ខេត្តកំពង់ធំ៖ សត្វព្រៃជិត១០០០ក្បាល ត្រូវបានសមត្ថកិច្ចខេត្តកំពង់ធំប្រលេង ក្រោយពីបង្ក្រាបទីតាំងលួចលាក់ជួញដូរសត្វព្រៃដុះស្លែររបស់លោក ចេង ថែន ក្រោមការដឹកនាំសមត្ថកិច្ចអង្គការវ៉ាយអេត ចុះបង្រ្កាបផ្ទាល់ដោយលោក សាយ វាសនា ព្រះរាជអាជ្ញារងខេត្តកំពង់ធំ និងមានការចូលរួមពី មន្រ្តីរាជរដ្ឋបាលព្រៃឈើ មន្រ្តីកងរាជអាវុធហត្ថខេត្ត មន្រ្តីប៉ុស្ត៍រដ្ឋបាល អាជ្ញាមូលដ្ឋាន ចុះឆែកឆេរផ្ទះស្តប់ទុកនិងជួញដូរសត្វព្រៃ ស្ថិតនៅភូមិម្នាវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២០។ ក្នុងការចុះបង្ក្រាបនេះផងដែរ សមត្ថកិច្ចដែលបានចុះបង្រ្កាបសត្វព្រៃ បានបញ្ជាក់ថា៖ មុនឈានដល់ការបង្រ្កាប គឺមានការបើកស៊ើប អង្កេតជាយូរមកហើយដែរ លុះមុនថ្ងៃបង្រ្កាបសមត្ថកិច្ចបានហ៊ុំព័ទ្ធទីតាំងផ្ទះខាងលើមុនមួយថ្ងៃ ដោយខ្លាចមានការដឹកជញ្ជូនសត្វព្រៃចេញទៅវៀតណាម ក៏បានឯកភាពចុះឆែកឆេរក៏ប្រទះឃើញមានសត្វព្រៃជាច្រើនក្បាលក្នុងពេលនោះ តែសំណាងល្អម្ចាស់ផ្ទះនៅតែរត់គេចខ្លួនតាមទម្លាប់ បណ្តោយអោយសមត្ថកិច្ចចុះឆែកឆេរតាមសប្បាយ ដោយមិនបាច់ខ្លាចក្រែង ដោយសារគ្មាននណារម្នាក់នៅចាំផ្ទះឡើយ សមត្ថកិច្ចបានព្យាយាមទំនាក់ទំនងម្ចាស់ផ្ទះ តែម្ចាស់ផ្ទះថាយកកូនមកមន្ទីរពេទ្យ សៀមរាប ចុះហេតុអ្វីបានជាដូចណាត់គ្នាម្លេះ។ លទ្ធផលនៃការដឹកនាំបង្រ្កាបនិងធ្វើការដោះលេងសត្វព្រៃ ដែលត្រូវបានមហាជនរិះគន់ថា ទីតាំងនេះបានប្រកបមុខរបរនេះ ជាយូឆ្នាំមកហើយ មិនដែលមានសមត្ថកិច្ចណាហ៊ានបង្រ្កាបនោះទេ ទើបតែពេលនេះ អស់ល័ក្ខណ ត្រូវបាន អង្គការវ៉ាយអេត អញ្ជើញសមត្ថកិច្ចមូលដ្ឋាន អោយចួលរួមជាសាក្សីនៃការបង្រ្កាបសត្វព្រៃ ក្នុងនោះសមត្ថកិច្ចបានឆែកឆេរផ្ទះសង្ស័យលួចលាក់ស្តប់ទុក និងជួញដូរសត្វព្រៃ ដែលមានម្ចាស់ផ្ទះឈ្មោះ ចេង ថែន ភេទប្រុស អាយុ ៣៤ ឆ្នាំ មានមុខរបរជួញដូរសត្វព្រៃជាអាជីប និងរឹបអូសបានសត្វព្រៃ សត្វប្រវឹក ៤៦៦ ក្បាល សត្វស្វា ៥៥ ក្បាល ពស់ចាន់ល្មម ២ ក្បាល សំពោជក្រអូប ៣ ក្បាល សត្វទាំងនេះត្រូវបានដឹកយកទៅភ្នំពេញ ដើម្បីជួយសង្រ្គោះនិងប្រលេង អោយរស់នៅបែបធម្មជាតិ។ សមត្ថកិច្ចដែលបានចុះបង្រ្កាបសត្វព្រៃបានអោយដឹងទៀតថា៖ ក្រោយពីសមត្ថកិច្ចមកដល់ គឺពុំប្រទះឃើញម្ចាស់ផ្ទះ សូម្បីតែម្នាក់នៅចាំផ្ទះនោះទេ តែដោយយើងមានសមត្ថកិច្ចចម្រុះ ថែមកំលាំងដឹកនាំដោយលោកព្រះរាជអាជ្ញារងខេត្តកំពង់ធំ គឺបានត្រឹមតែប្រមូលសត្វព្រៃទាំងអស់ ដាក់លើឡានចំនួបីឡាន ដឹកចេញទៅសង្រ្គោះអាជ្ញាជីវិត ចំណែកម្ចាស់ផ្ទះឈ្មោះ ចេង ថែន បានរត់គេចខ្លួន និងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចោទប្រកាន់ការជួញដូរសត្វព្រៃដោយខុសច្បាប់ទៅតុលាការថែមទៀតផង៕ ដោយៈ លោក ស៊ុយ វុទ្ធី ប្រធានគ្រប់គ្រងព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា