ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បែកធ្លាយរឿង បុគ្គល១០នាក់ អះអាងថាខ្លួនមានប័ណ្ណកម្មសិទ្ធប្លង់រឹង បានប្ដឹងជំទាស់មិនអោយមន្ត្រីជំនាញសូរិយោលដី ចេញប័ណ្ណកម្មសិទ្ធ អោយប្រជាពលរដ្ឋក្នុងភូមិព្រៃព្រិច ធ្វើអោយពួកគាត់កើតទុក្ខមិនសុខចិត្ត ចង់ដឹង មុខថាជាអ្នកណា...!!!
Mon,09 September 2019 (Time 12:35 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1005នាក់)


ក្រុងប៉ោយប៉ែត៖ ខណៈលរដ្ឋរស់នៅក្នុងភូមិព្រៃព្រិច សង្កាត់ និង ក្រុងប៉ោយប៉ែត ប្រមាណ៥៨៩ គ្រួសារ បាននាំគ្នាមកសាលាក្រុងប៉ោយប៉ែត តវ៉ា សុំឱ្យលោកអភិបាលក្រុងប៉ោយប៉ែត ជួយរកដំណោះ ស្រាយជូនពួកគាត់ផង ហើយការតវ៉ាសុំអោយអាជ្ញាធរក្រុងជួយជាបន្តបន្ទាប់ដល់វេលាម៉ោង១០និង១០នាទី ទើបមានសភាពស្ងប់ស្ងាត់ទៅវិញ កាលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០៩និង១០នាទីព្រឹកកន្លងទៅថ្មីៗនេះ។ សូមបញ្ជាក់ថា៖ ពាក់ព័ន្ធទៅនិងរឿងរ៉ាវវិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយបានកើតឡើងមានចំនួនពីរភូមិ ភូមិសាមគ្គីមានជ័យ-ភូមិព្រៃព្រិច សង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទំនាស់ដីធ្លីពលរដ្ឋ៥៨៩គ្រួសារ រវាង និង អ្នកប្តឹងជំទាស់កំបាំងមុខ។ ប្រជាពលរដ្ឋមានចំនួនជាង១០០ នាក់ បានមកសុំអោយអាជ្ញាធរក្រុងជួយអន្តរាគមន៍ នៃការ និរាករណ៍ប័ណ្ណ កម្មសិទ្ធិទាំង ៣៤ ប័ណ្ណ ដែលបុគ្គលកំបាំងមុខ បានប្ដឹងជំទាស់ការចេញប័ណ្ណកម្មសិទ្ធិជាប្រពន្ធរបស់ពួកគាត់ ដែលបានរស់នៅជាង១០ឆ្នាំ ទៅ២០ ឆ្នាំ ហើយ គឺជាការបំពានទៅនឹងចំណា ស.ជ.ណ.របស់សម្ដេចតេជោ ហ៊ុន សែន ទៅវិញ។ ហើយក្នុងរឿងទំនាស់ដីធ្លីខាងលើនេះដែរ ប្រជាពលរដ្ឋបានចោតប្រកាន់ទៅលើលោក ប្រាក់ ប៉ូលី ប្រធានសូរិយោដីខេត្តថា៖ បានឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើបាបពួកគាត់ក្នុងការចេញប្លង់កម្មសិទ្ធិស្របច្បាប់។ ហើយបើតាមការលើកឡើងរបស់ប្រជាពលរដ្ឋរស់នៅភូមិព្រៃព្រិច បានអោយដឹងថា៖ ពួកគាត់រស់នៅលើដីនេះ មិនក្រោម ពី១០ ឆ្នាំ ទៅ ២០ឆ្នាំ នោះទេ ហើយកាលពីមុនក្នុងអំឡុងឆ្នាំ២០០៣ មានអ្នកមកប្ដឹងជំទាស់រួចម្ដងហើយដែល ប៉ុន្តែ នៅពេលដែលពួកគាត់បានតវ៉ា មួយរយៈក្រោយមកសម្ដេចតេជោ ហ៊ុន សែន ក៏បានចេញ ស.ជ ណ. ដែលមានសុទ្ធតែប្រមុខថ្នាក់ដឹកនាំកម្ពុជា នៅឆ្នាំ២០០៤ សម្រេចអោយដីនេះ ទៅពលរដ្ឋមានចំនួន៥៨៩ គ្រួសារ រស់នៅ និង អាស្រ័យផលផងដែរ ហេតុអ្វីនៅឆ្នាំ២០១៩ ថ្មីៗនេះ បែរជាមានអ្នកមកប្ដឹងជំទាស់ទៅវិញ ហើយពួកគាត់ឆ្ងល់ថា តើអ្នកធំនោះជានរណា?ហើយមានគ្នាប៉ុន្មាននាក់ដែរ?។ ប្រជាពលរដ្ឋបានលើកឡើងបន្តថា៖ បើសិនជាដីមានទំនាស់ ហេតុអ្វី បានជាចេញប័ណ្ណទទួលស្គាល់ក្បាលដីអោយពួកគាត់ ដែលជាប្លង់ប្រពន្ធចុះធ្វើដោយនគរូបនីយកម្ម និង សំណង់សូរិយោដីខេត្ត បើសិនមានទំនាស់មែននោះ គឺ ខាងសូរិយោដីខេត្ត គេមិនចេញប័ណ្ណអោយទេ។ ហើយក្នុងការចុះធ្វើនេះ គឺ បានប្រមូលឯកសាររបស់ពួកគាត់ យកទៅមាន ដោយ ប្លង់ដី សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត និង អត្តាស៊ីវិលផងដែរ ទើបព្រមចេញប័ណ្ណកម្មសិទ្ធិ ចុងសន្លឹកអោយពួកគាត់ គឺរងចាំតែថ្ងៃទៅយកប្លង់រឹងប៉ុណ្ណោះ៕ ទន្ទឹមទៅនិងរឿងវិវាទដីធ្លី របសពលរដ្ឋ ៥៨៩ គ្រួសារ នាំគ្នាផ្ទុះការតវ៉ានៅសាលាក្រុងប៉ោយប៉ែត ក្នុងអំឡុងប៉ុន្មានថ្ងៃមុនមកនេះ។ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ក៏មានការបែកធ្លាយរឿងមានឈ្មោះបុគ្គល១០នាក់ អះអាងថាខ្លួនមានប័ណ្ណកម្មសិទ្ធប្លង់រឹង បានប្ដឹងជំទាស់មិនអោយមន្ត្រីជំនាញសូរិយោលដី ចេញប័ណ្ណកម្មសិទ្ធ អោយប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃព្រិច ធ្វើអោយពួកគាត់កើតទុក្ខមិនសុខចិត្ត ចង់ដឹងមុខថា ជាបុគ្គលណាខ្លះនោះ ឥឡូវនេះមានដូចខាងក្រោមហើយ៖ ទី១-បើយោងតាមលិខិត លេខ ២១៧៣ មានឈ្មោះ លោក សរ សម្បត្តិ ឧបការី អង្គភាពប្រឆាំងអំពើពុករលួយ មានទីលំនៅ រាជធានីភ្នំពេញ ។ ទី២-បើយោងតាមលិខិត លេខ១០៤៩ មានឈ្មោះ លោក ហេង វុដារ៉ា មានទីលំនៅ រាជធានីភ្នំពេញ ។ ទី៣-បើយោងតាមពាក្យបណ្ដឹងចំនួន ២ច្បាប់ មានឈ្មោះ លោក ហង្ស ស៊ីផា មានទីលំនៅ ខេត្តបន្ទាយមានជ័យ ។ ទី៤-បើយោងតាមពាក្យបណ្ដឹងចំនួន ១ច្បាប់ មានឈ្មោះ គីម ប៊ុនថាន មានទីលំនៅខេត្តកណ្ដាល ។ ទី៥-បើយោងតាមពាក្យបណ្ដឹងចំនួន១ច្បាប់ មានឈ្មោះ សម្បត្តិ មុន្នីរត្ន័ មានទីលំនៅ រាជធានីភ្នំពេញ។ ទី៦-បើយោងតាម ពាក្យបណ្ដឹងចំនួន ២ច្បាប់ មានឈ្មោះ ហៃ វុទ្ធី មានទីលំនៅ ខេត្តបន្ទាយមានជ័យ ។ ទី៧-បើយោងតាម ពាក្យបណ្ដឹងចំនួន២ច្បាប់ មានឈ្មោះ ជា យុទ្ធារុលា មានទីលំនៅខេត្តបន្ទាយមានជ័យ ។ ទី៨-បើយោងតាម ពាក្យបណ្ដឹងចំនួន ១ច្បាប់ មានឈ្មោះ លឹម មុន្និរីទ្ធ មានទីលំនៅរាជធានីភ្នំពេញ។ ទី៩-បើយោងតាម ពាក្យបណ្ដឹងចំនួន ១ច្បាប់ មានឈ្មោះ ជា ស៊ីមហុង មានទីលំនៅខេត្តបន្ទាយមានជ័យ ។ ទី១០-បើយោងតាមពាក្យបណ្ដឹងចំនួន ១ច្បាប់ មានឈ្មោះ ពៅ សារឿន មានទីលំនៅ ខេត្តកំពង់ចាម ។ ទោះជាមានឈ្មោះបុគ្គលទាំង១០នាក់ បាន ប្តឹងងជំទាស់ ឬអះអាងយ៉ាងណាក្តី ក៏ ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃព្រិច ខាងលើបានសូមអំពាវនាវដល់សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងឯកឧត្ដមជា សុផារ៉ា ដែលជាម៉ែ ជាឪ របស់កូនចៅប្រជាពលរដ្ឋទាំងអស់ សូមឯកឧត្តមមេត្តាជួយអោយកូនចៅបានដីនោះត្រឡប់មកកាន់កាប់ ដើម្បីអាស្រ័យផលវិញ និង បានប្រកបមុខរបរជញ្ចឹកគ្រួសារបន្តទៀតវិញផង។ ហើយក៏សូមអំពាវនាវដល់ឯកឧត្តម ជា សុផារ៉ា ជួយមើលលោក ប្រាក់ ប៉ូលី ប្រធានសូរិយោដីប្រចាំខេត្តបន្ទាយមានជ័យ ដែលកំពុងតែក្បត់ប្រជាពលរដ្ឋ ឃុបឃិតគ្នាជាប្រព័ន្ធ មួយនេះផងទាន។ ពាក់ព័ន្ធទៅនឹងការវិវាទដីធ្លីខាងលើ មកដល់ថ្ងៃនេះ អង្គភាពយើងខ្ញុំ នៅមិនអាចសុំការបំភ្លឺពីលោក ប្រាក់ ប៉ូលី ប្រធានសូរិយោដីខេត្ត បានទេ ដោយតាមរយៈលេខទូរស័ព្ទ 012964080 របស់លោក ខលទៅជាច្រើនសារមិនចូល ទោះជាយ៉ាងណាក៏ដោយប្រសិនបើ មានការប្រតិកម្មពីសាមី ខាងអង្គភាពយើងខ្ញុំ រង់ចាំការឆ្លើយបំភ្លឺរៀងរាល់ម៉ោងធ្វើការផ្សាយ ការិយាល័យនិពន្ធ៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1527 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6839 នាក់
ខែនេះ :
22677 នាក់
3 ខែនេះ :
77296 នាក់
សរុប :
1661223 នាក់