ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ចុះជួយប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុករុក្ខគីរី ខេត្តបាត់ដំបង។ ជាមួយនឹងសកម្មភាពជួយសង្គ្រោះនោះដែរ ក៏មានវត្តមាន លោកឧត្តមសេនីយ៍ត្រីី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងនគរបាលចូលរួម សហការ ចុះជួយអន្តរាគមន៍ និង សង្រ្គោះប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅព្រឹកនេះផងដែរ។ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអោយដឹងថា៖ក្រៅពីស្រុករុក្ខគីរី ក៏មានស្រុកមួយចំនួនទៀតដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ នៃខេត្តបាត់ដំបង ក៏កំពុងទទួលរងការប៉ះពាល់ដូចគ្នានេះដែរ ហេីយកងកម្លាំងនគរបាលកំពុងចូលរួមជួយសង្រ្គោះយ៉ាងសស្រាក់សស្រាំបំផុត ដើម្បីជម្លៀសប្រជាពលរដ្ឋទៅរកទីទួលមានសុវត្ថិភាពផងដែរ៕ ដោយ: លោក សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា