៌ និងផ្ដល់តម្លៃអោយដល់អ្នកដែល មានសមត្ថភាព ចំណេះដឹង ទេពកោសល្យ អោយខិតខំប្រឹងប្រែងឡើង គឺសម្ដេចតែងតែលើកទឹកចិត្ត និងផ្ដល់ឱកាសអោយគ្រប់ៗគ្នា ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ផ្សេងៗទៀត ដូចបានឃើញហើយស្រាប់ ចំពោះ លោក ហុង ភារិន និងលោក ហុង ភារុន។ សូមបញ្ជាក់ថា៖ លោក ហុង ភារិន ដែលប្រជាពលរដ្ឋខ្មែរ ក្នុងនិងក្រៅ និងអ្នកលេងបណ្តាញសង្គមផ្សេងៗ បានដឹងឮ និងស្ញើចសរសើរ ពីការចងចាំរបស់លោកដ៏ល្អឥតខ្ចោះ ក្នុងកម្មវិធី Super 100 មួយនៅ ប៉ុស្ដិ៍ទូរទស្សន៍នៃប្រទេសថៃ អំពីការទស្សទាយ សន្លឹកបៀ និងប្រតិទិន នាពេលកន្លងថ្មីៗនេះ៕ ដោយៈ លោក សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា