ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ក្រុមហ៊ុន ម៉ាឃល កំពុងកាប់បំផ្លាញព្រៃឈើ នៅខេត្តព្រះវិហារ យ៉ាងគគ្រើកគគ្រេង បែជាសមត្ថកិច្ចជំនាញពាក់ព័ន្ធមិនបង្ក្រាប.!!!
Sat,14 November 2020 (Time 04:34 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 640នាក់)


ខេត្តព្រះវិហារ៖ ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) ត្រូវបានគេរាយការណ៍ថាបានកំពុងតែបានដៃក្នុងការ កាប់បំផ្លាញព្រៃឈើ យ៉ាងគគ្រឹកគគ្រេង បំផុតនៅក្នុងខេត្តព្រះវិហារ។ ចំណែកអាជ្ញាធរខេត្តនិងមន្ត្រីជំនាញពាក់ព័ន្ធបានរក្សាភាពស្ងប់ស្ងាត់ ទុកឱកាសឲ្យក្រុមហ៊ុនមួយនេះ កាប់បំផ្លាញព្រៃឈើតាមតែអំពើចិត្ត។ ការដែលអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើមិនដឹង មិនឮ ហើយសម្ងំស្ងៀមបែបនេះ គេសង្ស័យថា បានទទួលផលប្រយោជន៍ពីក្រុមហ៊ុន។ សេចក្ដីរាយការណ៍បានឲ្យដឹងថាក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) ប្រើប្រាស់រថយន្តបាកុង ដឹកជញ្ជូនព្រៃឈើនៅក្នុងព្រៃតំបន់ចំណុចដើមត្នោតមួយដើម,ព្រៃបាក់កន ស្ថិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារដែលមានព្រំប្រទល់ជាមួយចំណុចអូរភ្ញៀវ ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ សេចក្ដីរាយការណ៍បន្តថានៅរសៀលថ្ងៃទី១២ និងព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមអ្នកសារព័ត៌មាន បានជួបប្រទះឃើញរថយន្តបាកុង ប្រមាណជិត១០គ្រឿង កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើមូលនៅតំបន់ខាងលើ។ ក្នុងនោះ ក៏ឃើញត្រាក់ទ័រចំនួន២គ្រឿង កំពុងតែអូសឈើ និងរថយន្តបាកុង២គ្រឿងទៀត កំពុងតែខាឈើឡើងលើរថយន្ត និងដឹកឈើចូលឃ្លាំង រួមគំនរឈើដូចរូបភាពជាក់ស្ដែងខាងក្រោម។ បើតាមសេចក្ដីរាយការណ៍ថាក្រុមឈ្មួញអ្នកមានអំណាច កំពុងសំរុកកាប់ឈើដឹកជញ្ជូន ឮលាន់សម្លេងរណារយន្ត និងម៉ាស៊ីនអារឈើ ទ្រហឹងពេញព្រៃ ដោយពួកគេទាំងនោះបានប្រើប្រាស់រថយន្តបាកុង សម្រាប់ដឹកឈើមកទម្លាក់នៅចំណុចក្នុងព្រៃតំបន់ព្រៃបាក់កន ជាប់នឹងព្រៃឡង់ឋិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។ អ្នកភូមិនិយាយថា ពួកគាត់កាប់ឈើបន្តិចបន្តួច សម្រាប់សង់ជាផ្ទះសម្បែង ត្រូវបានអាជ្ញាធរ រដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាប និងគំរាមកំហែងជាប់គុកច្រវ៉ាក់។ ប៉ុន្តែសម្រាប់ឈ្មួញអ្នកមានអំណាចវិញពួកគេកាប់បំផ្លាញព្រៃឈើប្រើប្រាស់សុទ្ធតែគ្រឿងចក្រ ដោយមិនមានការទប់ស្កាត់នោះទេ។ «បណ្ដាញសៀមរាបប៉ុស្ដិ៍» នៅមិនទាន់ទទួលបានការបំភ្លឺពី ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) បាននៅឡើយទេ ជុំវិញការចោទប្រកាន់នេះ ដោយមិនមានលេខទូរស័ព្ទ។ ប៉ុន្តែមេការក្រុមហ៊ុនបានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា«ក្រុមហ៊ុនរបស់ពួកគេមានច្បាប់ទម្លាប់ត្រឹមត្រូវ ដោយមេការរូបនោះថា ឯកសារនៅមេធំៗ លើឯណោះ។ ប្រជាពលរដ្ឋ តូចតាចបានឲ្យដឹងថាពួកគាត់ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកាប់ រង្គាលព្រៃឈើ និងការបាត់បង់ព្រៃឈើ ទៅថ្ងៃអនាគត ព្រោះពួកគាត់រស់បានអាស្រ័យ ទៅលើធនធានធម្មជាតិព្រៃឈើទាំងអស់នោះ។ ជុំវិញការកាប់បំផ្លាញព្រៃឈើរបស់ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) ក្រសួងកសិកម្ម បានចេញ«សេចក្តីប្រកាសព័ត៌មាន មួយកាលពីម្សិលមិញ» សេចក្ដីប្រកាសបានអោយដឹងថា៖ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកត់សម្គាល់ឃើញថា ក្នុងពេលថ្មីៗនេះនៅលើ បណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួន បានផ្សព្វផ្សាយព័ត៌មានថា មានក្រុមហ៊ុនមួយកំពុងធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ យ៉ាងសកម្ម ដឹកជញ្ជូនសុទ្ធតែរថយន្តបាកុង ហើយមានឃ្លាំងស្តុកឈើ និងរោងម៉ាស៊ីនរ៉ៃ នៅចំណុចភូមិបាក់កន និងភូមិស្រែ ស្ថិតក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។ ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ រដ្ឋបាលព្រៃឈើសូមធ្វើការបំភ្លឺដូចខាងក្រោម៖ ១-យោងតាមលិខិតលេខ ៥៥៥៥កសក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យ ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) បង់ថ្លៃសួយសារ និងបុព្វលាភជូនរដ្ឋ និងធ្វើការកាប់ ប្រមូលផល អនុផលព្រៃឈើក្នុងអនុតំបន់ II ,III និងអនុតំបន់ IV នៃសម្បទានដីសេដ្ឋកិច្ចរបស់ ក្រុមហ៊ុន ភី អ៊ិន ធី ខូ អិលធីឌី ស្របតាមលទ្ធផលសារពើភ័ណ្ឌប៉ាន់ស្មានធនធានព្រៃឈើរបស់រដ្ឋបាលព្រៃឈើ ដោយត្រូវអនុវត្តតាមនីតិវិធីជាធរមាន ដែល ការប្រមូលផល អនុផលព្រៃឈើនេះស្ថិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។ ២-ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) ទើបតែចុះធ្វើការប្រមូលផល អនុផលព្រៃឈើកាលពីថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២០ នេះប៉ុណ្ណោះ។ ក្នុងករណីដែលរដ្ឋបាលព្រៃឈើរកឃើញថា ការប្រមូលផល អនុផលព្រៃឈើរបស់ ក្រុមហ៊ុនម៉ាឃល ឡូជីស្ទីក (ខេមបូឌា) ខាងលើនេះ មិនត្រឹមត្រូវទៅតាមគោលការណ៍អនុញ្ញាត និងច្បាប់ស្តីពីព្រៃឈើនោះ រដ្ឋបាលព្រៃឈើនឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។ បើតាមរដ្ឋមន្ត្រីកសិកម្ម លោក វេង សាខុន បានចុះហត្ថលេខា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ អោយក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) មានសិទ្ធិក្នុងការប្រមូលផលនិងអនុផលព្រៃឈើ៕

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2106 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
7014 នាក់
ខែនេះ :
20235 នាក់
3 ខែនេះ :
72133 នាក់
សរុប :
1560302 នាក់