ខេត្តបន្ទាយមានជ័យ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី លោកឧត្តមសេនីយ៍ត្រី សិទ្ឋិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ទិសដៅ គ្រប់អធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៩ និងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ ត្រូវត្រៀមកងកម្លាំងជានិច្ច ក្នុងការចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។ បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២០នេះ មានចំនួន២ស្រុក ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង រួមមាន៖ ទី១-ស្រុក ថ្មពួក និងទី២-ស្រុកម៉ាឡៃ។ ក្នុងនោះដែរ ដោយសារទឹកហូរធ្លាក់មកពីប្រទេសថៃ ឆ្លងកាត់ភូមិសាស្រ្ត ស្រុកនៅជាប់តាមបន្ទាត់ព្រំដែន បណ្តាលអោយមានទឹកលិចក្រោមផ្ទះ ប្រជាពលរដ្ឋ ប៉ុន្តែ ចំពោះស្ថានភាពជំនន់ទឹកភ្លៀងកំពុងស្រកចុះបណ្តើៗហើយ ហើយក៏ពុំមានផលប៉ះពាល់អ្វីដល់បងប្អូនប្រជាពលរដ្ឋឡើយ៕ ដោយ: គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា