រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នេះ វេលាម៉ោង០៦និង៣០ ការប្រកួតបាល់ទាត់ជម្រើសជាតិកម្ពុជា FIFA World Cup Qatar 2022 & Asian Cup 2023 Qualifiers វគ្គជម្រុះ Preliminary Joint Qualification Round 2 ។ ប្រវត្តិទ្រួសៗសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិទាំងពីរ៖ នៅក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោកនេះដែរ សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា និងក្រុមបាល់ទាត់ជម្រើសជាតិ បារ៉ែន ទាំងពីរនេះពុំមានប្រវត្តិធ្លាប់ជួបគ្នាម្ដងណានោះទេ និងសម្រាប់កម្មវិធីផ្សេងៗក៏មិនដែលបានជួបគ្នាដែរ ចាប់តាំងពី សហព័ន្ធបាល់ទាត់កម្ពុជាបានបង្កើតឡើងនៅឆ្នាំ១៩៣៣។ បើយើងក្រឡេកទៅមើល FIFA Ranking (ចំណាត់ថ្នាក់) ពិភពលោកវិញ យើងហាក់ឃើញថា ចំពោះក្រុមបាល់ទាត់ជម្រើសជាតិ បារ៉ែន គឺមានFIFA Ranking លេខរៀងទី ១០៩ បើប្រៀបធៀបទៅនឹង ក្រុមជម្រើសជាតិកម្ពុជាយើងវិញ គឺមានFIFA Ranking លេខរៀងទី ១៧០ សរុបមកក្រុមជម្រើសជាតិកម្ពុជាយើង មានFIFA Ranking ទាបជាងក្រុមបាល់ទាត់ជម្រើសជាតិបារ៉ែន រហូតដល់ ៦១ ចំណាត់ថ្នាក់។ ចំពោះការប្រកួត ៥ ប្រកួតចុងក្រោយរបស់ក្រុមបាល់ទាត់ជម្រើសជាតិបារ៉ែន វិញយើងឃើញថា ឈ្នះ០១ ចាញ់០២ និងស្មើ០២ ចំណែកក្រុមជម្រើសជាតិកម្ពុជាយើង ឈ្នះ០៣ ស្មើ០១ និងចាញ់០១ សម្រាប់០៥ ប្រកួត ចុងក្រោយទាំង២ក្រុម ទាំងអស់នេះមិនបានរាប់បញ្ចូលទាំងការប្រកួតមិត្តភាពអន្តរជាតិទេ។ នៅក្នុងការប្រកួត ០៥ ប្រកួតចុងក្រោយនេះ រវៀងកម្ពុជា និង បារ៉ែន យើងបានឃើញហើយថា ក្រុមជម្រើសជាតិកម្ពុជាទទួលបានលទ្ធផលល្អជាងក្រុមជម្រើសជាតិបារ៉ែន។ បច្ចុប្បន្ននេះសូមបញ្ជាក់ថា៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមបាល់ទាត់ជម្រើសជាតិបារ៉ែន កំពុងមានភារកិច្ចប្រកួតជម្រុះបាល់ទាត់ពិភពលោកជុំទី២ ស្ថិតក្នុងពូល C ជាមួយគ្នា ក្នុងនោះដែរថ្មីៗកន្លងទៅនេះ ក្រុមបាល់ទាត់ជម្រើសជាតិបារ៉ែន បានធ្វើការប្រកួតចប់០១ ប្រកួតហើយ ដោយលទ្ធផលស្មើជាមួយនឹង ក្រុមជម្រើសជាតិ អុីរ៉ាក់ ១ ទល់ ១ ក្នុងដី និងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក៏បានប្រកួតចប់០១ ប្រកួតដែរដោយលទ្ធផលស្មើជាមួយនឹងក្រុមជម្រើសជាតិ ហុង កុង ១ ទល់ ១ ក្នុងដី។បើយើងនិយាយពីចំណាត់ថ្នាក់ក្នុងពូល C នេះវិញ ក្រុមជម្រើសជាតិ បារ៉ែន បានឈរចំណាត់ថ្នាក់លេខ១ និងក្រុមជម្រើសជាតិកម្ពុជា ឈរចំណាត់ថ្នាកលេខ២ ក្នុងពូលនេះ។ សូមបញ្ជាក់ថា៖ ក្នុងពូល C នេះគឺមានក្រុមជម្រើសជាតិ កម្ពុជា ហុងកុង អុីរ៉ាក់ អុីរ៉ង់ និងបារ៉ែន។ សូមអរគុណទុកជាមុន សម្រាប់ប្រិយមិត្តអ្នកចូលមើលក្នុង វេបសាយគេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ហើយក៏សូមផ្ដាំផ្ញើថា កីឡានាំមកនូវសុខភាព គួរជៀសវាងពី សារធាតុគ្រឿងញៀនអោយបាន ពីព្រោះវាអាចនាំអោយយើងមានផលវិបាកបាននៅពេលបច្ចុប្បន្ន និងអនាគត៕ ដោយៈ លោក សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
Video ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំប្រតិភូខេត្តទទួលស្វាគមន៍បដិសណ្ឋារកិច្ច ជួបជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងប្រតិភូ នៃព្រះរាជាណាចក្រថៃនៅច្រកទ្វារអន្តរជាតិ(ណងអៀង-ស្ទឹងបត់).!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
Video រឿងកាន់តែតានតឹងហើយលោក ផែង វណ្ណៈ អេឺយ.! អង្គភាពសារព័ត៌មានជាច្រើនរួមនិងគេហទំព័រ«ដើមរាំង» នាំគ្នាប្រកាស ថ្កោលទោសចំពោះរូបលោក តើឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់វិធានការយ៉ាងណាទៅលើលោក ផែង វណ្ណៈ ដែលកំពុងបំពានសិទ្ធិទៅលើអ្នកសារព័ត៌មានពេញមួយស្រុកខ្មែរ.??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
Video ក្មេង២នាក់លង់ទឹកនៅវាលស្រែស្លា.ប់ បង្កអោយឪពុកម្តាយនិងអ្នកភូមិភ័យស្លន់ស្លោចុះជួយសង្គ្រោះ .. (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
Video ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ផ្ដើមចេញពីជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមខ្លួនជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់ការងារពាក់ព័ន្ធរវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា