ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សេចក្តីបរិយាយបែប គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍៖ អំពីអ្នកសារព័ត៌មាន ជានរណា? ធ្វើជាអ្នកសារព័ត៌មានចង់បានអ្វីមកវិញ? ធ្វើជាអ្នកសារព័ត៌មានទទួលបានអ្វីមកវិញ.???
Mon,09 September 2019 (Time 09:27 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1976នាក់)


គេហទំព័រ ប៉ោយប៉ែតប៉ុស្ដិ៍៖ មនុស្សយើងម្នាក់ៗពិតណាស់គឺធ្លាប់បានឮ បានស្គាល់ បានឃើញ បានអានអត្ថបទខ្លះៗរបស់អ្នកសារព័ត៍មាន និងធ្លាប់ធ្វើការវែកញែក វិភាគរកហេតុផល ខ្លះប្រកាន់ឆ្វេង ខ្លះប្រកាន់ស្ដាំនិយម ឬថាខ្លួនជាអ្នកត្រូវ គេជាអ្នកខុស តាមការចុះផ្សាយ ជាការសែត បដា ផ្ទាំងផ្សព្វផ្សាយផ្សេងៗ ឬតាមបណ្ដាញសង្គមបច្ចេកវិទ្យាជឿនលឿននាពេលបច្ចុប្បន្ននេះ។ព័ត៌មានរាល់គំនិតបញ្ហា ដំណោះស្រាយ សេដ្ឋកិច្ច សង្គម កីឡា សិល្បៈកម្សាន្ត សុខភាព វប្បធម៌ អក្សរសាស្ត្រ នយោបាយ.....ព្រមទាំងប្រកបដោយក្រមសីលធម៌ ទាំងអស់នេះមិនមែនកើតឡើងដោយអែងៗនោះទេ គឺពិតណាស់ ឬជាក់ស្ដែងឥតប្រកែកបាន កើតឡើងដោយ អ្នកសារព័ត៌មាន ហើយអ្នកសារព័ត៌ មាននោះសោត មានចំណេះដឹង ទូលំទូលាយ ជ្រៅជ្រះ ខ្ពង់ខ្ពស់ ចេះអក្សរសាស្ត្រ មានហេតុផលត្រឹមត្រូវ យល់កាលទេសៈ ចេះបត់បែនតាមបច្ចេកវិទ្យាជឿនលឿន........ ទាំងអស់នេះហើយ ដែលឆ្លើយតបទៅនឹងសំណួរ៖ សួរថាអ្នកសារព័ត៌មាននរណា? រាល់ការចុះផ្សាយអត្ថបទព័ត៌មាន មិនថាតាមរូបភាពណាមួយ ជាបដា ការសែត ឬតាមបណ្ដាញសង្គមបច្ចេកវិទ្យាទំនើបផ្សេងៗនាពេលបច្ចុប្បន្ននេះ អ្នកសារព័ត៌មានតែងប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈនៃសារព័ត៌មាន។អ្នកសារព័ត៌មាន គ្រាន់តែមានគោលបំណង៖ ចង់បង្ហាញពីទិដ្ឋភាពសង្គម ឆ្លុះបញ្ចាំងរឿងរ៉ាវពិតប្រាកដ របស់ប្រជាពលរដ្ឋទូទៅ ចូលរួមផ្ដល់ផ្លូវដំណោះស្រាយបញ្ហា...........ដោយគ្រាន់តែចង់បានអោយប្រជាពលរដ្ឋរស់នៅក្នុងសង្គម មានភាពសុខសាន្ត មានភាពសមតុល្យ មានភាពសុភមង្គលក្នុងគ្រួសារ ចេះសាមគ្គីគ្នា មានយុត្តិធម៌.....និងប្រទេសជាតិរីកចម្រើន ទាំងនេះហើយជាការឆ្លើយតបទៅនឹងសំណួរ៖ សួរថាតើអ្នកសារព័ត៌មានចង់បានអ្វីមកវិញ? អ្នកសារព័ត៌មាន បានចេញចុះផ្សាយព័ត៌មាន គ្រប់ទម្រង់ គ្រប់បែបបទ ដែលបានរៀបរាប់ខាងលើ ដោយប្រកាន់ភ្ជាប់ នូវ វិជ្ជាជីវៈនៃសារព័ត៌មាន។អ្នកសារព័ត៌មាន ក៏ទទួលបាននៅការកោតសរសើរ លើកទឹក ផ្ដល់កម្លាំងចិត្ត ផ្ដល់ប័ណ្ណសរសើរ ពីក្រសួងសាមី គឺក្រសួងព័ត៌មាន និងពីថ្នាក់ដឹកនាំប្រទេស គឺមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការទទួលបានមកវិញទាំងអស់នេះហើយដែលអ្នកសារព័ត៌មាន គ្រប់ស្ថាប័ន និងគ្រប់ៗរូប មានបំណងចង់បាន ពីអាជីពជាអ្នកសារព័ត៌មាន។ គេហទំព័រ ប៉ោយប៉ែតប៉ុស្ដិ៍ ក៏សូមលើកយកច្បាប់ រដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីរបបសារព័ត៌មាន៖ ច្បាប់រដ្ឋធម្មនុញ្ញ ជំពូក ៣៖ អំពីសិទ្ធិ និងករណីកិច្ចរបស់ប្រជាពលរដ្ឋ មាត្រា៤១៖ ប្រជាពលរដ្ឋខែ្មរ មានសេរីភាពខាងការបញ្ចេញមតិរបស់ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ជនណារក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភ នាំអោយប៉ះពាល់ដល់កិត្តយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្ដាប់ ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។ របបសារព័ត៌មានត្រូវរៀបចំឡើងដោយច្បាប់។ ច្បាប់ស្ដីពីរបបសារព័ត៌មាន ជំពូក ១ ៖ សិទ្ធិ និង សេរី ភាពខាងសារព័ត៌មាន មាត្រា ១ ៖ ច្បាប់នេះកំណត់របបសារព័ត៌មាន និងធានារ៉ាប់រ៉ងសេរីភាពសារព័ត៌មាន និងសេរីភាពខាងបោះពុម្ពផ្សាយអោយបានសមស្របតាមមាត្រា ៣១ និងមាត្រា ៤១ នៃរដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា។ មាត្រា ២ ៖ សារព័ត៌មាន មានសិទ្ធិរក្សាការសម្ងាត់ស្ដីពីប្រភពព័ត៌មានរបស់។ សូមបញ្ជាក់ថា៖ ការលើកយកច្បាប់ រដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីរបបសារព័ត៌មាននេះ គ្រាន់ជាការក្រើនរំលឹកជំនួយផ្នែកអ្នកសារព័ត៌មាន និង ក៏ដូចជាមិត្តអ្នកអាន អោយបានកាន់តែយល់ច្បាស់បន្ថែម អំពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជាយើង។ អង្គភាពសាមីយើងខ្ញុំ សូមអរគុណ ចំពោះការចូលមើល វេបសាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្ដិ៍៕ ដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ប្រទះឃើញស្លាប់ក្នុងផ្ទះជួល សមត្ថកិច្ចសន្និដ្ឋានថា ដេកគាំងបេះដូងស្លាប់ នៅក្រុងប៉ោយប៉ែត (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
505 នាក់
ម្សិលមិញ :
711 នាក់
សប្តាហ៍នេះ :
5961 នាក់
ខែនេះ :
18948 នាក់
3 ខែនេះ :
70333 នាក់
សរុប :
1558183 នាក់