ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក បឹងសាគូ បើកកិច្ចប្រជុំសំណេះសំណាល រវាង ទាហានឈុតខ្មៅកងអនុសេនាធំលេខ ១២០៥ ថៃ.!!!
Fri,09 October 2020 (Time 08:59 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 741នាក់)


ខេត្តបន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែត នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៨និង០០នាទីព្រឹក លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក បឹងសាគូ ដឹកនាំកម្លាំងចំនួន០៩នាក់ តំណាងដ៏ខ្ពង់ខ្ពស់ លោកមេបញ្ជាការរដ្ឋាននគរបានវរ:សេនាតូចលេខ ៩១១ និង មេបញ្ជាការរង បើកកិច្ចប្រជុំជួបសំណេះសំណាលពិភាក្សាគ្នា រវាងកម្លាំងជួរមុខ កម្ពុជា-ថៃ ដែលកម្លាំងជួរមុខទាហានឈុតខ្មៅថៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឆាន វង្សវាយមេធី មេបញ្ជាការកងអនុសេនាធំលេខ ១២០៥ មានចំនួន០៩នាក់ ដើម្បីបង្កើនសហប្រតិបត្តិការល្អៗ និងបង្កើនភាពស្និទ្ធស្នាលគ្នា រវាងគូរភាគី ដែលជាប្រទេសជិតខាង បើកកិច្ចប្រជុំ នៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកបឹងសាគូ (ខាងទឹកកម្ពុជា)។ ក្នុងកិច្ចប្រជុំសហប្រតិបត្តិការ និង ពិភាក្សាគ្នា រវាងគូរភាគី កម្ពុជា-ថៃ នាព្រឹកនេះផងដែរ មាន ៥ ចំណុច រួមមានដូចខាងក្រោម៖ ទី១-សូមអោយមានការយល់យោគគ្នាទៅវិញទៅមក រវាងកងកម្លាំងជួរមុខកម្ពុជា និងកងកម្លាំងជួរមុខថៃ ដែលនៅឈរជើងតាមខ្សែបន្ទាត់ព្រំដែន។ ទី-បង្កើនភាពស្និតស្នាលគ្នាអោយបានល្អប្រសើរ។ ទី៣-រួមគ្នាបង្ការនិងការពារទប់ស្កាត់ការរីករាលជម្ងឺកូវីដ-១៩ នៅតាមព្រំដែនគឺខិតខំរួមគ្នា ទប់ស្កាត់ការឆ្លងដែនដោយខុសច្បាប់។ ទី៤-រួមគ្នាទប់ស្កាត់ បទល្មើសគ្រឿងញៀន។ ទី៥-រួមគ្នាទប់ស្កាត់ បទល្មើសចោរកម្ម ឆ្លងដែនគ្រប់ប្រភេទ ។ កិច្ចប្រជុំពិភាក្សាសហប្រតិបត្តិការ រវាងកម្លាំង ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកបឹងសាគូ កម្ពុជា និង កម្លាំងទាហានឈុតខ្មៅថៃ ត្រូវបានសំណេះសំណាលចប់នៅវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃខែឆ្នាំដដែល៕ ដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
970 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6282 នាក់
ខែនេះ :
22120 នាក់
3 ខែនេះ :
76739 នាក់
សរុប :
1660666 នាក់