ស្រុកម៉ាឡៃ៖ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាគណធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខ ដំណែង បំពាក់ឋានន្តរស័ក្តិ ជូនដលើមន្រ្តីនគរបាលជាតិ ធ្វើឡើងនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដោយមានការចូលរួមក្នុង ស្នងការរងខេត្ត-នាយរង -អធិការ-អធិការរង-លោកអភិបាលស្រុកម៉ាឡៃផងដែរ។ ក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ នៃស្នងការនគរបាលខេត្ត បន្ទាយមានជ័យ បានផ្ដល់អនុសាសន៍ ដល់កងកម្លាំង ធ្វើយ៉ាងណាត្រូវបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ហើយលោកស្នងការបាន ដាក់ចេញទិសដៅអនុវត្តចំនួន០៤មាន៖ ១- ខិតខំប្រឹងប្រែងបន្តអោយមានសន្តិសុខសណ្ដាប់ធ្នាប់ និងការពារសន្តិភាព។ ២- ពង្រឹងអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។ ៣- ដោះស្រាយក្តីកង្វល់ចំពោះមុខរបស់ប្រជាពលរដ្ឋ ។ ៤- សាមគ្គីភាព ឯកភាពផ្ទៃក្នុង ត្រូវចូលរួមសហការជាមួយគ្រប់អជ្ញាធរដែនដីពាក់ព័ន្ធទាំងអស់ដើម្បីសម្រេចជោគជ័យគ្រប់ភារកិច្ចផងដែរ៕ ដោយៈ លោក ហ៊ីម ឯក និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា