ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ដ ស្នងការរងខេត្ត និងលោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានធ្វើសន្និសីទសារព័ត៌មាន បានបង្ហាញ មុខសញ្ញាម្នាក់ជិះម៉ូតូ(ឆក់) នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត.!!!
Wed,11 November 2020 (Time 12:01 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 685នាក់)


ក្រុងប៉ោយប៉ែត៖ ដោយយោងតាមគណនី fb ឈ្មោះ Chhaiky Pha បានបង្ហោះរូបភាព(រងរបួសដៃ) កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង១១និង៤៤នាទីយប់ បានសរសេរថា៖ បងប្អូនពេលជិះម៉ូតូត្រូវប្រុងប្រយ័ត្នផង ញុំត្រូវចោរឆក់កាបូប #ផ្លូវក្រោយនាគទិព្ធចោរច្រើនណាស់។ ក្រោយពេលកើតហេតុ នារីជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីនារីជនរងគ្រោះភ្លាម និងដោយបានបទបញ្ជា ពីលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ដ ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌខេត្ត លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានដឹងនាំកម្លាំង អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការស្រាវជ្រាវ ឈានដល់ការចាប់ខ្លួនជនដៃដល់ដែលជាមុខសញ្ញាជិះម៉ូតូ ឆក់កាបូប នោះ បានម្នាក់ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង០៣ជាង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ។ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះដែរ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ដ ស្នងការរងខេត្ត និងលោកអធិការក្រុងប៉ោយប៉ែត បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខសញ្ញាជនដៃដល់់ម្នាក់ ដែលបានធ្វើសកម្មភាពជិះម៉ូតូ ឆក់កាបូប នារីម្នាក់ កាលពីពេលថ្មីៗកន្លងទៅនេះ នៅខាងក្រោយនាគទិព្វ នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ លោកស្នងការរងបានបន្តអោយក្រុមអ្នកសារព័ត៌មានដឹងថា៖ លោកនិងចាត់កម្លាំងខាងលោកអធិការក្រុងបន្តបើកការស្រាវជ្រាវបន្ថែមទៀត ដើម្បីបន្តតាមចាប់ខ្លួន ដៃជើងគូកនដែលជាមុខសញ្ញា(ឆក់) យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីធានាបានភូមិឃុំមានសុវត្ថិភាព ដោយយោងតាមបទបញ្ជា និងយកចិត្តទុក្ខដាក់ ពីលោកស្នងការខេត្តបន្ទាយមានជ័យ...(រាយការណ៍ បឋម:)៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1116 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6428 នាក់
ខែនេះ :
22266 នាក់
3 ខែនេះ :
76885 នាក់
សរុប :
1660812 នាក់