ក្រុងប៉ោយប៉ែត៖ បើយោតាមមតិមហាជនបានលើកឡើងថា៖ ក្នុងឆ្នាំ២០១៨-២០១៩ នេះ ខណៈពេលដីឡើងថ្លៃយ៉ាងគំហុក គេសង្កេត ឃើញថា កើតមានរឿងវិវាទដីធ្លីមិនចេះចប់ មិនចេះហើយ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជាក់ស្ដែងថ្ងៃទី២៣ ខែសីហា រហូតដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០៩និង១០នាទីព្រឹក មានប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃព្រិច សង្កាត់និងក្រុងប៉ោយប៉ែត ប្រមាណ៥៨៥ គ្រួសារ បាននាំគ្នាមកសាលាក្រុងប៉ោយប៉ែត តវ៉ា សុំឱ្យលោកអភិបាលក្រុងប៉ោយប៉ែត ជួយរកដំណោះ ស្រាយជូនពួកគាត់ផង ហើយការតវ៉ាសុំអោយអាជ្ញាធរក្រុងជួយជាបន្តបន្ទាប់ដល់វេលាម៉ោង១០និង១០នាទី ទើបមានសភាពស្ងប់ស្ងាត់ទៅវិញ។ ប្រជាពលរដ្ឋមានចំនួនជាង១០០ នាក់ បានមកសុំឲ្យអាជ្ញាធរក្រុងជួយអន្តរាគមន៍ នៃការ និរាករណ៍ប័ណ្ណ កម្មសិទ្ធិទាំង ៣៤ ប័ណ្ណ ដែលបានប្ដឹងជំទាស់ការចេញប័ណ្ណកម្មសិទ្ធិជាប្រពន្ធរបស់ពួកគាត់ ដែលបានរស់នៅជាង១០ឆ្នាំ ទៅ២០ ឆ្នាំ ហើយ គឺជាការបំពានទៅនឹង ស.ជ.ណ.របស់សម្ដេចតេជោទៅវិញ។ ហើយប្រជាពលរដ្ឋបានចោតប្រកាន់ទៅលើលោក ប្រាក់ ប៉ូលី ប្រធានសូរិយោដីខេត្តថា៖ បានឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើបាបពួកគាត់ក្នុងការចេញប្លង់កម្មសិទ្ធិស្របច្បាប់។ បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋរស់នៅភូមិព្រៃព្រិច បានអោយដឹងថា៖ ពួកគាត់រស់នៅលើដីនេះ មិនក្រោម ពី១០ ឆ្នាំ ទៅ ២០ឆ្នាំ នោះទេ ហើយកាលពីមុនក្នុងអំឡុងឆ្នាំ២០០៣ មានអ្នកមកប្ដឹងជំទាស់រួចម្ដងហើយដែល ប៉ុន្តែ នៅពេលដែលពួកគាត់បានតវ៉ា មួយរយៈក្រោយមកសម្ដេចតេជោ ហ៊ុន សែន ក៏បានចេញ ស.ជ ណ. ដែលមានសុទ្ធតែប្រមុខថ្នាក់ដឹកនាំនៅឆ្នាំ២០០៤ សម្រេចអោយដីប្រជាពលរដ្ឋមានចំនួន៥៨៩ គ្រួសារ រស់នៅ និង អាស្រ័យផលផងដែរ ហេតុអ្វីនៅឆ្នាំ២០១៩ នេះ បែរជាមានអ្នកមកប្ដឹងជំទាស់ទៅវិញ ហើយពួកគាត់ឆ្ងល់ថា តើអ្នកធំនោះជានរណា?។ ប្រជាពលរដ្ឋបានលើកឡើងបន្តថា៖ បើសិនជាដីមានទំនាស់ហេតុអ្វី បានជាចេញប័ណ្ណទទួលស្គាល់ក្បាលដីអោយពួកគាត់ ដែលជាប្លង់ប្រពន្ធចុះធ្វើដោយនគរូបនីយកម្ម និង សំណង់សូរិយោដីខេត្ត បើសិនមានទំនាស់មែននោះ គឺ ខាងសូរិយោដីខេត្ត គេមិនចេញប័ណ្ណអោយទេ តែនេះគឺការធ្វើដើម្បីបញ្ចប់ការងាររបស់ពួកគាត់ នៅទីតាំងខាងលើ ដើម្បីប្រមូលក្បាលដីយក របស់ប្រជាពលរដ្ឋដែលមាន ដើម្បីឃុបឃិតគ្នាជាប្រព័ន្ធតែប៉ុណ្ណោះ។ ហើយក្នុងការចុះធ្វើនេះ គឺ បានប្រមូលឯកសាររបស់ពួកគាត់ យកទៅដោយមាន ប្លង់ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត និង អត្តាស៊ីវិលផងដែរ ទើបព្រមចេញប័ណ្ណកម្មសិទ្ធិអោយពួកគាត់។ ក្នុងនោះផងដែលឃើញមានវត្តមានលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត និងលោក គាតហ៊ុល អភិបាលក្រុងប៉ោយប៉ែត ចូលរួមសម្របសម្រួល និង បានឯកភាពអោយពលរដ្ឋទាំងនោះ ធ្វើការផ្តិតមេដៃសុំអន្តរាគមន៍ជួយពួកគាត់។ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត បានប្រាប់អោយដឹងថា៖ការដែលប្រជាពលរដ្ឋមកតវ៉ានៅមុខសាលាក្រុងនេះ គឺពាក់ព័ន្ធទៅនឹងក្នុងប្រព័ន្ធមានចំនួន ៣៤ ប័ណ្ណ ដែលមានភូមិចំនួនពីរមានភូមិសាមគ្គីមានជ័យ និង ភូមិព្រៃព្រិច។ លោកអភិបាលរងខេត្តបានបន្តអោយដឹងទៀតថា៖ ចំពោះករណីមានទំនាស់នេះដែរ លោកនឹងឡើងរបាយការណ៍ទៅខេត្ត ដើម្បីពិភាក្សាជាមួយតុលាការ ដើម្បីនិរាករណ៍ប័ណ្ណកម្មសិទ្ធិទាំង ៣៤ នោះចោល នឹងធ្វើការចេញប័ណ្ណថ្មីអោយពួកគាត់វិញ។ ទោះជាយ៉ាងណាក្តី ប្រជាពលរដ្ឋបានអំពាវនាវដល់សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងឯកឧត្ដមជា សុផារ៉ា ដែលជាម៉ែ ជាឪ របស់កូនចៅប្រជាពលរដ្ឋទាំងអស់ សូមឯកឧត្តមមេត្តាជួយអោយកូនចៅបានដីនោះត្រឡប់មកកាន់កាប់ ដើម្បីអាស្រ័យផល និង ប្រកបមុខរបរបន្តទៀត។ ហើយក៏សូមអំពាវនាវដល់ឯកឧត្តម ជា សុផារ៉ា ជួយមើលលោកប្រាក់ប៉ូលី ប្រធានសូរិយោដីខេត្តបន្ទាយមានជ័យ ដែលកំពុងតែក្បត់ប្រជាពលរដ្ឋ ឃុបឃិតគ្នាជាប្រព័ន្ធ នេះផង។ ពាក់ព័ន្ធទៅនឹងការវិវាទដីធ្លីខាងលើនេះអង្គភាពយើងខ្ញុំ មិនអាចសុំការបំភ្លឺពីលោក ប្រាក់ ប៉ូលី ប្រធានសូរិយោដីខេត្ត បានទេ ដោយតាមរយៈលេខទូរស័ព្ទ 012964080 របស់លោក ខលទៅជាច្រើនសារមិនចូល ទោះជាយ៉ាងណាក៏ដោយប្រសិនបើ មានការប្រតិកម្មពីសាមី ខាងអង្គភាពយើងខ្ញុំ រង់ចាំការឆ្លើយបំភ្លឺរៀងរាល់ម៉ោងធ្វើការផ្សាយ ការិយាល័យនិពន្ធ៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា