ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
តើលោកឧត្ដមសេនីយ៍ឯក កែវ ធី គិតយ៉ាងណា​ ចំពោះមន្រ្ដីយោធាម្នាក់​ ឈ្មោះ​ អាំង មករា ប្រមូលទិញឈើប្រណិតឆ្លងដែនកម្ពុជាថៃ បង្កអសន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែន?
Wed,18 November 2020 (Time 08:18 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 668នាក់)


ខេត្តឧត្ដរមានជ័យ៖ យោងតាមព័ត៌មានក្នុងស្រុកបានចុះផ្សាយព្រោងព្រាត បើរគិតរយៈពេលជិត​១០ឆ្នាំមកហើយ រហូតមកដល់ថ្ងៃទី១៨​ ខែវិច្ឆិកា​ ឆ្នាំ២០២០នេះ មិនដឹងថា ឯកឧត្ដមឧត្ដមសេនីយ៍ឯក​ កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក​ និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ដឹងហើយឬនៅមិនទាន់នោះទេ.? ចំពោះសកម្មភាពមន្ត្រីយោធាម្នាក់ឈ្មោះ​ អាំង មករា មានទីលំនៅភូមិអូរជញ្ជាន ឃុំអន្លង់វែង​ ស្រុកអន្លង់វែង​ ខេត្តឧត្ដរមានជ័យ បំរើការងារជាមន្រ្ដីយោធា​ នៅកងពលធំអន្តរាគមន៍លេខ២ ដែលត្រូវជាប្អូនបង្កើតឈ្មោះ​ អាំង ចូច​ ជានាយទាហ៊ាន​ បម្រើនៅកងពលធំលេខ២ ផងដែ​រ ដែលកំពុងបង្កអសន្តិសុខ កៀរគរពលករឆ្លងដែន​ និងប្រមូលទិញឈើប្រណិត នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងតំបន់គ្រប់គ្រងរបស់យោធាសិករងស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ និងសង្កាត់អូរស្មាច់ ។ តាមប្រភពរាយការណ៍មកបានអោយដឹងថា៖លោក អាំង មករា បានប្រព្រឹត្តបទឧក្រឹដ្ឋកម្មឈើឆ្លងដែន​ ដោយមានការសហការជាមួយមេឈ្មួញស្ដ្រីជាជនជាតិវៀតណាម​ ឈ្មោះ​ ខ្វៀង​ ធីម៉ៃ​ ដោយមានទីតាំងកាត់ជ្រៀក​ នៅជាប់ផ្លូវក្រវ៉ាត់ព្រំដែន ក្នុងភូមិទំនប់លើ ឃុំត្រពាំងប្រិយ៍​ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ប្រភពបានបន្តថា៖ លោក អាំង​ មករា មានងារជាមន្រ្ដីយោធា នៅកងពលធំអន្តរាគមន៍លេខ២ តែមិនដែលចូលបន្ទាយទេ គឺយកពេលមករកស៊ីបទល្មើសឈើឆ្លងដែន រកប្រាក់ចំណូលបន្ថែមលើមុខងារបច្ចុប្បន្ន (យោធា) ដែលជាមូលហេតុ​ បង្កអសន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែន​ និងមានពលករកាត់អាឈើជាច្រេីន​ ត្រូវបានយោធាថៃ​ ចាប់ខ្លួនយកទៅផ្ដន្ទាទោសតាមច្បាប់ផងដែរ។ ប្រភពលើកឡើងបន្ថែមទៀតថា៖ បើលោកឧត្ដមសេនីយ៍ឯក កែវ ធី នៅតែបន្តទុកឱកាស មិនមានវិធានការណាមួយទៅលើមន្រ្ដីក្រោមឱវាទឈ្មោះ​ អាំង មករា ទេនោះ មិនដឹងនៅថ្ងៃខាងមុខ​ មានពលករខ្មែរប៉ុន្មានរូបទៀត​ នឹងត្រូវរងគ្រោះនោះទេ?។ ជុំវិញករណីខាងលើ​ ក្រុមការងារយើង​ មិនទាន់បានស្វែងរកសុំការបំភ្លឺពីសាមុីពាក់ព័ន្ធនៅឡើយទេ ខណៈនេះក្រុមការងារយើង​ នឹងរង់ចាំធ្វើការបកស្រាយបំភ្លឺជូនវិញរៀងរាល់ម៉ោងធ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2073 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7385 នាក់
ខែនេះ :
23223 នាក់
3 ខែនេះ :
77842 នាក់
សរុប :
1661769 នាក់