ខេត្តឧត្ដរមានជ័យ៖ ក្រោយពីឃើញសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លេខ ៧៣៥ សហវ ប្រ.ក សម្រេចដាក់អោយលោក ជុំ សំនិត អត្តលេខ ១៦៨០១០០០០៤ ប្រធានសាខាពន្ធដារខេត្តឧត្ដរមានជ័យ នៃអគ្គនាយកដ្ឋានពន្ធដារអោយស្ថិតនៅភាពទំនេរគ្មានប្រាក់បៀវត្សដោយបញ្ញត្តិបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១ ខែ មិថុនា ឆ្នាំ២០២០ ចេញ ដោយអគ្គបណ្ឌិតសភាចារ្យ អួន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីកន្លងទៅថ្មីៗ ពេលនេះនិងទៅជាយ៉ាងណា?។ មហាជនក៏ដូចជាប្រជាពលរដ្ឋរស់នៅខេត្តឧត្ដរមានជ័យ កំពុងនាំគ្នាដាក់មន្ទិលសង្ស័យ និងនិយាយតៗគ្នា តាមទាមការហ្វេ ថា៖ សេចក្ដីប្រកាស សម្រេចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដាក់អោយលោក ជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្ដរមានជ័យ នៃអគ្គនាយកដ្ឋានពន្ធដារអោយស្ថិតនៅភាពទំនេរគ្មានប្រាក់បៀវត្សដោយបញ្ញត្តិបណ្ដោះអាសន្ន គ្រាន់តែជាការធ្វើបំពេញកិច្ច និង មិនចង់អោយមហាជនរិះគន់ទៅដល់ក្រសួង សេដ្ឋកិច្ចនិងហរិញវត្ថុ តែប៉ុណ្ណោះ នេះបើយោងពីប្រភពរិះគន់។ ប្រភពផ្ទៃក្នុងបង្ហើបចេញពីសាខាពន្ធដារខេត្តឧត្តរមានជ័យ ដែលសប្បាយចិត្ត និងមិនពេញចិត្ត ទង្វើរបស់លោក ជុំ សំនិត បានបង្ហើបប្រាប់ភ្នាក់ងារសារព័ត៌មានយើងខ្ញុំ អោយដឹងថា៖ រឿងលោក ជុំ សំនិត ដែលជាប្រធានសាខាពន្ធដារ ខេត្តឧត្ដរមានជ័យ គឺមានរឿងអាស្រូវជាច្រើនណាស់.! ហើយកន្លងមក សារព័ត៌មានក្នុងស្រុក នាំគ្នាចុះផ្សាយព្រោងព្រាត លើបណ្ដាញវេបសាយគេហទំព័រ និង សង្គមហ្វេសបុក ផងដែរ ពាក់ព័ន្ធទៅនិងរឿលោក ជុំ សំនិត បានប្រព្រឹត្តអំពើរពុករលួយ ហ៊ានដាក់សាច់ញ្ញាតិ និង កូនស្រីបង្កើត របស់ខ្លួន ចូលកន្លែងធ្វើការ មានតែឈ្មោះ ប៉ុន្តែ មនុស្សមិនមកធ្វើការ គែអវត្តមានរហូតតែម្តង ហើយបើកលុយជារៀងរាល់រាល់ខែផងដែរ។ ពាក់ព័ន្ធរឿងរ៉ាវ ពុករលួយ របស់លោក ជុំ សំនិត មហាជនក្នុងខេត្តឧត្តរមានជ័យ រងចាំមើលថាតើ ជោគជីតារាសីរបស់លោក ជុំ សំនិត ប្រធានសាខាពន្ធដារ ខេត្តឧត្ដរមានជ័យ និងអាចមានរាសីខ្ពស់នៅកាន់មុខតំណែង ជាប្រធានសាខាពន្ធដារទៀតឬយ៉ាងណាក្នុងឆ្នាំ២០២១ ឬមួយក៏អាចធ្លាក់ចុះពីមុខតំណែងមួយនេះ,,?។ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ម្សិលមុិញ លោក ជុំ សំនិត ប្រធានសាខាពន្ធដារ ខេត្តឧត្ដរមានជ័យ បានបព្ជាក់ប្រាប់អ្នកសារព័ត៍មានយើងតាមទូរសព្ទ័ថា ការងារខាងលើទាំងប៉ុន្មាន លោកបានដោះស្រាយបព្ចាប់រួចរាល់អស់ ប៉ុណ្ណឹងបានហើយលោក ជាប់រវល់៕ ដោយៈ លោក សួន ចំណាប់ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា