ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែ អស្សុជ ឆ្នាំជូតទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នេះ នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បានអញ្ចេីញជួបសំណេះសំណាលជាមួយនិវត្តន៍ជននិងប្រគល់ថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាលជូនពួកគាត់ផងដែរ។ ក្នុងពិធីសំណេះសំណាលនេះលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការខេត្ត បានពាំនាំនូវការផ្តាំផ្ញេីសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្ររាជាណាចក្រកម្ពុជា និងពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំពោះ លោកលោកស្រី ជានិវត្តន៍ជន និងក្រុមគ្រួសារមន្ត្រីនគរបាលមរណៈចំនួន១៣នាក់។ លោកស្នងការខេត្ត បានរំលឹកអំពីគុណសម្បត្តិយ៉ាងធំធេងមិនអាចកាត់ថ្លៃបានរបស់លោក លោកស្រី ដែលជាអតីតកងកម្លាំងនគរបាលជាតិ ធ្លាប់បានបំពេញភារកិច្ចបម្រេីជាតិ បម្រេីប្រជាពលរដ្ឋ នារយៈពេលកន្លងទៅ និងការតស៊ូតាំងពីសម័យសង្រ្គាមបង្ហូរឈាមស្រស់ រហូតប្រទេសជាតិយេីងមានសុខសន្តិភាពពេញបរិបូរណ៌ និងមានការអភិវឌ្ឍន៍រីកចម្រេីនដូចពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ លោកស្នងការបានជម្រាបនិងបញ្ជាក់ថា៖ បេីទោះបីលោក លោកស្រី បានរស់នៅក្នុងជីវភាពស៊ីវិលជាប្រជាពលរដ្ឋដូចបច្ចុប្បន្ននេះក្តី តែការទំនាក់ទំនងគ្នារវាងលោក លោកស្រីនិងកងកម្លាំងនគរបាលដែលកំពុងបំពេញភារកិច្ចបច្ចុប្បន្ន នៅតែមានភាពល្អដូចពេលមុនអីចឹង គឺមិនអាចបោះបង់គ្នាចោលឡេីយ លោក លោកស្រី នៅពេលនេះ ត្រូវស្ថិតនៅក្រោមសមាគមន៍អតីតយុទ្ធជនមួយទៀត ដែលមាន លោកអធិការនគរបាលក្រុង ស្រុកជាប្រធាន ឬអនុប្រធានសមាគមន៍ នេះ ។ លោកស្នងការខេត្ត សូមសំណូមពរដល់លោក លោកស្រី ជានិវត្តន៍ជន បន្តជួយផ្តល់នូវមតិយោបល់ល្អៗជាការណែនាំចែករំលែក និងនិងបំពេញបន្ថែមដល់មន្រ្តីនគរបាលយើង ដែលកំពុងបំពេញភារកិច្ចនៅមូលដ្ឋាន ឃុំ សង្កាត់ ទុកដូចជាកូន ចៅ ជាបងប្អូន ជាសាច់ឈាមតែមួយចឹង មានបញ្ហាអ្វីសូមធ្វេីការទំនាក់ទំនងមករូបលោកក៏បាន មកលោកស្នងការរងទទួលផែនការងារធនធានមនុស្សក៏បាន លេីសពីនេះសំណូមពរ លោក លោកស្រី ជួយផ្សព្វផ្សាយបន្តដល់មហាជននៅមូលដ្ឋានបានជ្រាប និងចូលរួមអនុវត្តដូចជាករណីគោរពច្បាប់ចរាចរណ៍ផ្លូវគោក ផ្សព្វផ្សាយករណីគ្រឿងញៀនកុំអោយមានអ្នកប្រើប្រាស់ឬចែកចាយជួញដូរនៅក្នុងមូលដ្ឋាន លោកស្នងការសំណូមពរដល់ លោក លោកស្រី ចូលរួមផ្សព្វផ្សាយ និង បង្ការខ្លួន ពីករណីឆ្លងជម្ងឺ COVID កូវីដ-១៩។ សូមជម្រាបថា៖ ក្នុងពិធីប្រគល់ទទួលថវិកានាពេលនេះ មាន លោក លោកស្រី ជានិវត្តន៍ជនចំនួន១០១នាក់ និងគ្រួសារមន្រ្តីនគរបាលមរណ:ចំនួន១៣នាក់ សរុបចំនួន ១១៤នាក់ ហេីយមានថវិកាសរុបចំនួន៩៨២,៥៦០,១៤០រៀល(ប្រាំបួនរយប៉ែតសិបពីរលានប្រាំរយហុកសិបពាន់និងមួយរយសែសិបរៀល)៕ ដោយៈ លោក សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា