ភ្នំពេញ៖ រឿងរាវស្ត្រីម្នាក់ដែលបានស្លាប់នោះមានឈ្មោះ ផាត សានីន អាយុ ២៩ ឆ្នាំ ដែលមាន Account Facebook កញ្ញា ថ្ពាល់ផ្អែម ដែលមានប្តីឈ្មោះ មុត វង្សមុន្នីរិទ្ធ អាយុ៣០ឆ្នាំ ។ បើយោងតាម Account Facebook ដែលមានឈ្មោះថា៖ (ចំរើន ច័ន្ទលីដា) បានបង្ហោះលើគណនីរបស់ខ្លួនផ្ទាល់ បានសសេរថា៖ គួរអោយសង្វែកណាស់ គាត់ទើបសំរាលកូនដោយការវះកាត់បាន១១ថ្ងៃ ពេលនេះគាត់លាចាកលោកហើយ ដោយមិនទាន់បានបីថ្នាក់ថ្នមកូនទេ ហើយកូនតូចក៏កំពុងតែព្យាបាលនៅក្នុងមន្ទីរពេទ្យកុមារជាតិនៅឡើយ…។ សូមអ្នកម្តាយដែលកំពុងពពោះកូន សូមមានការប្រុងប្រយ័ត្ន តាមដានសុខភាពអោយបានទៀងទាត់ ជាពិសេសត្រូវធ្វើតេស្តឈាមមុនធ្វើការវះកាត់ ដើម្បីដឹងច្បាស់ពីកត្តាសុខភាពបង្ការការគ្រោះថ្នាក់ដល់ជីវិត. គាត់ក្តៅខ្លួនក្នុងថ្ងៃសំរាល ក្រោយវះកាត់បាន២ថ្ងៃក៏ចាប់ក្តៅម្តងទៀត ហើយពេទ្យពិនិត្យឃើញថាគាត់មានឈាមកកនៅមុខរបួស ហើយក៏សំរេចបញ្ជូនគាត់ទៅវះម្តងទៀតនៅពេទ្យជប៉ុន ក្រោយការវះកាត់លើកទី២មិនបានធ្វើអោយគាត់ធូរស្រាលទេ គឺឈាមហូរមករហូត (ឈាមរាវ) និងពិនិត្យឈាមរកឃើញថាមានជំងឺគ្រុណឈាម ដោយស្ថានភាពកាន់តែធ្ងន់ធ្ងរក៏បញ្ជូនមកវះកាត់លើកទី៣នៅមន្ទីរពេទ្យកាល់ម៉ែត្រ (ត្រឹមតែរយៈពេល៤ថ្ងៃគាត់វះរហូត៣លើក). ក្រោយការវះកាត់៣លើក ស្ថានភាពគាត់កាន់តែអាក្រក់រហូតគាត់តស៊ូលែងបានក៏ផុតនៅព្រឹកថ្ងៃទី២២ (១សប្តាហ៍ក្រោយវះចុងក្រោយ). ខ្ញុំចង់បានការបកស្រាយពីពេទ្យជំនាញ តើការស្លាប់របស់គាត់បណ្តាលពីការធ្វែសប្រហែសរបស់សម្ភព រឺជាកត្តាផ្ទាល់ខ្លួនគាត់? (បញ្ជាក់: គាត់បានទៅផ្ញើពោះ និងពិនិត្យសុខភាពនៅសម្ភពដែលគាត់សំរាល)។ បើតាមការបញ្ជាក់ឲ្យដឹងពីក្រុមគ្រួសារអ្នករងគ្រោញបានឲ្យដឹងថាគឺការវះកាត់ដំបូងនៅមន្ទីសម្ភព ណូប៊ែល និងបានពិនិត្យសុខភាពនៅទីនោះកន្លងមក។ ហើយពេលនេះសពកំពុងតែធ្វើបុណ្យនៅវត្តទឹកថ្លា។ ជ៉ំវិញក្នុងករណីនេះអង្គភាពសារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្ដិ៍) នៅមិនទាន់សុំការឆ្លើយតបពីមន្ទីពេទ្យជំនាញ ឬ ក្រុមគ្រូពេទ្យដែលព្យាបាលផ្ទាល់នោះបានទេ? ហើយអង្គភាពយើងខ្ញុំរងចាំការបំភ្លឺពីមន្ទីពេទ្យរៀងរាល់ម៉ោងធ្វើការ តាមរយៈស្នាក់ការការិយាល័យ ដែលមានលេខទូរស័ព្ទចំនួនពីរខ្សែ៖Tell.092190098/0886606773៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា