ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បញ្ចូលហ្គាស មានហានិភ័យខ្លាំងណាស់បងប្អូន បង្កឆេះរថយន្តហាយឡិនឌ័រ ០១គ្រឿង និងរងរបួសធ្ងន់ស្រាល៣នាក់.!​!​!​ មានវីដេអូ
Sat,31 October 2020 (Time 04:44 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 616នាក់)


ក្រុងប៉ោយប៉ែត៖ មានករណីឆាបឆេះរថយន្តហាយឡិនឌ័ររ ០១គ្រឿង ពណ៍ ស ពាក់ស្លាកលេខ បន្ទាយមានជ័យ​ 2A-9567 ដោយសារបញ្ចូលហ្គាស បង្កការភ្ញាក់ផ្អើលទាំងក្បាលព្រលប់ នាវេលាម៉ោង​១៨នឹង៤០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅចំនុចមណ្ឌល៦ ភូមិប្រជាធម្មលិច​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ប្រភពពីកន្លែងហេតុការណ៍​បានអោយដឹងថា៖មុនកើតហេតុ គេបានឃើញមានរថយន្តម៉ាកហាយឡេនឌឺ ពណ៍ ស ពាក់ស្លាកលេខ បន្ទាយមានជ័យ​ 2A-9567 អ្នកបេីកបរដោយឈ្មោះ​ សារ៉ាត់ កន្និកា​ ភេទ​ស្រី​ អាយុ​៣៨​ឆ្នាំ​ បានចូលមកបញ្ចូលហ្គាសក្នុងរថយន្តចំនួន​ ១៥​ គីឡូក្រាម​ នៅកន្លែងបញ្ចូលហ្គាស ដែលមានឈ្មោះ មុំ​ សុភក្រ័​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ត្រូវជាបងប្អូនជីដូនមួយ ពេលកំពុងបញ្ចូលហ្គាស​ ក៏បានផ្ទុះហ្គាសចេញពីក្នុងរថយន្ត បណ្តាលអោយភាយចំហាយហ្គាសចេញមកខាងក្រៅចំឆ្នាំងស៊ុបនៅក្បែរនោះ​ បណ្តាលអោយមានអគ្គីភ័យឆេះតែម្តង។ ភ្លាមៗនោះសមត្ថកិច្ចជំនាញនៃអធិការក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ធិន សុិនដេត អធិការដ្ឋានក្រុងប៉ោយប៉ែត បានចុះជួយអន្តរាគមន៍នាំយករថយន្តពន្លត់អគ្គីភ័យចំនួន០១គ្រឿងនៃអធិការដ្ឋានក្រុង រួមនិងរថយន្តពន្លត់អគ្គីភ័យក្រុមហ៊ុនត្រូពីកាណាចំនួន ០២ គ្រឿង​ មកបាញ់ពន្លត់រថយន្តដែលកំពុងតែឆេះទាន់ពេលវេលា។ ផលប៉ះពាល់រួមមាន៖ ១-ឆេះរថយន្តម៉ាកហាយឡេនដឺ ពណ៍ ស ខាងលេីខូចខាតទាំងស្រុង។ ២-ឆេះខ្សែចរន្តអគ្គីសនី ដែលបន្តោងលើបង្គោលភ្លេីង។ ៣-គ្រឿងលក់ចាប់ហួយ ននិងគ្រឿងទេសមួយចំនួន។ ករណីនេះដែរបណ្តាលអោយមានអ្នករងរបួសប្រុសស្រី៣ នាក់ ក្នុងនោះមានក្មេងស្រី ២ នាក់ ត្រូវបានបញ្ជូនទៅព្យាលបាលនៅមន្ទីរពេទ្យខេត្តសៀមរាមមានឈ្មោះ៖ ទី១-សារ៉ាក​ កក្កដា​ ភេទ​ ប្រុស​ អាយុ​ ១៤​ ឆ្នាំ​ រងរបួសជេីងទាំងសងខាង។ ទី២-ហ៊ន់​ សុវណ្ណារី​ អាយុ​ ០​​​៥​ ឆ្នាំ​ រង​បួស​រលាកដៃជេីង​ និងផ្ទៃមុខ។ ទី៣-ហ៊ន់​ ដាណេ​ អាយុ​ ០៧​ ឆ្នាំ​ រងបួសរលាកដៃជេីងនិងផ្ទៃមុខ។ សូមបញ្ជាក់ថា៖ ករណីអគ្គីភ័យនេះបានរលត់ទាំងស្រុង​ នៅវេលា​ម៉ោង​១៩នឹង២០នាទីយប់ បន្ទាប់ពីមានកម្លាំងសមត្ថកិច្ចចម្រុះសហការជាមួយអាជ្ញាធរភូមិ និងប្រជាពលរដ្ឋ រួមនិងរថយន្តពន្លត់អគ្គីភ័យចំនួន០១រគ្រឿងរបស់អធិការដ្ធាននគរបាលក្រុងប៉ោយប៉ែត និងរថយន្តអគ្គីភ័យរបស់ក្រុមហ៊ុនត្រូពីកាណាចំនួន ០២ គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន០៤ឡានផងដែរ៕ ដោយ: លោក ហ៊ីម ឯល គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1165 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6477 នាក់
ខែនេះ :
22315 នាក់
3 ខែនេះ :
76934 នាក់
សរុប :
1660861 នាក់