ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តក្បូងឃ្មុំ នៅតែបណ្ដោយឱ្យទីតាំងជល់មាន់ដ៏ធំ មានច្បាប់ ឬ គ្មានច្បាប់ ក្បែច្រកទ្វារអន្តរជាតិអន្លង់ជ្រៃ បើកដំណើរការលេងយ៉ាងរលូនដ៏ដែរ ក្នុងស្រុកពញ្ញាក្រែក.!!!
Sat,21 November 2020 (Time 05:46 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 648នាក់)


ខេត្តត្បូងឃ្មុំ៖ បើទោះបីជាបណ្ដាសារពត៌មានក្នុងស្រុកបានធ្វើការចុះផ្សាយព្រោងព្រាត ខួបខែ ខួបវស្សា យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងករណីបើកល្បែងស៊ីសង ជល់មាន់ អាប៉ោង យូគី ដែលមានទីតាំងដ៏ធំមួយកន្លែង គ្មានស្លាកយីហោ ក្បែរកាសស៊ីណូ ច្រកទ្វារអន្តរជាតិអន្លុងជ្រៃ ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ក៏លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តក្បូងឃ្មុំ និងលោក វ៉ា សារិទ្ធ មេបញ្ជាការអាវុធហត្ថខេត្តត្បូងឃ្មុំ នៅតែបណ្ដោយឱ្យទីតាំងជល់មាន់ដ៏ធំ គ្មានយីហោ មានច្បាប់ ឬគ្មានច្បាប់ ខាងលើនេះ បើកដំណើរការលេងយ៉ាងរលូនដ៏ដែរ.!!!។ ប្រភពបែកធ្លាយចេញពីអ្នកញៀនលេងល្បែងជល់មាន់ម្នាក់ បានអោយដឹងថា៖ ក្នុងមួយសប្ដាហ៍មានលេងពីរថ្ងៃ គឺថ្ងៃសៅរ៍ និងអាទិត្យ។ ប្រភពបន្តអោយដឹងថា អ្នកមើលការខុសត្រូវក្នុងទីតាំជល់មាននោះ បានប្រាប់ក្រុមភ្ញៀវដែលចូលទៅលេងថា សូមបងប្អូនកុំភ័យខ្លាចប៉ូលីសចាប់អី! ព្រោះមេធំខ្ញុំ បានរត់ការបង់កន្លែងលេងនេះ ក្នុងមួយខែខ្ទង់ម៉ឺនដុល្លារឯណោះ! លេងតាមសប្បាយទៅបងប្អូនយើង កុំខ្លាចអាកូវីដ-១៩ ស្អី! ខ្លាចតែមិនបានលេងទេតើ.?។ បើយោងប្រភពរិះគុណពីមហាជន និងមន្ត្រីតូូចតាចដែលស្អប់ខ្ពើមល្បែងស៊ីសងវិញ បានលើកជាសំនួរឡើងថា៖ តើអស់លោកជាមេថ្នាក់ដឹកនាំធំៗនៅក្នុងខេត្តត្បូងឃ្មុំទាំងមូល បានអនុវត្តតាមគោនយោបាយ ភូមិឃុំមានសុវត្ថិភាពទាំង ៩ ចំណុច បានត្រឹមត្រូវដែរឬទេ.? ឬមួយក៏អស់លោកបានឡើងតំណែងធំហើយ រំភើបនិងសប្បាយកើបលុយក្រៅប្រព័ន្ធចែកគ្នីគ្នាធ្វើមានបានដូច្នេះ.! ឬក៏ដូចពាក្យចាសពលថា៖ ត្រីងៀតឆ្លៀតពង កន្ទេលធំបន្លំដេក ម៉ែនដែររឺ?។ ប្រភពបាននាំគ្នារិះគន់ទៀតថា៖ ចាប់តាំងពីលោក ជាម ចន្ទ័សោភ័ណ បានឡើងកាន់ដំណែងជាអភិបាលខេត្តត្បូងឃ្មុំ បនល្បែងស៊ីសងជាច្រើនកន្លែង កើតមានជាហូរហែរ នៅក្នុងស្រុក និងនៅក្នុងខេត្តត្បូងឃ្មុំ យ៉ាងពេញបន្ទុក។ ប្រជាពលរដ្ឋបានរៀបរាប់ពីការព្រួយបារម្ភជាខ្លាំងថា៖ ពួកគាត់ខ្លាចតែកើតមានអំពើ ចោរឆក់ ចោរលួច ចោរប្លន់ និងកើតមានអំពើហឹង្សាក្នុងគ្រួសារជាដើម។ល។ ដោយតែល្បែងស៊ីសងនោះទេ.? ជាពិសេសខ្លាចមានឆ្លងជំងឺកូវីដ-១៩ នៅក្នុងភូមិ ឬនៅក្នុងសមាគមន៍ពួកគាត់ណាស់ ដោយយោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល មិនអោយមានការជួបជុំប្រមូលផ្តុំគ្នាលើសពីរ១០នាក់ឡើយ។ ជុំវិញការបើកបនល្បែងដ៏ធំ គ្មានស្លាកយីហោមានច្បាប់ ឬ អត់ច្បាប់ នៅក្បែរច្រកអន្តរជាតិអន្លង់ជ្រៃ ខាងលើ ប្រជាពលរដ្ឋសូមស្នើសុំដល់ ឯកឧត្ដម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមចាត់តាំងកម្លាំងជំនាញបើកការស៉ើបអង្កេត ចុះត្រួតពិនិត្យ ទីតាំងនោះ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាប អោយទាន់សភាពការណ៍ផងចុះ ព្រោះប្រជាពលរដ្ឋអស់ជំនឿរទៅលើលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និង សមត្ថកិច្ចពាក់ព័ន្ធប្រចាំការណ៍នៅខេត្តត្បូងឃ្មុំទៀតហើយ.?.?.? ៕ ដោយ: លោក សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2339 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7651 នាក់
ខែនេះ :
23489 នាក់
3 ខែនេះ :
78108 នាក់
សរុប :
1662035 នាក់